កីឡាអន្តរជាតិ
អន្តរជាតិ
ក្លិប​ថ្លៃ​ជាងគេ​លើ​លោក​៖ Dallas Cowboys បន្ត​ឈរ​លេខ​១ ខណៈ Man Utd ធ្លាក់​ទៅ​លេខ​៦
23, Jul 2019 , 8:39 pm        
រូបភាព
​ទស្សនា​វ​ដ្តី​ដ៏​ល្បីឈ្មោះ​របស់​អាមេរិក Forbes  បានបង្ហាញ​បញ្ជី​ចំណាត់ថ្នាក់​ក្លិប​កីឡា​ដែលមាន​តម្លៃ​ថ្លៃ​ជាងគេ​លើ​លោក​ចំនួន​៥០ (The World’s 50 Most Valuable Sports Teams) សម្រាប់​ឆ្នាំ​២០១៩​។ Dallas Cowboys ក្លិប​កីឡាបាល់ទាត់​បែប​អាមេរិក​នៃ​ក្របខណ្ឌ NFL នៅតែ​រក្សា​តំណែង​ចំណាត់ថ្នាក់​លេខ​១​ដដែល ស្របពេល​ក្លិប​កីឡាបាល់ទាត់ Manchester United ធ្លាក់​ពី​លេខ​២ ទៅ​លេខ​៦​។ Real Madrid និង Barcelona នៅ​រក្សា​លេខ​រៀង​ទី​៣ និង​៤​របស់​ពួកគេ​។​


 
Dallas Cowboys អាច​រក្សា​តំណែង​នេះ​រយៈពេល​៤​ឆ្នាំ​ជាប់​គ្នា​ក្នុង​បញ្ជី The World Most Valuable Sports Teams ពោលគឺ​ចាប់ពី​ឆ្នាំ​២០១៦​មក ដែល​កើន​តម្លៃ​ពី ៤,៨​ពាន់​លាន​ដុល្លារ ទៅ ៥​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ក្លិប​បិសាច​ក្រហម ដែល​ធ្លាប់​ឈរ​ចំណាត់ថ្នាក់​លេខ​១​ចំនួន​៣​លើក គិត​ចាប់ពី​ឆ្នាំ​២០១០ មក បាន​ធ្លាក់​ទៅ​លេខ​រៀង​ទី​៦​វិញ​សម្រាប់​ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​ពួកគេ​ឈរ​លេខ​២​កាលពី​ឆ្នាំមុន​។ Man Utd ធ្លាក់​តម្លៃ​ពី ៤,១២៣ ពាន់​លាន​ដុល្លារ ទៅ ៣,៨១​ពាន់​លាន​ដុល្លារ​អាមេរិក ពោលគឺ​ធ្លាក់ចុះ​រហូតដល់​៣០០​លាន​ដុល្លារ​ឯណោះ​ត្រឹម​រយៈពេល​១​ឆ្នាំ​។​
 
Real Madrid និង Barcelona នៅតែ​រក្សា​តំណែង​ទី​៣ និង​ទី​៤​របស់​ពួកគេ​ដដែល ខណៈ New York Yankees ក្លិប​កីឡា​បេ​ស្ប​ល​ដែលមាន​មូលដ្ឋាន​ក្នុង New York ស​រដ្ឋ​អាមេរិក ហក់​ឡើង​ខ្លាំង​ពី​លេខ​៥ ទៅ​លេខ​២​វិញ ដោយ​កើន​តម្លៃ​ពី ៤​ពាន់​លាន​ដុល្លារ ទៅ ៤,៦​ពាន់​លាន​ដុល្លារ​អាមេរិក​។​
 
​សម្រាប់​ឆ្នាំ​២០១៩​នេះ ក្នុងចំណោម​ក្លិប​កីឡា​ថ្លៃ​បំផុត​ទាំង​៥០ ដែល Forbes បានចេញ​ផ្សាយ​នោះ ក្លិប​បាល់ទាត់​បែប​អាមេរិក (American Football) នៃ​ក្របខណ្ឌ NFL មាន​ចំនួន​ច្រើនជាងគេ​រហូត​២៦ ដោយ​នាំមុខ បេ​ស្ប​ល​(៩​ក្រុម​) ក្លិប​កីឡាបាល់ទាត់​(៨​ក្រុម​) ដោយ​ក្នុងនោះ​ក្លិប​នៅ Premier League មាន​៥​ក្រុម និង​បាល់បោះ​(៧​ក្រុម​)​។ រីឯ​កីឡា​ដ៏​គួ​ឲ្យ​ចាប់អារម្មណ៍​ផ្សេងៗ​ដូចជា​កីឡាប្រដាល់ វាយ​កូន​បាល់ និង​កីឡា​ប្រណាំង​រថយន្ត​ជាដើម​នោះ មិនមាន​ឈ្មោះ​នៅក្នុង​បញ្ជី​នោះទេ​។​
 
