អត្ថបទពាណិជ្ជកម្ម
គម្រោង Lingnan Garden ជា​លំនៅឋាន​បែប​អេកូ​ធម្មជាតិ​ប្លែក​គេ​តែមួយគត់ នៅក្នុង​ក្រុងភ្នំពេញ​
24, Jul 2019 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាការ​ពិត តម្លៃ​ដីធ្លី​នៅ​តំបន់​កំពុងអភិវឌ្ឍន៍ នៃ​រាជធានី​ភ្នំពេញ បាន​កើនឡើង​យ៉ាង​លឿន នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​នគរូបនីយកម្ម​ទីក្រុង​។ បច្ចុប្បន្ន តម្លៃ​ដី​ជា​មធ្យម នៅតាម​សង្កាត់រដ្ឋបាល​សំខាន់ៗ​ចំនួន​បួន ដូចជា ខណ្ឌដូនពេញ តម្លៃ​បាន​ឈានដល់​ជាង ៣,០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ ទន្ទឹមនឹង​នេះដែរ តំបន់​ដែល​កំពុង​ផុស​ឡើង ដូចជា​ខណ្ឌ​សែន​សុខ តំបន់​បឹងកក់ និង​មហាវិថី​សម្តេច​ហ៊ុនសែន ក៏​កំពុងតែ​ត្រូវប៉ាន់​ផងដែរ ដែល​តម្លៃ​ដី​នៅក្បែរ​តំបន់​ពាណិជ្ជកម្ម ស្ទើរតែ​ឡើង​តាម​កម្រិត​មធ្យម នៃ​ទីប្រជុំជន​។​
 
​មហាវិថី​សម្តេច​ហ៊ុនសែន​ដែល​គេ​ហៅថា​មហាវិថី​នាយករដ្ឋមន្ត្រី 


 
​ដោយសារ​តម្លៃ​ដី​ខ្ពស់ អ្នក​អភិវឌ្ឍន៍​ខ្លះ​បាន​បោះបង់ចោល តំបន់​រួមមួយ​ចំនួន​ដែលជា​ទីតាំង​សម្រាប់​អភិវឌ្ឍន៍​តំបន់​បៃតង ដើម្បី​បង្កើន​បរិវេណ​របស់​អគារ ក្នុង​គោលបំណង​ចៀសវាង​ការបាត់បង់​ផលប្រយោជន៍​ណាមួយ​។ អ្វីដែល​ពួកគេ​ផ្តល់ គឺ​លំនៅឋាន​ដង់ស៊ីតេ​ខ្ពស់ ដោយ​ផ្តល់នូវ​ការពេញចិត្ត​ទាប ដល់​ម្ចាស់​លំនៅដ្ឋាន និង​ទទួលបាន​សក្តានុពល នៃ​ផលចំណេញ​មកវិញ​។ ផ្ទុយទៅវិញ ប្រសិនបើ​គម្រោង​អភិវឌ្ឍន៍​នៃ​ដង់ស៊ីតេ​ទាប និង​សមាមាត្រ​ផ្ទៃក្រឡា​ទាប ឬ​ទោះបី​ជាមាន​ទេសភាព​សួនច្បារ​មួយចំនួន​ក៏ដោយ វា​ច្បាស់​ជា​ប៉ះពាល់​ដល់​អ្នកទិញ​ផ្ទះ​ដែរ​។​
 
​គម្រោង Lingnan Garden មាន​ចម្ងាយ ១ គីឡូម៉ែត្រ ពី​ផ្លូវ​ប្រសព្វ​រវាង​មហាវិថី​សម្តេច ហ៊ុន សែន និង​មហាវិថី​មុនី​វង្ស ត្រូវបាន​អភិវឌ្ឍ​ឡើង ដោយ​ក្រុមហ៊ុន Lingnan Real Estate​។ ក្នុង​បំណង​បង្កើត​បទពិសោធន៍​ថ្មី​នៃ​ការរស់នៅ​បែប​ធម្មជាតិ អ្នក​អភិវឌ្ឍន៍ បាន​បណ្តាក់ទុន​ដ៏​ធំ​មួយ លើ​ការបង្កើត​សួន​ត្រូ​ពិ​ក ដែលមាន​ទំហំ ៦,៥០០ ម៉ែត្រការ៉េ ដែលជា​ទំហំ​ស្តង់ដារ នៃ​តំបន់​បៃតង​រហូតដល់ ៣០%​។​
 
​តំបន់​ដែលមាន​ដង់ស៊ីតេ​ទាប​ជាមួយ​ទេសភាព​បែប​ធម្មជាតិ​


 
​យោងតាម​ផែនការ​របស់ Lingnan Garden គម្រោង​នេះ ស្ថិតនៅលើ​វិថី​ពាណិជ្ជកម្ម ដែលមាន​ការរីកចម្រើន​មួយ លាតសន្ធឹង​តាម​បណ្ដោយ​មហាវិថី​សម្តេច ហ៊ុន សែន ដែលជា «​សរសៃឈាម​ចរាចរ​» នៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​អតិថិជន​ពី​ខាងក្រៅ​។ ហើយ​ផ្ទះ​បូរី និង​អា​ផាត​មិន កំពុងតែ​កើតឡើង​បណ្ដើរៗ​។​
 
