ជាតិ
វីដេអូ
នយោបាយជាតិ
តំណាងបីក្រសួងធ្វើសន្និសីទស្តីពី «ព័ត៌មានក្លែងក្លាយអន្តរាយដល់សន្តិសុខជាតិ»
× អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោក ផៃ ស៊ីផាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា នេះ រៀបចំសន្និសីទសារព័ត៌មានស្តីពី «ព័ត៌មានក្លែងក្លាយ អន្តរាយដល់សន្តិសុខជាតិ»។
លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន និងលោក អាន សុខខឿន អគ្គនាយកនៃអគ្គនាយកដ្ឋានអឺរ៉ុប អាមេរិក អាហ្វ្រិក និងមជ្ឈឹមបូព៌ា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលបកស្រាយ និងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន។
លោក រំដួល ចិត្រា និងលោក ប៉ាន់ ប៉ូនី នៃសារព័ត៌មាន ThmeyThmey ចូលរួមក្នុងសន្និសីទនេះ ដែលរៀបចំនៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមទស្សនាទិដ្ឋភាពទាំងស្រុងដូចខាងក្រោម៖
© រក្សាសិទ្ធិដោយ thmeythmey.com