អត្ថបទពាណិជ្ជកម្ម
ឡើង​ភ្នំ​បា​ខែង មានតែ OPPO Reno 10X Zoom (60X Digital Zoom) មើលឃើញ​ប្រាសាទ​អង្គ​វត្ត​កាន់តែ​ជិត​ភ្នែក
23, Jul 2019 , 3:18 pm        
រូបភាព
ដោយ: ថ្មីៗ
​រូបភាព​បង្គុំ​ប្រាសាទអង្គរវត្ត (​អង្គរតូច​) មួយ​សន្លឹក ដែល​បាន​ថត​ពី​ជ្រុង​មួយ នៅលើ​កំពូលភ្នំ​បាខែង ខេត្តសៀមរាប កំពុង​ទទួល​ការចាប់អារម្មណ៍​ខ្លាំង ពី​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​។ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយ​នេះ បាន​ចែកចាយ​បន្ត​គ្នា ដោយសារតែ​រូប​មួយ​សន្លឹក​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​នូវ​ភាព​ដ៏​អស្ចារ្យ នៃ​កំពូល​ប្រាសាទ​អង្គ​វត្ត​ដ៏​ល្បាញ​ល្បី​របស់​ខ្មែរ យ៉ាង​អស្ចារ្យ ផុស​ចេញមក​កណ្តាល​ព្រៃព្រឹក្សា​ដ៏​ខៀវស្រងាត់ បង្កើតបានជា​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ ដែល​នរណាៗ ក៏​ប្រាថ្នា​ចង់ឃើញ​ដែរ ពេល​ទៅលេង​ភ្នំ​បាខែង​ម្តងៗ​។
 
​រូបភាព​ផ្គុំ​បញ្ចូល​គ្នា របស់​ប្រាង្គ​ប្រាសាទអង្គរវត្ត​មួយ​សន្លឹក​នេះ គឺ​ថត​ដោយ​ទូរស័ព្ទ OPPO Reno 10X Zoom (60X Digital Zoom) ដែលជា​កំពូល​ស្មា​ត​ហ្វូ​ន​ចុងក្រោយ របស់ OPPO លើ​ស៊េរី Reno ដែលមាន​បង្កប់​បច្ចេក​វិទ្យា Zoom ប្រវែង​វែង​រហូតដល់​ទៅ 60 ដង​ឯណោះ​។ 
 
​លោកអ្នក អាច​សង្កេតមើល​រូបភាព​នេះ​បាន នោះ​លោកអ្នក នឹង​ដឹង​អំពី​សមត្ថភាព​ពិតប្រាកដ​លើ​បច្ចេកទេស Zoom របស់ OPPO Reno 10X Zoom  ថា​តើ​ល្អ​ដល់​កម្រិតណា ក្នុងការ​ទាញយក​រូប​ភាព កំពូល​ប្រាសាទអង្គរវត្ត កាន់តែ​មក​កៀក​នឹង​ភ្នែក​របស់​លោកអ្នក​តែម្តង​។ ចាប់ផ្តើម​ពី​កម្រិត 1X Zoom រហូត ដល់ 60X Zoom គឺអាច​និយាយបានថា លោកអ្នក​អាច​មើលឃើញ​រូបភាព​ពី​កម្រិត​តូច​មួយ សឹងតែ​មិនអាច​មើល​ឃើញនឹងភ្នែក​បាន មករក​រូបភាព​ដែល​កាន់តែ​កៀក និង​ច្បាស់​នៅ​កម្រិត Zoom កប់​ពពក​របស់ OPPO  ទើប​លោកអ្នក​ដឹងថា​វា​ពិតជា​មិនធម្មតា​របស់គេ​មែន​។ 
 
​មិនតែប៉ុណ្ណោះ ដូច​លោក​អ្នកដឹង​ស្រាប់​ហើយ​ថា ទូរស័ព្ទ OPPO Reno 10X Zoom ម៉ូ​ឌែ​ល​នេះ អាច​ប្រើប្រាស់​ជំនួស​កាមេរ៉ា​ធំៗ​បាន ក្នុង​ការថត​រូបភាព ផលិត​ឯកសារ​វែង​ខ្លី​បាន និង​អាច​ថត​វីដេអូ​4K បាន​ថែម​ទៀតផង​។ វា​បាន​ភ្ជាប់​មកជា​មួយ​នូវ​កាមេរ៉ា​ក្រោយ​៣​គ្រាប់ ដែលមាន​មុខងារ​សំខាន់ៗ ខុសៗ​គ្នា ក្នុងការ​បំ​លែង​រូបភាព​ដែល​ស្ថិតនៅ​ទីតាំង​កាន់តែ​ឆ្ងាយ មកកាន់​តែ​ជិត និង​ច្បាស់​នៅ​កៀក​នឹង​ភ្នែក​របស់​លោកអ្នក​តែម្តង​។ វា​មាន​កាមេរ៉ា​ទំហំ 48 MP ជា​កាមេរ៉ា​មេ ប្រើប្រាស់​សេន​ស័​រ Sony IMX586  មាន​កម្រិត Aperture f/1.7 ។ កាមេរ៉ា​ទំហំ 8MP ជា​កាមេរ៉ា​ពង្រីក​មុំ​ថត ឬ (Wide Angle Camera) + ។ កាមេរ៉ា​ទំហំ 13MP ជា​កាមេរ៉ា Zoom ប្រវែង​វែង ឬ (Telephoto Camera) ជាមួយ​មុខងារ OIS (Optical Image Stabilization) ដើម្បី​កាត់បន្ថយ​ភាព​ញ័រ​ផងដែរ​។ រីឯ​កាមេរ៉ា​មុខ​វិញ មាន​ទំហំ​16MP អមដោយ Flash LED មួយ​គ្រាប់ ដោយ​ផុស​ចេញមកក្រៅ​បែប​បញ្ឆិត ដូច​ទ្វា​រថយន្ត​ស្ព​ត តម្លៃ​ថ្លៃ​។ អ៊ីចឹង​អី​តើ ទើប​គេ​ដាក់ឈ្មោះ​វា​ថា​ជា​ជំនួយការ​ដ៏​ល្អ របស់​ក្រុម Professional Photographer៕
    
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com