​ភាគច្រើន​អគារ​អា​ផាត មិន​បែរ​ទៅ​ភាគខាងត្បូង ដែល​ព័ទ្ធជុំវិញ​ដោយ​សួន នៅក្នុង​ប្លង់​អ័ក្ស​។ គម្រោង​នេះ មានដូចជា​សួន​បាញ់​ទឹក ស្វ៊ែរ អាង​ហែល​ទឹក កញ្ចុះ​អង្គុយលេង និង​រុក្ខជាតិ​ត្រូ​ពិ​ក​ដែល​បង្ហាញ​ពី​សហគមន៍​ទាំងមូល​។ សម្រស់​ស៊ីមេទ្រី នៃ​ទំនៀមទម្លាប់​ចិន ធ្វើឱ្យ​សហគមន៍​មាន​ថាមពល​វិជ្ជមាន ដូច​ឋានសួគ៌ និង​ភាព​ច្នៃប្រឌិត​។​
 
​ជីវិត​ការ​រស់​ដ៏​អស្ចារ្យ 
 
​ខ្យល់អាកាស​បរិសុទ្ធ និង​ទេសភាព​នៅ​ទីនោះ ធ្វើ​ឲ្យ​អ្នក​ចង់​ត្រឡប់មកផ្ទះ​វិញ​ជា​រៀងរាល់ថ្ងៃ ដែល​នេះ​ជាហេតុ​ផល​ដ៏​ល្អ​សម​នឹង​ទទួលបាន បន្ទាប់ពី​នឿយហត់​ក្នុង​ការងារ​របស់​អ្នក​។ មិន​ថា​អ្នក​ពិបាក​ប៉ុណ្ណា​ទេ អ្នក​អាច​បោះចោល​នូវ​ភាព​នឿយហត់ ហើយ​រីករាយ​នឹង​ជីវិត​របស់​អ្នក​នៅទីនេះ​។ Lingnan Garden មានផ្ទះ​ធំៗ​ជាច្រើន ដែលមាន​ទំហំ​ចាប់ពី​៤៨ រហូតដល់ ១៤៨ ម៉ែត្រការ៉េ និង​មាន​សួនច្បារ​ឯកជន​ផ្តាច់មុខ ដែល​អ្នក​អាច​ងូតទឹក ឬ​សម្រាក​ដោយ​រីករាយ​។​
 
​ចក្ខុវិស័យ​នៃ​ជីវិត​រស់នៅ​ជាមួយ​គម្រោង Lingnan Garden គឺ​ផ្តល់ជូន​ទេសភាព​ដ៏​រស់​រវើក និង​ទំនាក់ទំនង ប្រកបដោយ​សុខដុម​រម្យ​នា​។ យើង​ចែករំលែក​បទពិសោធន៍ ប្រកបដោយ​ផាសុកភាព និង​ជំរុញ​ដល់​ការរស់នៅ​របស់​យើង ឲ្យ​ឧត្ដុង្គឧត្ដម​។ ទាំងចាស់ ទាំង​ក្មេង អាច​លេង និង​ដើរ​ដោយ​សុវត្ថិភាព ទោះបីជា​អ្នកជិតខាង មាន​ពិធីជប់លៀង ឬ​មានការ​ពិភាក្សា​ដ៏​ល្អ​។​
 
​បរិក្ខារ​សម្បូរបែប និង​ប្រណីត​នៅ​ជិត​អ្នក​


 
​បង្កើតឡើង​ដើម្បី​ក្លាយជា​សហគមន៍​ប្រណីត​លក្ខណៈ​អន្តរជាតិ គម្រោង Lingnan Garden ផ្តល់ជូន​អគារ​រ​រស់នៅ​នំ​នើ​ប ដែលមាន​ចំណតរថយន្ត​ក្រោម​ដី ជាង ១,៣០០ កន្លែង​។ នៅលើ​កំពូល​អគារ មាន​អាង​ហែល​ទឹក​ដ៏​ធំ​មួយ ក្លិប​ប្រណីត​មួយ និង​កន្លែង​ហាត់ប្រាណ​ទំនើប ដែល​លោកអ្នក ទទួលបាន​នូវ​ការ​ការកម្សាន្ត​ផ្ទាល់ខ្លួន ដ៏​ល្អឥតខ្ចោះ​។​
​ជាការ​ពិតណាស់ Lingnan Garden ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​តំបន់​សំខាន់ៗ​ជាច្រើន ដូចជា ទន្លេមេគង្គ នៅ​ភាគ​ខាងកើត និង Phnom Penh ING New City នៅ​ភាគ​ខាងលិច ភាគខាងត្បូង​ស្ថានទូត និង​មាន​ចម្ងាយ ១០ គីឡូម៉ែត្រ​ភាគ​ខាងជើង ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី ចម្ងាយ ១ គីឡូម៉ែត្រ​ពីសា​លា​អន្តរជាតិ​កាណាដា ISPP ធ្វើដំណើរ ១០​នាទី ពី​សាលា​អន្តរជាតិ​កាណាដា CIS​។ ម្យ៉ាងទៀត នៅ​ជិត​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ស្តារ (Star  Medical) មេ​ហ្គា​ម៉​ល (Mega Mall) និង​ផ្សារ​ទំនើប​អ៊ី​អន​។​
 
