អត្ថបទពាណិជ្ជកម្ម
តារា​ផេ​ចាប់​ដៃគូ​ជាមួយ​ធនាគារ​កាណាឌីយ៉ា ដាក់ចេញ​នូវ​សេវា​ថ្មី ស្នើសុំ​ឥណទាន​រថយន្ដ​អន​ឡាញ​
24, Jul 2019 , 12:09 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​, ថ្ងៃទី 22 ខែកក្កដា ឆ្នាំ 2019៖ តាមរយៈ​ការប្ដេជ្ញាចិត្ត​របស់ខ្លួន​ ដើម្បី​ផ្ដល់ជូន​នូវ​ជម្រើស​ហិរញ្ញវត្ថុ​ដ៍​សម្បូរបែប​ ជូន​ដល់​ប្រជាជន​កម្ពុជា ក្រុមហ៊ុន​តារា​ផេ​ បាន​ពង្រីក​ភាពជា​ដៃគូ​របស់ខ្លួន​ ជាមួយនឹង​ធនាគារ​កាណាឌីយ៉ា ដែលជា​ធនាគារ​ដែល​ធំ និង​ល្បីល្បាញ​ជាងគេ​ក្នុងប្រទេស​កម្ពុជា ដើម្បី​ដាក់ចេញ​នូវ​សេវា​ស្នើសុំ​ឥណ​នា​រថយន្ដ​អន​ឡាញ​។
 
​ក្នុង​កិច្ច​សហការគ្នា​នេះ ក្រុមហ៊ុន​តារា​ផេ​នឹង​ប្រើប្រាស់​បណ្ដាញ​ភ្នាក់ងារ​របស់ខ្លួន​ ដើម្បី​ផ្ដល់ជូន​អតិថិជន​ឥណទាន​រថយន្ដ​ នូវ​ទម្រង់​បែបបទ​ស្នើសុំ​ឥណទាន​រថយន្ដ​អន​ឡាញ និង​ដំណើរការ​ដាក់ពាក្យ​ស្នើសុំ​ឥណទាន​រថយន្ដ​អន​ឡាញ​ ដែលមាន​ភាពងាយស្រួល និង​គ្មាន​ការរំខាន​។ អតិថិជន​ដែលមាន​តម្រូវការ​ឥណទាន​រថយន្ដ​ទាំងអស់​ អាចដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​រថយន្ដ​អន​ឡាញ និង​ដឹង​ពី​លទ្ធផល តាមរយៈ​ភ្នាក់ងារ​តារា​ផេ ដែលជា​ឃ្លាំង​លក់​រថយន្ដ ដែល​សហការ​ស្រាប់​ ជាមួយ​ធនាគារ​កាណាឌីយ៉ា​ផ្ទាល់​។ អតិថិជន​ នឹង​ទទួលបាន​លទ្ធផល​ថា​ តើ​សំណើដាក់ពាក្យ​ឥណទាន​របស់ខ្លួន ​ត្រូវបាន​ទទួលយក ឬ​បដិសេដ​ដោយ​ធនាគារ ​ក្នុង​រយៈពេល​ត្រឹមតែ 24 ម៉ោង ប៉ុណ្ណោះ​។​ នៅពេល​អតិថិជន​ចង់​ទិញ​រថយន្ត អតិថិជន​ទាំងអស់ ​អាច​អញ្ជើញ​មក​ទិញ​រថយន្ ដ​នៅ​ទីតាំង​ណាមួយ​របស់​ឃ្លាំង​លក់​រថយន្ដ ដែល​សហការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា។ បន្ទាប់មក ​ភ្នាក់ងារ​តារា​ផេ​ ដែលជា​ម្ចាស់​ឃ្លាំង​លក់​រថយន្ដ​នៅ​ទីនោះ​ផ្ទាល់ ​នឹង​ជួយ​ពួកគាត់​ក្នុងការ​ដាក់ពាក្យ​ស្នើ​សុំ​ឥណទាន​រថយន្ដ​អន​ឡាញ ដោយ​ឥត​គិត​កម្រៃ​សេវា​។​
 
​ការដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​រថយន្ដ​អន​ឡាញ​ តាមរយៈ​ភ្នាក់ងារ​តារា​ផេ​នេះ គឺមាន​ភាព​រហ័ស ងាយស្រួល និង​គ្មាន​ភាពស៊ាំ​ញាំ​។ អតិថិជន​ដែលមាន​តម្រូវការ​ឥណទាន​រថយន្ដ​ទាំងអស់​គ្រាន់តែ​ផ្ដល់ជូន​ឃ្លាំង​លក់​រថយន្ដ​ ដែល​សហការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​ នូវ​ព័ត៌មាន​ចាំបាច់​មួយចំនួន​ ដែល​ត្រូវការ​ដើម្បី​ដាក់ពាក្យ​ស្នើ​សុំ​ឥណទាន​រថយន្ដ​តែប៉ុណ្ណោះ រួចហើយ​ភ្នាក់ងារ​តារា​ផេ ​ដែលជា​ឃ្លាំង​លក់​រថយន្ដ​ដែល​សហការ​ជាមួយ​ធនាគារ​កាណាឌីយ៉ា​ផ្ទាល់ នឹងដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន​រថយន្ដ​អន​ឡាញ​ ជូន​ពួកគាត់​ភ្លាមៗ​ ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​។ 
 
