ជាតិ
លោក គួច ចំរើន ដឹកនាំបង្ក្រាបគ្រឿងញៀននៅក្លិបដែលមានឈ្មោះ «លោកអូបាម៉ា KTV»
× លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា នេះ បានដឹកនាំប្រតិបត្តិការបង្ក្រាបការលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្លិបដែលមានឈ្មោះថា «លោកអូបាម៉ា KTV»។ មនុស្សជាង១០០នាក់ត្រូវបានឃាត់ខ្លួន។ នេះបើយោងតាមការអះអាងរបស់រដ្ឋបាលខេត្តព្រះសីហនុ។
ប្រតិបត្តិការបង្ក្រាបទីតាំងគ្រឿងញៀនទ្រង់ទ្រាយធំដែលដឹកនាំដោយលោក គួច ចំរើន មានការចូលរួមពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ស្នងការនគរបាលខេត្ត។ ទីតាំងក្លិប អូបាម៉ា KTV ដែលលួចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ស្ថិតក្នុងក្រុម១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ៕
រូបប្រភពរដ្ឋបាលខេត្តព្រះសីហនុ៖
© រក្សាសិទ្ធិដោយ thmeythmey.com