ពីនេះ ពីនោះ
«​អន្ធិកា​» និង «​អន្ធការ​» មានន័យ​ខុសគ្នា​!
24, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​អន្ធិកា​» និង​«​អន្ធការ​» ជា​ពាក្យ​ដែលមាន​ខ្លឹមសារ​ខុសគ្នា​។ «​អន្ធិកា​» សំដៅលើ រាត្រី​, យប់​។ ចំណែក «​អន្ធការ​» គឺ​សំដៅលើ ភាព​ងងឹត ឬ​ខ្វាក់​។

 
​វចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បកស្រាយ​ថា «​អន្ធិកា​» ភាគច្រើន​ប្រើ​ក្នុង​កាព្យ​តាម​កវី​ត្រូវ​ការប្រើ ដូចជា​កាព្យ ពេល​អន្ធិកា ពន្លឺ​ចន្ទ្រា នា​ខាងដើម​ខ្នើត ភ្លឺ​ខ្សោយ​ស្ទើរ​មើល​អ្វីៗ ពុំ​កើត ប្រៀប​ដូច​អ្នក​ឆើត ឆាប់​ឈប់​លែង​រៀន​។​
 
​រីឯ «​អន្ធការ​» ជា​ភាព​ងងឹត ឬ​ខ្វាក់​។ ឧទាហរណ៍​៖ អន្ធពាល  ល្ងង់​ងងឹត​សូន្យឈឹង​, អន្ធការដ្ឋាន គឺ​ស្ថាន​ទី​ងងឹត​, អន្ធការពន្ធនាគារ​(​គុក​ងងឹត​),​អន្ធូបមា ឬ​អន្ធោបមា​(​ឧបមា ឬ​ប្រៀប​ដូច​មនុស្ស​ខ្វាក់​។​ល​៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com