ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទាំង​អ្នក​ធ្លាប់​កើត និង​មិន​ធ្លាប់​កើត មាន​ដែល​គិតថា ជំងឺ​អ៊ុត​ស្វាយ​ជា​ដោយ​របៀប​ណា​ទេ​?
26, Jul 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​រឿង​ដំបូង​គេង និង​សំខាន់បំផុត​ដែល​ត្រូវ​គិត​នោះ​គឺថា បើសិនជា​អ្នក​កំពុង​តែមាន​ជំងឺ​អ៊ុត​ស្វាយ​ហើយ អ្នក​ត្រូវតែ​រស់នៅ​ដាច់ដោយឡែក​ពី​គេ​។ នេះ​ដោយសារតែ ជំងឺ​អ៊ុត​ស្វាយ​មាន​អត្រា​នៃ​ការឆ្លង​តាមរយៈ​ការប៉ះពាល់ ឬ​ក្អក ឬ​កណ្តាស់​ជាដើម​។ នៅពេល​មនុស្ស​ម្នាក់​ឆ្លង​ជំងឺ​អ៊ុត​ស្វាយ​ហើយ វា​អាច​នឹង​ត្រូវការ​ពេល ១០ ទៅ​២១​មួយថ្ងៃ​ក្នុង​ការចេញ​ជា​រោគសញ្ញា​។



ចំពោះ​អា​ការៈឈឺ​ជំងឺ​នេះ​វិញ​ច្រើនតែ​យូរ​បំផុត ៥ ទៅ​១០​ថ្ងៃ ដោយមាន​ការចេញ​ជា​ពងបែក​នៅលើ​ស្បែក ហើយ​ជា​ទៅវិញ​នៅ​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃក្រោយ​។ 
 
​យ៉ាងណាមិញ អ្នកជំងឺ​ដែល​ស្ថិតក្នុង​ស្ថានភាព​ចម្លង​ទៅ​អ្នកដទៃ​ខ្ពស់​នោះ​គឺ រយៈពេល ១ ទៅ​២​ថ្ងៃមុន​ពេលចេញ​កន្ទួល​រមាស់ និង​រហូតដល់ ៤ ទៅ​៥​ថ្ងៃ​ក្រោយពី​ចេញ​ពងបែក​លើ​ស្បែក​។ 
 
​ជំងឺ​អ៊ុត​ស្វាយ​អាច​ព្យាបាល​ជាមួយនឹង​ការ​សម្រាប់​ឲ្យ​បាន​ច្រើន ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន និង​គ្រប់គ្រង​រោគសញ្ញា​ដូចជា ក្តៅខ្លួន ឈឺក្បាល ។​ល​។ ទោះបីជា​យ៉ាងនាក៏ដោយ ក្មេង​ដែលមាន​ជំងឺ​អ៊ុត​ស្វាយ​គឺ​មិនត្រូវ​ឲ្យ​គេ​ប្រើ​ថ្នាំ​អាស្ពីរីន​ទេ ព្រោះ​វា​ប្រឈម​នឹង​ជំងឺ Reye’s Syndrome​។ ចំណែកឯ​ថ្នាំ Acetaminophen គឺជា​ជម្រើស​តែមួយគត់​សម្រាប់​គ្រប់គ្រង​ការ​ក្តៅខ្លួន​។ ករណីខ្លះ គ្រូពេទ្យ​អាច​នឹង​ឲ្យ​ប្រើ​ថ្នាំ​សម្លាប់​វីរុស​ដែរ​។  ចំពោះ​រយៈពេល​នៃ​ការព្យាបាល គឺ​អាស្រ័យ​ទៅតាម​អាយុ និង​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​។ 
 
​ករណីខ្លះ អ្នក​អាច​នឹង​កើត​ជំងឺ​អ៊ុត​ស្វាយ​ទៀត​ទោះបីជា​ចាក់​វ៉ាក់សាំង​នេះ​រួចហើយ​ក៏ដោយ ប៉ុន្តែ​គ្រាន់​វា​មិនមាន​ភាព​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ ហើយ​រោគសញ្ញា​វា​ក៏​ស្រាកស្រាន្ត​ទៅវិញ​លឿន​ជាង​អ្នកជំងឺ​ដែល​មិនបាន​ចាក់​វ៉ាក់សាំង​ដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com