អត្ថបទពាណិជ្ជកម្ម
​ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ ប្រារព្ធ​ពិធី បញ្ចុះបឋមសិលា បើក​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ​
26, Jul 2019 , 10:07 am        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០១៩  កន្លងមក​ថ្មីៗ​នេះ ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ រៀបចំ​ពិធី​បញ្ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​គម្រោង​របស់ខ្លួន​ជា​ផ្លូវការ​ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ ៦០៦​ភូមិ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ គម្រោង​នេះ មាន​ចម្ងាយ​ប្រមាណ   ត្រឹមតែ ១០០ ម៉ែត្រ​ប៉ុណ្ណោះ​ពី​ភ្លើងស្តុប​រង្វង់​មូល​ទួលគោក ដែល​ស្ថិតក្នុង​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម​ធំៗ​ដែលមាន​ដូចជា​តំបន់  ពាណិជ្ជកម្ម​បឹងកក់ អគារ​ការិយាល័យ​ទំនើប ចម្រុះ និង ជា​បណ្តុំ​នៃ​សាលារៀន​ជាតិ និង អន្តរជាតិ ផ្សារ​ទំនើប AEON Mall Sen Sok City, ផ្សារ Makro មន្ទីរពេទ្យ​ជាតិ អន្តរជាតិ  និង គ្រឹះស្ថាន​ធនាគារ  ហាង​លក់ទំនិញ​ជាច្រើន​ទៀត​។​

​គម្រោង ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ  ត្រូវបាន​រចនា​ឡើង​ដោយមាន លក្ខណៈពិសេស​បែប​ទំនើ​ប​ចម្រុះ ព្រមទាំង​មាន​រចនាបទ​ប្រកបទៅដោយ​ផាសុកភាព បច្ចេកវិទ្យា​ទាន់សម័យ ដោយ​ផ្អែកទៅលើ​ស្តង់ដា​រស់នៅ​គុណភាព​អន្តរជាតិ​។​



​គម្រោង ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ  គឺជា​គម្រោង​មួយ​ដែល​នឹង​ផ្តល់ជូន​អ្នក​នូវ​កន្លែង​រស់នៅ​ពោរពេញ​ដោយ​រស់​និយម​មួយបែប​ដែល​យើងទាំងអស់គ្នា​មិន​ធ្លាប់​បានដឹង​ច្បាស់​ពីបទ​ពិសោធ​លើ​អគារ​ខ្ពស់ ដែល​បានផ្តល់​ឲ្យ​ការរស់នៅ​មួយ​ប្រកប ដោយ​ភាពល្អ​ឥតខ្ចោះ ទទួលយក​នៅ​បរិយាកាស​ថ្មី​ដែលមាន​ផាសុខភាព​រុំ​ព័ទ្ធ​ទៅដោយ​បរិស្ថាន ធម្មជាតិ​ស្រស់បំព្រង​ដែល​អាច​ឲ្យ​លោក​អ្នកមាន​អារម្មណ៍​ថា​លើសពី​អគារ​ស្នាក់នៅ​ធម្មតា ឬ អាច​ហៅ​បាន​ថា វីឡា​លើ​អាកាស​។​

​ថ្លែង​ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​នេះ​ផង​ដែល ក្រុមហ៊ុន Legend Capitaland Development Co.,Ltd​ដែលជា​តំណាង​ផ្នែក​លក់​ផ្តាច់មុខ​របស់ គម្រោង ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ បាន​ឲ្យ​ដឹងថា គម្រោង​នេះ នឹងមាន​បន្ទប់​ស្នាក់នៅ  សរុប​ចំនួន ៨៤ យូ​នី​ត ហើយនឹង​បែងចែក​ជា​ប្រភេទ ១​បន្ទប់​គេង និង ២​បន្ទប់​គេង ប្រភេទ​វីឡា​លើ​អាកាស ។​



