អត្ថបទពាណិជ្ជកម្ម
មធ្យោបាយ​ងាយស្រួល​សម្រាប់​អ្នក​ដែល​ចុះឡើង​ខេត្ត​ញឹកញាប់ មិន​ថា​ធ្វើការ រកស៊ី ឬ​ដើរ​កម្សាន្ត​
25, Jul 2019 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​ធ្លាប់តែ​ដឹងថា ពេល​ត្រូវ​ការទិញ​សំបុត្រ​យន្តហោះ យើង​ត្រូវ​ទិញ​នៅលើ វេ​ប​សាយ​ដើម្បី​ចំណេញ​ពេល និង​ពេលខ្លះ ទទួលបាន​ការបញ្ចុះ​តម្លៃ​ទៀត​។ ពេលបច្ចុប្បន្ន ក៏មាន​វិធី​សម្រាប់​ការទិញ​សំបុត្រ​ឡាន ទូក និង​តាក់ស៊ី នៅក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​មួយចំនួន នៅក្នុង​អាស៊ាន ជាមួយនឹង​ទំនុកចិត្ត និង​ភាពងាយស្រួល ដែល​គេ​រាល់គ្នា​ស្គាល់​ថា BookMeBus ដែល​បង្កើតឡើង​ក្នុងប្រទេស​កម្ពុជា​នេះ​តែម្តង​។  ប៉ុន្តែ​ហេតុ​អី ក៏ត្រូវ​ប្រើ​កម្ម​វី​ធី​ទូរ​សព្ទ​អន​ឡាញ​ដើម្បី​ទិញ​សំបុត្រ ជៀស​ជាង​ទិញ​តាម​វិធី​ផ្សេងៗ​?

​ផលចំណេញ​ដែល​គួរ​ពិចារណា ៖ 
 
●​ ​ចំណេញ​ពេលវេលា​៖ មិនចាំបាច់​ជិះ​ទៅ​ទិញ​សំបុត្រ​ដល់​កន្លែង ខាត​ទាំង​ថ្លៃ​ធ្វើដំណើរ និង​ពេល​ជិះ​ទៅ​។ 
●​ ​មិន​ចំណាយ​លើ​ថ្លៃ​សេវា​បន្ថែម​៖ រាល់​ការទិញ​សំបុត្រ​នៅលើ BookMeBus មិន​តម្រូវ​ឲ្យ​បង់ប្រាក់ លើសពី​តម្លៃ​សំបុត្រ​ធម្មតា ឬ​ថ្លៃ​សេវា​ផ្សេងៗ​នោះទេ​។ 
●​ ​រើស​កៅអី​បាន​បាន​តាមចិត្ត​៖ អាច​ជ្រើស​យក​កៅអី​ដែល​ពេញចិត្ត តាម​ប្លង់​កៅអី​ត្រឹមត្រូវ​។ 
●​ ​មាន​ក្រុមហ៊ុន​ឡាន​ច្រើន​សម្រាប់​ជ្រើសរើស​៖ មាន​ក្រុមហ៊ុន​ឡាន​ច្រើន​ក្នុង​ជម្រើស ជាមួយ​ប្រភេទ​ឡាន និង​ម៉ោង​ចេញដំណើរ ដែល​ជួយ​ដល់​ការរៀបចំ​គម្រោង​របស់​អ្នក​។ 
●​ ​ទិញ​ភ្លាម​បាន​ភ្លាម​៖ ទទួលបាន​សំបុត្រ​ភ្លាម​បន្ទាប់ពី​បង់ប្រាក់ ហើយ​ក្នុងនោះ មាន​លេខ​កៅអី និង​ព័ត៌មាន​ចាំបាច់​ផ្សេងៗ​។​
●​ ​ដើរ​តាម​បច្ចេកវិទ្យា​ជឿនលឿន​៖ វា​ជា​ផ្នែក​មួយ​នៃ​ការវិវឌ្ឍ​របស់​បច្ចេក​វិទ្យា នៅក្នុង​ប្រទេស​យើង​។ 
●​ ​មានឱកាស​ទទួលបាន​ការបញ្ចុះ​តម្លៃ​៖ តែងតែមាន​ការបញ្ចុះ​តម្លៃ​តាម​ពេល​បុណ្យទាន​ធំៗ ហើយពី​ឥឡូវ ដល់​ថ្ងៃ​៣១ ខែសីហា ឆ្នាំ​២០១៩ បើ​អ្នក​ប្រើ​កូដ THMEY នឹង​ទទួលបាន​បញ្ចុះតម្លៃ​១៥%  រហូតដល់​៥​ដុល្លារ លើ​តម្លៃ​សំបុត្រ​ធម្មតា​។ 
 
​អ្នក​អាច​ទាញយក​កម្មវិធី​ទូរស័ព្ទ​៖ App Store (iPhone) និង Play Store (Andriod) ។​
​ចូលក្នុង​វិ​ប​សាយ​៖ https://bookmebus.com/ ។​
​ចូល​មើល​របៀប​ប្រើ​: https://www.youtube.com/watch?v=ExuwUV2Z1BA
 

 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com