លោក ហ៊ុយ វ៉ា​ថា​រ៉ូ​៖ ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា បន្ត​មាន​សន្ទុះ​ល្អ​
ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
លោក ហ៊ុយ វ៉ា​ថា​រ៉ូ​៖ ទីផ្សារ​ធានារ៉ាប់រង​របស់​កម្ពុ​ជា បន្ត​មាន​សន្ទុះ​ល្អ​
25, Jul 2019 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា លោក ហ៊ុយ វ៉ា​ថា​រ៉ូ បាន​ឲ្យ​ដឹងថា ទីផ្សា​ធានារ៉ាប់រង​របស់​កម្ពុ​ជា បន្ត​មាន​កំណើន​ល្អ ដោយសារ​ប្រជាពលរដ្ឋ​កាន់តែ​យល់​ជ្រួតជ្រាប​ពី​អត្ថប្រយោជន៍​នៃ​សេវា​កម្មនេះ ទន្ទឹមនឹង​កំណើន​ប្រាក់ចំណូល​របស់​ពួកគាត់​។ គួរ​បញ្ជាក់ថា ប្រាក់ចំណូល​ពី​ការលក់​ផលិត​ធានារ៉ាប់រង ឬ​ហៅថា​បុព្វលាភ​ធានារ៉ាប់រង​ដុល បាន​កើន​ដល់ ១៩៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៨ និង​ត្រូវបាន​ព្យាករ​ថា​នឹង​កើន​ដល់​ទំហំ ២៦០​លាន​ដុល្លារ​នៅ​ចុងឆ្នាំ​២០១៩ ខាងមុខនេះ​។ ជា​មធ្យម ទីផ្សារ​ធានារ៉ាប់រង​ទទួលបាន​កំណើន​៣៥​ភាគរយ​ក្នុង​មួយឆ្នាំៗ ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ​។


 
​ទោះ​ជាមាន​កំណើន​ខ្ពស់​បែបនេះ តែ​លោក វ៉ា​ត់​ថា​រ៉ូ នៅតែ​ជំរុញ​ទាំង​ស្ថាប័នរដ្ឋ និង​គ្រឹះស្ថាន​ផ្ដល់​សេវា​ធានារ៉ាប់រង ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​ពី​វិស័យនេះ​ថែមទៀត លើកកម្ពស់​សមត្ថភាព​ធនធានមនុស្ស និង​ពង្រឹង​ការអនុវត្ត​វិធាន​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​វិស័យ​ធានារ៉ាប់រង​ដែល​នៅ​ក្មេងខ្ចី​នៅឡើយ​របស់​កម្ពុជា អាច​បន្ត​លូត​លាត់​ប្រកបដោយ​និរន្តរភាព​។​
 
​សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម​ធានារ៉ាប់រង​កម្ពុជា ដូចតទៅ​នេះ​៖



 
​សព្វថ្ងៃ ទីផ្សារ​កម្ពុ​ជាមាន​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៣ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត ១១ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៧ ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន​១ និង​ក្រុមហ៊ុន​អន្តរការី​ធានារ៉ាប់រង​ចំនួន​៣៨ ៕

Tag:
 ហ៊ុយ វ៉ា​ថា​រ៉ូ​
  ធានារ៉ាប់រង​
© រក្សាសិទ្ធិដោយ thmeythmey.com