King Power Mahanakhon បង្ហាញ​ពី​ការរស់នៅ​ដ៏​ប្រណីត​ដាច់​គេ ក្នុង​តំបន់​ដែលមាន​ភាពល្បីល្បាញ​ក្នុងប្រទេស​ថៃ​
អត្ថបទពាណិជ្ជកម្ម
King Power Mahanakhon បង្ហាញ​ពី​ការរស់នៅ​ដ៏​ប្រណីត​ដាច់​គេ ក្នុង​តំបន់​ដែលមាន​ភាពល្បីល្បាញ​ក្នុងប្រទេស​ថៃ​
24, Jul 2019 , 2:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ទីក្រុង​បាងកក ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៩៖ King Power Mahanakhon គោលដៅ​ថ្មី ដែលមាន​ភាពល្បីល្បាញ​ក្នុងប្រទេស​ថៃ ថ្មីៗ​នេះ បាន​បើក​ដំណើរការ​នូវ​យូ​នី​ត​ដ៏​ថ្មី​សន្លាង និង​ប្រណីត​ដាច់​គេ​របស់ខ្លួន នៅ The Ritz-Carlton Residences ក្នុង​ទីក្រុង​បាងកក​។ ស្ថិតនៅក្នុង​តំបន់​ពាណិជ្ជកម្ម Sathorn នៃ​ទីក្រុង​បាងកក យូ​នី​ត​ស្នាក់​នៅក្នុង​អាគារ​ដ៏​លេចធ្លោ និង​ល្បីល្បាញ​មួយ​នេះ មាន​ចាប់ពី​ជាន់​ទី​23 ដល់​ជាន់​ទី​73 ។ យូ​នី​ត មាន​ចាប់ពី​2 ទៅ 4​បន្ទប់​គេង ជាមួយនឹង​ទំហំ ចាប់ពី 135 ម៉ែត្រការ៉េ ទៅ 447 ម៉ែត្រការ៉េ​។ ម្ចាស់​យូ​នី​ត ក៏​អាច​ជ្រើសរើស​បញ្ចូល​គ្នា​នូវ​យូ​នី​ត​សម្រាប់​ជាន់​ទី 59 ដើម្បី​ធ្វើបាន​ទំហំ​រហូត ដល់​ទៅ 1,100 ម៉ែត្រការ៉េ សម្រាប់​ទីធ្លា​រស់នៅ​បែប​ទំនើប​ប្រណីត​ផងដែរ​។ នៅ​មិន​ឆ្ងាយ​ពី​ស្ថានីយ៍​រថភ្លើង​អាកាស Chong Nonsi BTS ឱកាស​ក្នុងការ​ក្លាយជា​ម្ចាស់​លំនៅឋាន ស្ថិតក្នុង​ទីតាំង​ដ៏​មាន​កិត្យានុភាព ឥឡូវនេះ អ្នក​អាច​រកបាន​ហើយ​សម្រាប់​កន្លែង​រស់នៅ​ក្នុង​ទីក្រុង ប្រកបដោយ​ភាព​ប្រណីត និង​ឆើតឆាយ​។​
 
​ក្រៅពី​បរិក្ខារ និង​សេវាកម្ម​លំដាប់​ផ្កាយ​ប្រាំ របស់ The Ritz-Carlton ហើយ​នោះ យូ​នី​ត​នីមួយៗ មាន​លក្ខណៈពិសេស នោះ​គឺ​ការ​រចនា​ផ្ទៃ​ខាងក្នុង ដោយ David Collins studio​។ បរិក្ខារ​ទំនើបៗ​ទាំងនោះ មានដូចជា Residential Club Lounge នៅ​ជា​ន់ទី 54 ដែលជា​កន្លែង​សម្រាប់​ម្ចាស់​យូ​នី​ត អាច​រីករាយ​ក្នុង​ការអាន​សៀវភៅ​នៅ​បណ្ណាល័យ បារ កន្លែង​ទទួលទាន​អាហារ ផ្ទះបាយ ទីធ្លា​អង្គុយលេង បន្ទប់​ប្រជុំ និង​បន្ទប់​មើល​ទូរទស្សន៍​។ ម្ចាស់​យូ​នី​ត ក៏​អាច​ប្រើប្រាស់​បាន​នូវ​កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក កន្លែង​មើល​កុន​លក្ខណៈ​បុគ្គល mini-bar, billiard room, បន្ទប់​លេង​ហ្គេម​, និង​បន្ទប់​សម្រាប់​ក្មេងៗ ក្នុងចំណោម​បរិក្ខារ​កម្សាន្ត​ផ្សេងទៀត នៅ​ជា​ន់ទី 7 ។ 


