ជាតិ
សង្គមជាតិ
ក្រុមប្រឹក្សាធម្មនុញ្ញ​ជ្រើសរើស​ឧ​ត្ត​ម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រុម​ថ្មី ជំនួស​លោក ប្លង់ ឆ្លាម ដែល​ត្រូវផុត​អាណត្តិ​
25, Jul 2019 , 7:39 pm        
រូបភាព
រូបពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ
រូបពីអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាធម្មនុញ្ញ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ក្រុមប្រឹក្សាធម្មនុញ្ញ​បានប្រកាស​ជ្រើសរើស សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​អង្គ​ចៅ​ក្រុម​ថ្មី​មួយរូប សម្រាប់​ជំនួស​លោក ប្លង់ ឆ្លាម ដែល​ត្រូវ​ចប់​អាណត្តិ​ឆ្នាំនេះ​។ លោក ប្លង់ ឆ្លាម នឹង​ចាក​ចេញពី​តំណែង​ជា​ឧ​ត្ត​ម​ក្រម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​អង្គ​ចៅ​ក្រុម ក្រោយពី​លោក​បាន​កាន់ដំណែង​នេះ​រយៈពេល​៥​ឆ្នាំ​មកហើយ​។


 
​លោក តាំង រតនា អគ្គលេខាធិការ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បញ្ជាក់ថា លក្ខខណ្ឌ​សម្រាប់​អ្នក​ដែល​ចង់​ក្លាយជា​ឧ​ត្ត​ម​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​អង្គ​ចៅ​ក្រុម គឺ​ឥស្សរជន​ត្រូវមាន​លិខិត​បញ្ជាក់ថា ជា​អតីត​ចៅ​ក្រុម ឬ​អតីត​ព្រះរាជអាជ្ញា ឬ​ឥស្សរជន​ដែលមាន​បទពិសោធន៍​ការងារ​យ៉ាងតិច​១៥​ឆ្នាំ​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ ឬ​តុលាការ​។ 
 
​ក្រុមប្រឹក្សាធម្មនុញ្ញ​នឹង​អនុញ្ញាត​ឲ្យ​ឥស្សរជន​មក​ដាក់ពាក្យ​ត្រឹមតែ​ថ្ងៃទី​០៧ ខែសីហា នៅ​នាយកដ្ឋាន​សេវា​ច្បាប់ និង​វិវាទកម្ម នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សាធម្មនុញ្ញ​៕
 

Tag:
 ក្រុមប្រឹក្សាធម្មនុញ្ញ​
  ប្លង់ ឆ្លាម
© រក្សាសិទ្ធិដោយ thmeythmey.com