​មាន​សេវាកម្ម​បម្រើ ២៤ ម៉ោង ផ្តល់ជូន​ប្រកបដោយ​កិត្តិយស​
 
Lingnan Garden ក៏​មិន​ខុសពី​លំនៅឋាន​ទំនើបៗ​ផ្សេងទៀត​ដែរ ដែល​គិតគូរ​លើ​តម្រូវការ​របស់​អ្នករស់នៅ ដោយ​ផ្តល់នូវ​ការគ្រប់គ្រង​អចលនទ្រព្យ ពេញ​មួយថ្ងៃ​។ យើង​មាន​បុគ្គលិក​ដែលមាន​គំនិត មាន​វិជ្ជាជីវៈ និង​មាន​សីលធម៌ និង​ភាព​វៃឆ្លាត​។ ពួកគេ នឹង​ធ្វើឱ្យ​លោកអ្នក មាន​អារម្មណ៍​ដូចជា​ថៅកែ​។​
 
​ជ្រើសរើស​ផ្ទះ​ដ៏​ស្រស់ស្អាត​នៅទីនេះ​
 
១-​បន្ទប់​គេង ១ (​យូ​នី​ត A1)
 
​យូ​នី​ត​ប្រភេទ​នេះ មាន​ទំហំ ៦៨.០១  ម៉ែត្រការ៉េ ដែលមាន​អ្វី​គ្រប់យ៉ាង​ដើម្បី​បំពេញចិត្ត​លោកអ្នក មាន​បន្ទប់ទទួលភ្ញៀវ បន្ទប់​គេង បន្ទប់ទឹក ផ្ទះបាយ និង​រានហាល​។​
 
២-​បន្ទប់​គេង ២ (​បន្ទប់ A5)
 
​យូ​នី​ត​ដែលមាន​បន្ទប់​គេង ២ នេះ មាន​រានហាល​ភ្លោះ ដែល​អ្នក​អាច​មើល​ទេសភាព​ស្រស់ស្អាត នៃ​ទន្លេមេគង្គ​។ មាន​បន្ទប់ទទួលភ្ញៀវ ជាមួយ​កន្លែង​ញ៉ាំ​បាយ​មួយ ផ្ទះបាយ​មួយ និង​បន្ទប់ទឹក​មួយ ដែល​ត្រូវបាន​រចនា​ឡើង​យ៉ាង​ល្អ ក្នុង​ទំហំ ៧៨.៦៣ ម៉ែត្រការ៉េ​។​
 
៣-​បន្ទប់​គេង ៣ (​យូ​នី​ត A3)
 
​យូ​នី​ត​នេះ មាន​លក្ខណៈពិសេស​គួរ​ឲ្យ​ស្រលាញ់ និង​មាន​រានហាល​ធំ​ទូលាយ ដែល​អាច​មើល​ទេសភាព​ដ៏​ស្រស់ស្អាត នៃ​សួន​សហគមន៍​។ វា​មាន​ទំហំ​ធំ ១១១.៩៦ ម៉ែត្រការ៉េ ដែល​សមស្រប​សម្រាប់​គ្រួសារ​ដែលមាន​សមាជិក​ច្រើន និង​មាន​បន្ទប់ទទួលភ្ញៀវ​ធំ​ទូលាយ បន្ទប់ទឹក​ពីរ និង​សួនច្បារ​ខ្នាតតូច នៅ​មាត់ទ្វារ​ផងដែរ​។​
 
​លើសពីនេះទៅទៀត ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុងតែ​ផ្តល់ជូន​អតិថិជន នូវ​ជម្រើស​ដ៏​កម្រ​មួយ ដែល​អាច​ទទួលបាន​ផលចំណេញ​មកវិញ អ​ប្បរមា ៥ ឆ្នាំ ក្នុង​អត្រា​ប្រចាំឆ្នាំ ៧% ។ នេះ​ជា​សក្តានុពល​ដ៏​អស្ចារ្យ និង​មាន​ទំនុកចិត្ត​លើ​ការវិនិយោគ​។ សូម​រួសរាន់​ឡើង ទាន់​ឱកាស​នេះ​នៅ​បើក ដោយ​លោកអ្នក​គ្រាន់តែ​ភ្ជាប់​មកជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ​របស់​អ្នក​ប៉ុណ្ណោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
​ប្រភព​៖ www.realestate.com.kh/

© រក្សាសិទ្ធិដោយ thmeythmey.com