 
​លោក Marc Begassat នាយក​គ្រប់គ្រង King Power Mahanakhon បាន​មានប្រសាសន៍ថា​៖«​វា​ពិតជា​ឱកាស​មួយ​ដ៏​កម្រ ក្នុងការ​ក្លាយជា​ម្ចាស់​លំនៅឋាន ក្នុង​អាគារ​ដ៏​ល្បីល្បាញ និង​លេចធ្លោ និង​ជា​អាគារ​មួយ​ក្នុងចំណោម​អាគារ​ខ្ពស់ៗ​ដទៃទៀត ក្នុងប្រទេស​ថៃ​។ ដូចដែល​យើង​បាន​ខិតខំ​បង្កើត​នូវ​ទិសដៅ​មួយ ដែល​រួមបញ្ចូល​ទាំង​បដិសណ្ឋារកិច្ច ពិសេស​មុខម្ហូប​ដែល​ទទួលបាន​ពានរង្វាន់ និង​ការទាក់ទាញ​លំដាប់ថ្នាក់​ពិភពលោក យើងខ្ញុំ​រីករាយ ក្នុងការ​ផ្តល់ជូន​លោកអ្នក នូវ​បទពិសោធ​ការរស់នៅ​ប្រកបដោយ​ភាព​ប្រណីត ក្នុង​ទីក្រុង​ដែលមាន​តែ​នៅ King Power Mahanakhon ប៉ុណ្ណោះ​»​។ 
 
​ក្នុង​អាគារ​ដ៏​លេចធ្លោ​ដដែល​នេះ ជា​អ​ច​នល​ទ្រព្យ​សម្រាប់​ការប្រើប្រាស់​ចម្រុះ ដែល​រួមមាន​លំនៅឋាន​,  Mahanakhon SkyWalk ជាទី​លំហ​ដ៏​ក​ខ្ពស់​ជាងគេ​ក្នុងប្រទេស​ថៃ និង​បី​ជាន់​ទៀត មាន​ហាង​ទំនិញ​រាយ និង​គ្រឿងសំអាង និង​Mahanakhon Bangkok SkyBar ដែលជា​បារ និង​ភោជនីយដ្ឋាន​ខ្ពស់​ជាងគេ ក្នុងប្រទេស​ថៃ​ផងដែរ​។ នៅ​ផ្នែក​បន្ទាប់ ជា សណ្ឋាគារ​លំដាប់​ពិភពលោក Orient Express Hotel ដែល​នឹង​ក្លាយជា​គោ​ដៅ​ថ្មី​មួយ ជាមួយនឹង​និមិត្ត​រូ ប​នៃ​ទីកន្លែង​ទទួលទាន​អាហារ រួមមាន Mott32 និង Mahanathi ដោយ​លោក David Thompson ។ 
​យូ​នី​ត​ដែល​ទំនេរ​នៅ The Ritz-Carlton Residents តម្លៃ​ចាប់ពី 42 លាន​បាត ក្នុង​មួយ​យូ​នី​ត ឬ ពី 310, 000 បាត​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើងទៅ​។ សិទ្ធិ​ពិសេស​សម្រាប់​អតិថិជន ដែល​ជាវ​យូ​នី​ត រួមមាន កាត​សមាជិក King Power Crown, voucher ជា​សាច់ប្រាក់​សរុប 50,000 បាត​សម្រាប់​សេវាកម្ម​អាហារ​ពី Pullman Bangkok King Power Hotel, និង​សំបុត្រ​មើល​បាត់​ទាត់ Premier League Football ចំនួន 2 នៅ​ពហុ​កីឡដ្ឋាន King Power Stadium ទីក្រុង Leicester ប្រទេស​អង់គ្លេស​។ 


 
​យោងតាម​របាយការណ៍​របស់ Euromonitor International’s Top 100 City Destinations ឆ្នាំ​2018 ទីក្រុង​បាងកក គឺជា​ទីក្រុង​ដែលមាន​អ្នក​ទៅ​ទស្សនា​ច្រើនជាងគេ​ទី​ពីរ បន្ទាប់ពី​ទីក្រុង​ហុងកុង​។ អ​ច​នល​ទ្រព្យ​ក្នុង​ទីក្រុង​បាងកក ត្រូវបាន​គេ​ចាត់ទុកថា​មានតម្លៃ​ខ្ពស់ ធៀប​នឹង​ទីក្រុង​ធំៗ​ផ្សេងទៀត ក្នុង​តំបន់​អាស៊ី ដូចជា​សិង្ហ​បុរី និង​សៀង​ហៃ​។ នេះ​បើ​យោងតាម​របាយការណ៍​កា​រ​រស់នៅ​សកល​ប្រចាំឆ្នាំ របស់ CBRE ។ 
 
​ក្នុងចំណោម​បណ្តុំ​ពាណិជ្ជកម្ម​អាស៊ី ទីផ្សារ​អចលនទ្រព្យ​នៃ​ទីក្រុង​បាងកក ជាទី​ផ្សារ​មួយ​ដែលមាន​ភាព​ទាក់ទាញ​ខ្លាំងជាងគេ​សម្រាប់​ការរស់នៅ និង​សកម្មភាព​អាជីវកម្ម​ផ្សេងៗ​ក្នុងប្រទេស​ថៃ​។ ក្រៅតែពី​ការវិនិយោគ កាលពី​ឆ្នាំមុន មាន​អ្នកដំណើរ​ពី​ប្រទេស​កម្ពុជា​ចំនួន 1,230,473 បាន​ធ្វើទៅ​ប្រទេស​ថៃ ដើម្បី​ដំណើរ​ទេសចរណ៍ និង​ពិនិត្យ​សុខភាព​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​គេហទំព័រ ​https://residences.kingpowermahanakhon.co.th/ ឬ​អ៊ីម៉េល ៕ 
















 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 All Public
© រក្សាសិទ្ធិដោយ thmeythmey.com