ថ្លើម គឺជាប្រព័ន្ធមុខងារដ៏សំខាន់មួយនៃរាងកាយ ហើយវាមានតួនាទីចម្បងក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ ការសម្អាតថ្លើម គឺសំខាន់ណាស់ក៏ព្រោះរាងកាយបង្កើតជាតិពុលនិងសារធាតុបង្កជំងឺមហារីកជាច្រើនប្រភេទ ដូច្នេះប្រសិនបើថ្លើមគ្មានសុខភាពល្អ ឬទទួលបានការសម្អាតទេនោះ ថាតើវាអាចកម្ចាត់ជាតិពុល ឬសម្អាតកាកសំណល់ចេញពីរាងកាយបានយ៉ាងម៉េចទៅ។ អ្វីដែលយើងទទួលទានប្រចាំថ្ងៃ គឺមានឥទ្ធិពលដោយផ្ទាល់លើសរីរាង្គខាងក្នុងរបស់យើង ក៏ដូចជាថ្លើម។
ខាងក្រោមនេះយើង នឹងបង្ហាញឲ្យដឹងនូវអាហារដ៏ល្អៗមួយចំនួនដែលអ្នកគួរទទួលទានដើម្បីផ្ដល់សុខភាពល្អដល់ថ្លើមនិងអាចសម្អាតថ្លើមបានតាមបែបធម្មជាតិ ៖
១. ក្រូចឆ្មារ
មានផ្ទុកសម្បូរទៅដោយវីតាមីនC រួមបញ្ចូលទាំងសារធាតុប្រឆាំងអុកស៊ីតកម្មនិងកម្ចាត់បាក់តេរីដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ហើយសម្លាប់ពពួកបាក់តេរីអាក្រក់ ហើយបង្កើនចំនួនបាក់តេរីល្អជំនួសវិញដែលជួយឲ្យមុខងារថ្លើមកាន់តែល្អប្រសើរ និងបង្កើនដំណើរការនៃការបន្សាបជាតិពុលក្នុងរាងកាយផងដែរ។
២. ដំឡូងបារាំង
បន្លែមើមនេះមានផ្ទុកសម្បូរទៅដោយសារធាតុ glutathione ដែលជួយលាងសម្អាតថ្លើមបានយ៉ាងប្រសើរ។ អ្វីដែលកាន់តែពិសេសនោះ គឺដំឡូងបារាំងជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ lycopene ដែលមានប្រសិទ្ធភាពទប់ស្កាត់ជំងឺមហារីក។
៣. ផ្លែបឺរ
ជាប្រភពដ៏ប្រសើរនៃសារធាតុ glutathione រួមទាំងសារធាតុប្រឆាំងបាក់តេរីនិងអុកស៊ីតកម្មដែលជួយសម្អាតថ្លើម ក៏ដូចជាកម្ចាត់ជាតិពុល។ ផ្លែបឺរក៏ជួយថ្លើមក្នុងដំណើរការបន្សាបជាតិពុល ឬបញ្ចេញជាតិពុល ក៏ដូចជាសារធាតុគីមីគ្រោះថ្នាក់ចេញពីរាងកាយតាមរយៈទឹកនោមនិងលាមកផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមទទួលទានផ្លែឈើនេះជាប្រចាំ។
៤. រមៀត
រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយក្នុងការសម្អាតថ្លើម។ អ្នកអាចបន្ថែមម្សៅរមៀតទៅក្នុងអាហារផ្សេងៗប្រចាំថ្ងៃ ដើម្បីទទួលបានសុខភាពថ្លើមល្អ។
៥. បន្លែបៃតង
ព្យាយាមទទួលទានបន្លែបៃតងឲ្យបានច្រើន ក៏ព្រោះបន្លែទាំងនេះមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ក្លរ៉ូភីល វីតាមីន ជាតិរ៉ែ ក៏ដូចជាអង់ស៊ីមដែលល្អបំផុតចំពោះសុខភាពថ្លើមនិងការបន្សាបជាតិពុល។ វាក៏ជួយបង្កើនសុខភាពប្រព័ន្ធរំលាយអាហារនិងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។
៦. តែបៃតង
តែបៃតងជាប្រភពដ៏ល្អបំផុតនៃសារធាតុ catechins ដែលចាំបាច់សម្រាប់រក្សាសុខភាពថ្លើមទប់ស្កាត់បញ្ហា។
៧. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិមានផ្ទុកនូវសារធាតុចិញ្ចឹមមានប្រយោជន៍ច្រើន ហើយក៏ល្អចំពោះការសម្អាតថ្លើមផងដែរ។ ពិសេស គឺគ្រាប់វាល់ណឺតដែលសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ សារធាតុ glutathione និងធាតុចាំបាច់ច្រើនទៀត ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើឲ្យថ្លើមមានសុខភាពល្អរឹងមាំ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានគ្រាប់ធញ្ញជាតិលើសពីមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។
៨. ក្រូចថ្លុង
ជាប្រភពដ៏ប្រសើរនៃសារធាតុ naringenin និងសារធាតុ naringin ដែលជួយការពារថ្លើមបន្សាបជាតិពុល។ ដូច្នេះកុំភ្លេចបន្ថែមក្រូចថ្លុងក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក៕
ត្រួតពិនិត្យដោយ www.health.com.kh