​ខាងក្រោម​នេះ ជា​បញ្ជី​ឈ្មោះ​ក្រុម The World’s 50 Most Valuable Sports Teams សម្រាប់​ឆ្នាំ​២០១៩៖
 
១. Dallas Cowboys (៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
២. New York Yankees (៤,៦ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣. Real Madrid (៤,២៤ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤. Barcelona (៤,០២ ពាន់​លាន​ដុល្លារ​អាមេរិក​)
៥. New York Knicks (៤ ពាន់​លាន​ដុល្លារ​អាមេរិក​)
៦. Manchester United (៣,៨១ ពាន់​លាន​ដុល្លារ​អាមេរិក​)
៧. New England Patriots (៣,៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
៨. Los Angeles Lakers (៣,៧ ពាន់​លាន​ដុល្លារ​អាមេរិក​)
៩. Golden State Warriors (៣,៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
១០. Los Angeles Dodgers (៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក​)
១០.New York Giants (៣,៣ ពាន់​លាន​ដុល្លារ​អាមេរិក​)
១២. Boston Red Sox (៣,២ ពាន់​លាន​ដុល្លារ​អាមេរិក​)
១២.Los Angeles Rams (៣,២ ពាន់​លាន​ដុល្លារ​អាមេរិក​)
១៤. Washington Redskins (៣,១ ពាន់​លាន​ដុល្លារ​អាមេរិក​)
១៤.Chicago Cubs (៣,១ ពាន់​លាន​ដុល្លារ​អាមេរិក​)
១៦. San Francisco 49ers (៣,០៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
១៧. Bayern Munich (៣,០២ ពាន់​លាន​ដុល្លារ​អាមេរិក​)
១៨. San Francisco Giants (៣ ពាន់​លាន​ដុល្លារ​អាមេរិក​)
១៩. Chicago Bulls (២,៩ ពាន់​លាន​ដុល្លារ​អាមេរិក​)
១៩.Chicago Bears (២,៩ ពាន់​លាន​ដុល្លារ​អាមេរិក​)
២១. New York Jets (២,៨៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
២២. Houston Texans (២,៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
២២.Boston Celtics (២,៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
២៤. Philadelphia Eagles (២,៧៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
២៥. Manchester City (២,៦៩ ពាន់​លាន​ដុល្លារ​អាមេរិក​)
២៦. Denver Broncos (២,៦៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
២៧. Green Bay Packers (២,៦៣ ពាន់​លាន​ដុល្លារ​អាមេរិក​)
២៨. Atlanta Falcons (២,៦ ពាន់​លាន​ដុល្លារ​អាមេរិក​)
២៩. Baltimore Ravens (២,៥៩ ពាន់​លាន​ដុល្លារ​អាមេរិក​))
៣០. Pittsburgh Steelers (២,៥៩ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣១. Seattle Seahawks (២,៥៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣២. Chelsea (២,៥៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៣. Miami Dolphins (២,៥៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៤. Oakland Raiders (២,៤២ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៥. Minnesota Vikings (២,៤ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៦. Indianapolis Colts (២,៣៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៧. Brooklyn Nets (២,៣៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៨. Houston Rockets (២,៣ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៨.Carolina Panthers (២,៣ ពាន់​លាន​ដុល្លារ​អាមេរិក​)
៣៨.New York Mets (២,៣ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤១. Los Angeles Chargers (២,២៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤២. Arsenal (២,២៧ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤៣. Dallas Mavericks (២,២៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤៤. Los Angeles Clippers (២,២ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤៥. Liverpool (២,១៨ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤៦. Arizona Cardinals (២,១៥ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤៧. St Louis Cardinals (២,១ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤៧.Kansas City Chiefs (២,១ ពាន់​លាន​ដុល្លារ​អាមេរិក​)
៤៩. Jacksonville Jaguars (២,០ ៨​ពាន់​លាន​ដុល្លារ​អាមេរិក​)
៥០. New Orleans Saints (២,០៨ ពាន់​លាន​ដុល្លារ​អាមេរិក​)

Tag:
 The World’s 50 Most Valuable Sports Teams
  Manchester United
  Dallas Cowboys
© រក្សាសិទ្ធិដោយ thmeythmey.com