ជាតិ
លោកស្រី ប៊ន សុភី និងលោក ស្រ៊ន សំឬទ្ធី ឡើងជាអភិបាលរងខេត្តកំពង់ឆ្នាំង លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រគល់អនុក្រឹត្យតែងតាំង ដល់លោកស្រី ប៊ន សុភី និងលោក ស្រ៊ន សំឬទ្ធី ។ រូបថត នាយករដ្ឋមន្ត្រីបុគ្គលិកមហាផ្ទៃ
× លោកស្រី ប៊ន សុភី និងលោក ស្រ៊ន សំឬទ្ធី បានឡើងកាន់តំណែងជាអភិបាលរងខេត្តកំពង់ឆ្នាំង តាមរយៈពិធីផ្លូវការមួយដែលរៀបចំនៅសាលាខេត្ត ក្រោមអធិបតីភាព លោក ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៥ ខែកក្កដា នេះ។
លោកស្រី ប៊ន សុភី ជាអតីតអភិបាលរងខេត្តក្រចេះ រីឯលោក ស្រ៊ន សំឬទ្ធី ជាអតីតនាយកវិទ្យាស្ថានព័ត៌មានវិទ្យា និងភាសាបរទេសនៃបណ្ឌិត្យសភានគរបាលកម្ពុជា។
កំពង់ឆ្នាំង ស្ថិតក្នុងចំណោមខេត្តដែលមានការតែងតាំងអភិបាលរងថ្មីពីរបន្ថែម នាអំឡុងខែកក្កដា នេះ ពោលគឺបន្ទាប់ពីខេត្តបាត់ដំបង កំពត ក្រចេះ និងត្បូងឃ្មុំ៕
© រក្សាសិទ្ធិដោយ thmeythmey.com