ងាយៗ​! ចង់​កម្ចាត់ “​មុន​ក្បាល​ខ្មៅ​” ឆាប់រហ័ស កុំ​រំលង​អត្ថបទ​នេះ​
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
ងាយៗ​! ចង់​កម្ចាត់ “​មុន​ក្បាល​ខ្មៅ​” ឆាប់រហ័ស កុំ​រំលង​អត្ថបទ​នេះ​
25, Jul 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជាធម្មតា​នរណាៗ​ក៏​ចង់បាន​ស្បែក​មុខ​សរ​លោង​ស្រស់ស្អាត​គ្មាន​មុន​ដែរ​!  ប៉ុន្តែ​ការ​ស្រមៃ​នេះ​តែង​ត្រូវបាន​រំខាន ដោយសារ​មុន​ក្បាល​ខ្មៅ ហើយ​មុន​ប្រភេទ​នេះ​ពិបាក​នឹង​កម្ចាត់​ចេញ​។ ទោះជា​យ៉ាងណា ឈប់​បារម្ភ​ខ្លាំង​ថា​នឹងត្រូវ​ចំណាយ​ប្រាក់ និង​ពេលវេលា​យូរ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ទៀត​ទៅ​!


ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​វិធីសាស្ត្រ​ងាយៗ ប៉ុន្តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​កម្ចាត់​មុន​ក្បាល​ខ្មៅ​ឆាប់រហ័ស ៖ 
 
១. ក្រូចឆ្មារ និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នកត្រូវការ គឺ​គ្រាន់តែ​លាយ​ទឹក​ក្រូចឆ្មារ​ស្រស់​ចំនួន​ម្ខាង ជាមួយ​ទឹកឃ្មុំ ៣ ដំណក់​។ កូរ​ឱ្យ​សព្វ​សឹម​ដុស​លាប​ល្បាយ​លើ​កន្លែង​ដែលមាន​មុន​ក្បាល​ខ្មៅ​។ ទុកចោល​សម្រាប់​រយៈពេល​ពី ៥ ទៅ ១០នាទី មុននឹង​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយ​សប្តាហ៍​ជាប្រចាំ​។​
 
២. ផ្នែក​ពណ៌​ស​នៃ​ស៊ុត​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​ផ្នែក​ពណ៌​ស​នៃ​ស៊ុត ១ គ្រាប់ ជាមួយ​ទឹកក្រូច​ឆ្មារ កន្លះ​ស្លាបព្រា​កាហ្វេ និង​ទឹកឃ្មុំ ចំនួន ១ ស្លាបព្រា​កាហ្វេ​។ កូរ​លាយ​ចូលគ្នា​ឱ្យ​សព្វ សឹម​លាប​ល្បាយ​លើ​តំបន់​ស្បែក​ដែល​ទទួលរង​ផលប៉ះពាល់​ដោយសារ​មុន​ក្បាល​ខ្មៅ​។ ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី ហើយ​លាង​​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាមុនសិន សឹម​លាង​ជាមួយ​ទឹក​ត្រជាក់​តាម​ក្រោយ​។​
 
៣. ទឹក​ខ្ពុរមាត់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាបទឹក​ខ្ពុរមាត់​លើ​មុន​ក្បាល​ខ្មៅ​ទាំងនោះ​ជាការ​ស្រេច​។ ជាតិ​អាល់កុល​ដែលមាន​ផ្ទុក​នៅក្នុង​ទឹក​ខ្ពុរមាត់​ស​ម្ងួ​ត​មុន​ទាំងនោះ​យ៉ាង​ឆាប់រហ័ស ព្រមទាំង​សម្លាប់​បាក់តេរី​ទប់ស្កាត់​មិនឱ្យ​ឆ្លង​មេរោគ​ផងដែរ​។ បើ​ប្រៀបធៀប​ទៅនឹង​ទឹក​ថ្នាំ​កម្ចាត់​មុន​ដទៃទៀត​ដាក់លក់​តាម​ទីផ្សារ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​ខ្លាំង នោះ​ទឹក​ខ្ពុរមាត់ គឺជា​ផលិតផល​ប្រសើរ​បំផុត​សម្រាប់​សុខភាព​ស្បែក​របស់​អ្នក​។​

៤. ប្រទាល​កន្ទុយក្រពើ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាប​ជែ​ល​ប្រទាល​កន្ទុយក្រពើ​ស្រស់​លើ​មុន​ក្បាល​ខ្មៅ និង​ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ​ជាការ​ស្រេច​។​​ អនុវត្ត​រាល់ថ្ងៃ​ជាប្រចាំ​ដើម្បី​ទទួលបាន​ស្បែក​ស្រស់ថ្លា​រលោង​ស្អាត​។​

៥. ប៉េង​បោះ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ចិត​សំបក​ប៉េង​បោះ​ចេញ​សិន រួច​កិន​វា​ឲ្យ​ម៉ដ្ឋ ហើយ​លាប​លើ​មុន​ក្បាល​ខ្មៅ​មុនពេល​ចូល​គេង​។ ទុកចោល​ពេញ​មួយ​យប់ សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ធម្មតា​នៅពេល​ព្រឹក​។ អនុវត្ត​រៀងរាល់​យប់​មុនពេល​ចូល​គេង​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com