​គម្រោង ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ នឹងត្រូវ​សាងសង់ឡើង​ដោយ​បំពាក់​នូវ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​អគារ​ទាំងមូល​ដែលមាន​ចំណុច​សំខាន់​រួមមាន​ប្រព័ន្ធ​ជណ្តើរយន្ត​ប្រអប់​សម្រាប់​រថយន្ត​ចំណតរថយន្ត​បែប​ទំនើប ប្រព័ន្ធ​សន្សំសំចៃ ការប្រើប្រាស់​អគ្គីសនី​ក្នុងផ្ទះ ប្រព​ន្ធ័​ការពារ​អគ្គីភ័យ ឬ គ្រប់គ្រង​ហានិភ័យ​ផ្សេងៗ​ក្នុង​អគារ​ទាំងមូល ប្រព័ន្ធ​ការពារ​សុវត្ថិភាព ៧​ថ្ងៃ ២៤​ម៉ោង​ដល់​ការរស់នៅ​ប្រចាំថ្ងៃ ព្រមទាំង​ការបំពាក់​នៅ​ឧបករណ៍​ទំនើបៗ​ជាច្រើន​ទៀត​។ 

​អ្វី​កាន់តែ​អស្ចារ្យ គឺ​កន្លែង​កម្សាន្ត​នៅ​ផ្នែក​ខាងលើ​ដំបូល​អគារ​ដូចជា អាង​ហែល​ទឹក ក្លឹប​ហាត់ប្រាណ សួនច្បារ​ដំណាំ​បៃតង Sky Bar ចំណែក​ជាន់​ក្រោម​មានដូចជា ហាង​កាហ្វេ បន្ទប់​ពិ​ភ្សា​ការងារ​ដើម្បី​ផ្តល់​ឲ្យ​មាន​ភាព​កាន់តែ​ប្រសើរ​ទៅដល់​អ្នករស់នៅ ឲ្យ​ទទួលបាន​ការប្រើប្រាស់​លើសពី​ផ្ទះ​ស្នាក់នៅ​ធម្មតា​។​



​គួរបញ្ជាក់​ផងដែរ​ថា គម្រោង ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ ត្រូវបាន​សាងសង់ឡើង​ដោយ ក្រុមហ៊ុន​ Soma Construction & Development ដែលជា​ក្រុមហ៊ុន​មួយ​មាន​បទពិសោធ​ខ្ពស់​ក្នុង​ការសាងសង់​អគារ​ស្នាក់នៅ ផ្សារ​ទំនើប និង សំណង់​ស្តង់ដា​អរ​ន្ត​ជាតិ​ជាច្រើន​ទៀត​។ 

​ក្រុមហ៊ុន Soma Construction & Development ជា​ក្រុមហ៊ុន​មួយ​ដែលមាន កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​ក្នុង​វិស័យ​សំណង់​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។ អ្វីដែល​កាន់តែ​អស្ចារ្យ​នោះ គម្រោង ខុន​ដូ ឡា ខូ​ស្ស៊ី ធី​ខេ បានធ្វើការ​សិក្សា​យ៉ាង​លម្អិត​នៅលើ​ប្លង់​អគារ​ទាំងមូល ក៏ដូចជា​តាម​ប្រភេទ​ទំហំ​បន្ទប់​គេង និង បរិវេណ​ផ្ទះ​នៃ​ប្រភេទ​នីមួយៗ​ដោយ​ឈរលើ​ស្តង់ដា​ខ្នាត​ត្រឹមត្រូវ ដើម្បី​ឲ្យ​អតិថិជន​ទាំងអស់​ទទួលបាន​បទ​ពិសោធ ពិត​ប្រាកដថា​ការរស់នៅ​អគារ ខុន​ដូ​មាន​លក្ខណៈ​បែបណា​។​

​ដើម្បី​ស្វែងយល់​ឲ្យ​កានតែច្បាស់​អំពី ប្រយោជន៍ ដែល​អតិថិជន​ទាំងអស់​និង​ត្រូវ​ទទួលបាន​ពី​ការរស់នៅ​អគារ​ខុន សូមកុំ​ភ្លេច​ធ្វើការ​ទំនាក់ទំនង​មកកាន់​ភ្នាក់ងារ តាម​ទូរ​សព្ទ​លេខ  016 444 017 (KH) / 092 576 576 (KH+EN) / 090 384 333 (Chinese) ឬ Email: ឬ​ចូលទៅ​កាន់​គេហទំព័រ Facebook: La Cozii TK​។  ការបើក​លក់​នឹង​មកដល់​ក្នុងពេល​ឆាប់ៗ​នេះ​៕















Tag:
 CNC
© រក្សាសិទ្ធិដោយ thmeythmey.com