ពីនេះ ពីនោះ
ព័ត៍មានសុខភាព
រឿង​ដែល​ត្រូវ​ចៀសវាង​ក្រោយពេល​ស្រវឹង ឬ​សល់​ហាយ​
24, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ទើបតែ​សល់​ហាយ​តាំងពី​យប់មិញ​ខ្លាំង​ហើយ​មែន​ទេ​? បន្ទាប់ពី​មាន​អាកា​រៈស​ល់​ហាយ​បែបនេះ អ្នក​ប្រហែលជា​ស្បថ​ថា​ឈប់​ហើយៗ​។



យ៉ាងណាមិញ ខាងក្រោម​នេះ​អាចជា​រឿង​ដែល​អ្នក​គួរតែ​ធ្វើ​ដែរ ជាពិសេស​រឿង​ដែល​ត្រូវ​ចៀសវាង​ក្រោយពី​ស្រវឹង​រួច ដើម្បី​កុំ​ឲ្យ​អាកា​រៈ​សល់​ហាយ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែមទៀត​៖
 
​គេង​មិន​គ្រប់​
 
​វា​គ្មាន​អ្វីដែល​អាចជួយ​ឲ្យ​រាងកាយ​ឆាប់​ទទួលបាន​សភាព​ល្អ​វិញ​លឿន​ជាង​ការ​គេង​យក​កម្លាំង​បាន​គ្រប់គ្រាន់​នោះទេ​។ បើសិន​វា​គឺជា​ថ្ងៃ​ចុង​សប្តាហ៍ យក​ល្អ​គួរតែ​ចំណាយពេល​គេង​ពីរ​បី​ម៉ោង​បន្ថែម ជាពិសេស​បើសិនជា​ងងុយគេង​ខ្លាំង​។ ក្រៅពីនេះ យក​ល្អ​គួរតែ​កុំ​បើកបរ ឬ​បើក​ដំណើរការ​ម៉ាស៊ីន​អ្វី​ទាំងអស់​។ 
 
​លេបថ្នាំ​បំបាត់​ការឈឺចាប់​
 
​ការឈឺ​ក្បាល​ប្រហែលជា​កើតឡើង​ក្រោយពី​ស្រវឹង​រួច​។ ហេតុ​ដូច្នេះហើយ​បានធ្វើ​ឲ្យ​អ្នក​សល់​ហាយ​ជាច្រើន​រក​ថ្នាំ​បំបាត់​ការឈឺចាប់​លេប ជាពិសេស​ពពួក​ថ្នាំ NSAIDs ដើម្បី​ដោះស្រាយ​ការឈឺចាប់​នេះ​។ បញ្ហា​នោះ​គឺថា ការប្រើ​ថ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​បង្កឡើង​ដោយ​គ្រឿង​ស្រវឹង គឺជា​រឿង​ដែល​ធ្វើ​ឲ្យ​ថ្លើម​ខូច​កាន់តែខ្លាំង​ទៅវិញ​ទេ​។ ដូច្នេះ​អ្នក​ត្រូវតែ​ចៀសវាង​រឿងនេះ​។ 
 
​មិនបាន​ញ៉ាំ​ទឹក​
 
​អ្នក​ដែល​សល់​ហាយ​ទាំងអស់​គួរតែមាន​ទម្លាប់​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើនៗ​។ ការធ្វើ​បែបនេះ​គឺ​ដើម្បី​កុំ​ឲ្យ​មានការ​ខ្សោះ​ជាតិ​ទឹក​ដោយសារតែ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​។ អ្នកជំនាញ​និយាយថា ហេតុផល​សំខាន់​នៃ​ការ​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ក្រោយ​ស្រវឹង​រួច គឺ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ដូច្នេះ​នៅពេល​ក្រោក​ពី​ស្រវឹង​លើក​ក្រោយ ចូរ​ស្រវា​រក​ទឹក​ញ៉ាំ​ឲ្យ​បាន​ច្រើន​មុនគេ ហើយ​បើសិនជា​បាន​ទឹក​ផ្លែឈើ​សុទ្ធ​កាន់តែ​ល្អ​។​
 
​ញ៉ាំ​កាហ្វេ​ច្រើន​
 
​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​គឺជា​រឿង​ល្អ​។ ក្រៅពី​ធ្វើ​ឲ្យ​អ្នក​ស្វាង វា​ក៏​អាចជួយ​សម្រួល​ដល់​ការឈឺចាប់​បានដែរ​។ ប៉ុន្តែ​ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក មិនមែនជា​រឿង​ល្អ​ឡើយ ព្រោះ​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​ដើរតួនាទី​ជា​សារធាតុ​បញ្ចុះ​ទឹកនោម ដែល​នាំ​ឲ្យ​អ្នក​នោម​កាន់តែខ្លាំង ហើយ​ខ្សោះ​ជាតិ​ទឹក​កាន់តែខ្លាំង​ថែមទៀត​។ 
 
​មិនបាន​ងូតទឹក​
 
​ការ​គេង​ច្រើន​គឺជា​វិធី​ព្យាបាល​ការ​ស្រវឹង​ដ៏​ឆ្លាត​វៃ​។ ក្រោយពី​គេង​បាន​គ្រប់គ្រាន់ វា​គឺជា​រឿង​ល្អ​ថែមទៀត​បើសិនជា​អ្នក​បាន​ងូតទឹក​សម្អាតខ្លួន​ដើម្បី​ចាប់ផ្តើម​ថ្ងៃ​ថ្មី​។ ការ​ងូតទឹក​បែបនេះ​អាចធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ខ្លួន​ស្អាត និង​ស្រស់ស្រាយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com