​លោក ភុ​ក រដ្ឋា នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន តារា​ផេ បាន​មានប្រសាសន៍​លើ​ភាពជា​ដៃគូ​នេះ​ថា​៖ “​ក្នុងនាម​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​មួយ​ដ៏​ឈានមុខ​គេ តារា​ផេ​តែងតែ​ប្រឹងប្រែង​ជានិច្ច​ ក្នុងការ​បង្កើន​គុណភាព​នៃ​ការរស់នៅ របស់​អតិថិជន តាមរយៈ​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ ដែលមាន​ភាព​ច្នៃប្រឌិត​បំផុត ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​តម្រូវការ​សេវា​ហិរញ្ញវត្ថុ​ដែលមាន​ភាពងាយស្រួល រហ័ស និង​អាច​ប្រើប្រាស់​បាន ​ដោយ​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​។ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្តរបស់​យើងខ្ញុំ​ នៅ​ដើមឆ្នាំ​នេះដែរ យើងខ្ញុំ​បាន​សហការគ្នា​យ៉ាង​ជិត​ស្និទ្ធ និង​ឥតឈប់ឈរ​ ជាមួយ​ដៃគូ​នានា ដើម្បី​ផ្ដល់ជូន​នូវ​ជម្រើស​ហិរញ្ញវត្ថុ​ជាច្រើន​ទៀត​ ជូន​ដល់​ប្រជាជន​កម្ពុជា ពោលគឺ​សេវា​ដក​ប្រាក់ សេវា​ផ្ទេរប្រាក់ សេវា​បង់ប្រាក់​កម្ចី សេវា​ដក​ប្រាក់កម្ចី និង​នៅពេលនេះ គឺ​សេវា​ណែនាំ​ស្នើ​សុំ​ប្រាក់កម្ចី ដែល​អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ទាំងអស់នេះ​ បាន​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង តាមរយៈ​ភ្នាក់ងារ​តារា​ផេ​។​” 
 
​លោក ភុ​ក រដ្ឋា បាន​បន្ថែមទៀតថា “​យើងខ្ញុំ​ពិតជា​មាន​សុទិដ្ឋិនិយម ​ចំពោះ​ទំនាក់ទំនង​ដ៏ជិត​ស្និ​ទ្ធដែលមាន​ស្រាប់​នេះ ហើយ​យើងខ្ញុំ​នឹង​ខំ​បន្ដ​បោះជំហាន​ទៅមុខទៀត ដើម្បី​នាំមុខគេ​ក្នុង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ ដែលមាន​ភាព​ច្នៃប្រឌិត និង​ផ្តល់ជូន​អតិថិជន​របស់​យើងខ្ញុំ​ នូវ​បទពិសោធន៍​ដ៏ល្អ​បំផុត​”​។​
 
​ក្រៅពី​សេវា​ថ្មី​នេះដែរ អតិថិជន​របស់​តារា​ផេ ​អាច​រីករាយ​នឹង​សេវា​ដទៃទៀត​ជាច្រើន​ផងដែរ រួមមាន​៖ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក (​វេរ​លុយ​) ដក​/​ដាក់​ប្រាក់ បញ្ចូល​លុយ​ទូរស័ព្ទ បង់ថ្លៃ​ទឹក​-​ភ្លើង​និង​វិក្កយបត្រ​នានា ទូទាត់​ទំនិញ​អន​ឡាយ  ទូទាត់​វិក្កយបត្រ​តាម​ហាង បង់ប្រាក់​កម្ចី​ទៅកាន់​ធនាគារ ណែនាំ​ស្នើសុំ និង​បើក​ប្រាក់កម្ចី បង់​បុព្វលាភ​ទៅកាន់​ក្រុមហ៊ុន​ធានារ៉ាប់រង បើកប្រាក់​បៀវត្សរ៍ កាបូប​លុយ​អេឡិចត្រូនិក និង​សេវា​ហិរញ្ញវត្ថុ​ដទៃទៀត​ យ៉ាង​សម្បូរបែប​។ មកទល់​ខែកក្កដា ឆ្នាំ 2019 នេះ តារា​ផេ​មាន​បណ្ដាញ​ភ្នាក់ងារ​សរុប​ច្រើនជាង 4,000 កន្លែង​ទូទាំង 25 ខេត្ត​/​ក្រុង ក្នុងប្រទេស​កម្ពុជា​។ នៅ​បំណាច់​ឆ្នាំ 2019 នេះ ចំនួន​ភ្នាក់ងារ​សរុប​របស់​តារា​ផេ នឹង​កើន​រហូតដល់   5,200 កន្លែង ទូទាំងប្រទេស​កម្ពុជា​។​
 
​ស្រប​ពេលដែល​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ នៅតែមាន​សន្ទុះ​ទៅមុខ​កាន់តែខ្លាំង ក្រុមហ៊ុន​តារា​ផេ​ នឹង​បន្ដ​ពង្រីក​ភាពជា​ដៃគូ​របស់ខ្លួន តាមរយៈ​បណ្ដាញ​ភ្នាក់ងារ និង​បង្កើត​ផលិតផល ឬ​សេវាកម្ម​ហិរញ្ញវត្ ថុ​ដែល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​បន្ថែមទៀត ដើម្បី​ពាំនាំ​នូវ​ប្រព័ន្ធ​អេកូ​ហិរញ្ញវត្ថុ​ ដែលមាន​ភាពងាយស្រួល រហ័ស​ទាន់​ចិត្ត និង​ប្រកបដោយ​សុវត្ថិភាព សម្រាប់​បម្រើ​ជូន​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ​។​
 
​មិនទាន់មាន​កម្មវិធី តារា​ផេ App មែន​ទេ​?
 
​ទាញយក​ឥឡូវនេះ សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ៖
 
​តារា​ផេ រហ័ស សុវត្ថិភាព និង​គ្រប់​ទីកន្លែង​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com