អត្ថបទពាណិជ្ជកម្ម
​លក់ និង​ចរចា​យ៉ាងម៉េច​ទើបបាន​អាជីវកម្ម​របស់​អ្នក​រីកចម្រើន​
24, Jul 2019 , 3:16 pm        
រូបភាព
ដោយ: ថ្មីៗ
​អាជីវកម្ម​តូចធំ​អាច​រីកចម្រើន​ទៅមុខ គឺ​ពឹង​ផ្អែកលើ​កត្ដា​ជាច្រើន ក្នុងនោះ​ការលក់ និង​ការចរចា​ពិត​ជាមាន​សារៈសំខាន់​ណាស់ សម្រាប់​អាជីវកម្ម​របស់​អ្នក​។
 
​ម្ចាស់​អាជីវកម្ម គួរតែមាន​ចំណេះ​បន្ថែម ទាក់ទង​នឹង​ការលក់ និង​ចរចា ព្រោះថា​អ្នក​អាច​ស្វែងយល់​បន្ថែម ពី​ការផ្សព្វផ្សាយ ផលិតផល​របស់​អ្នក កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ទីផ្សា​។ ក្រៅពីនោះ​ទៀត អ្នកនឹង​ចេះ​ពី​របៀប ក្នុង​ការចរចា​ជាមួយ​អតិថិជន ក៏ដូចជា​ដៃគូ​សហការ ធ្វើយ៉ាងណា​ចៀសវាង​ជម្លោះ និង​បង្កើត​ស្ថានភាព​ឈ្នះ​-​ឈ្នះ សម្រាប់​ខ្លួនឯង​ផ្ទាល់ និង​ដៃគូ​។ 
 
​ជាមួយគ្នា​នោះដែរ ម្ចាស់​អាជីវកម្ម​ដែលមាន​ការយល់ដឹង ទាក់ទង​នឹង​ការលក់ ក៏ដូចជា​ការចរចា អាចមាន​សមត្ថភាព​បន្ថែម ក្នុងការ​ទាក់ទង​ជាមួយ​ដៃគូ ដែលមាន​គុណភាព និង​សក្ដានុពល និង​យល់​ពី​របៀប​ដោះស្រាយ​បញ្ហា ប្រកបដោយ​ប្រសិទ្ធភាព ដែល​ទៅតាម​ស្ថានភាព​។ 


 
​ការលក់ និង​ការចរចា ត្រូវបាន​ធ្វើឡើង​ប្រកបដោយ​វិជ្ជាជីវៈ នោះ​ទើប​អាជីវកម្ម ឬក៏​មុខ​ជំនួញ​របស់​អ្នក ទៅមុខ​ដោយ​រលូន និង​ស្ថិតនៅក្នុង​ចិ​ត្ដរបស់​អ្នកទិញ​បាន​។ 
 
​ម្ចាស់​អាជីវកម្ម​ទាំងអស់ អាច​ស្វែងយល់​បន្ថែម​ពី​សិល្បៈ​នៃ​ការលក់​និង​ចរចា ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព តាមរយៈ​វគ្គ​សិក្សា «​ការលក់ និង​ការចរចា​»  (Sale and Negotiation) ដែល​វគ្គ​សិក្សា​នេះ មាន​រយៈពេល ចំនួន ២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​៩ និង ១០ ខែសីហា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សហ​ប្រតិ​ប​ត្ដិ​ការ​កម្ពុជា​-​ជប៉ុន (CJCC)​។  វគ្គ​សិក្សា​នេះ មានតម្លៃ​១៥០​ដុល្លារ​។ គ្រូ​បង្គោល​សម្រាប់​វគ្គ​សិក្សា​នេះ​ទៀតសោត គឺ​លោក វីន​ស្តុ​ន (Winston Scholsberg) ដែលជា​អ្នកជំនាញ​ផ្នែក​លក់ ចរចា និង​សិល្បៈ​ក្នុងការ​និយាយ មកពី​ប្រទេស​ហូ​ឡង់ មាន​បទពិសោធ​បង្រៀន​ជាច្រើន​ឆ្នាំ លើក​ឆាក​អន្តរជាតិ​។​


 
​ក្រោយពេល​បញ្ចប់​វគ្គ​ខ្លី​នេះ ម្ចាស់​អាជីវកម្ម ក៏ដូចជា​អ្នកចូលរួម​ទាំងអស់ នឹង​យល់​កាន់តែច្បាស់ ពី​ការលក់​និង​ការចរចា ប្រកបដោយ​វិជ្ជាជីវៈ និង​សិក្សា​ជាមួយ​គ្រូ​បង្គោល​ដែលមាន​បទពិសោធន៍ ទាក់ទង​នឹង​ផ្នែក​នេះ​។  
 
​ដើម្បី​សាកសួរ​ព័ត៌មាន ឬ​ការប្រឹក្សា​បន្ថែម​អំពី​វគ្គ​សិក្សា សូម​លោកអ្នក​ទាក់ទង​មកកាន់​លេខ​ទូរស័ព្ទ ០៩២ ៤៦៨ ០៧១ ឬ ០៩៨ ៣៣៣ ០៣៣ ឬ​តាមរយៈ​អ៊ី​មេ​ល [email protected] ឬ​តាម​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/CJCCTraining
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

Tag:
 CJCC
© រក្សាសិទ្ធិដោយ thmeythmey.com