កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកប្រដាល់អាហ្សង់ទីនស្លាប់ ក្រោយរបួសធ្ងន់ធ្ងរពេលប្រកួតដណ្តើមខ្សែក្រវាត់ WBC
× កីឡាករប្រដាល់អាហ្សង់ទីន Hugo Santillan បានស្លាប់នៅត្រឹមអាយុ២៣ឆ្នាំ ដោយសាររងរបួសធ្ងន់ធ្ងរពេកអំឡុងការប្រកួតដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាល WBC ពោលគឺក្រោយប៉ុន្មានថ្ងៃប៉ុណ្ណោះនេះជាករណីទីពីរ បន្ទាប់ពីការស្លាប់របស់អ្នកប្រដាល់រុស្ស៊ី Maxim Dadashev ។
Santillan បានតតាំងជាមួយអ្នកប្រដាល់ Eduardo Javier Abreu ក្នុងជំនួបដណ្តើមខ្សែវាត់ WBC Latino Silver lightweight នៅស្វៀងក្នុងប្រទេសអាហ្សង់ទីនកាលពីថ្ងៃសោរ៍កន្លងទៅ ដែលលទ្ធផលបញ្ចប់ទៅស្មើគ្នា។ ប៉ុន្តែក្រោយការប្រកួតនោះភ្លាមៗ Santillan បានដួលសន្លប់នៅលើសង្វៀនតែម្តង។
អ្នកប្រដាល់វ័យ២៣ឆ្នាំរូបនេះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងទទួលការវះកាត់សង្គ្រោះបន្ទាន់ប៉ុន្តែបានស្លាប់នៅថ្ងៃទី២៥ ខែកក្កដាម្សិលមិញ។ Santillan ជាអ្នកប្រដាល់ទីពីរដែលបានស្លាប់ដោយសារការរងរបួសនៅលើសង្វៀន ក្នុងសប្តាហ៍នេះបន្ទាប់ពីការស្លាប់របស់ Dadashev កាលពីថ្ងៃអង្គារ។
អ្នកប្រដាល់រុស្ស៊ី Dadashev វ័យ២៨ឆ្នាំ បានស្លាប់បន្ទាប់ពីរងរបួសក្បាលយ៉ាងធ្ងន់ធ្ងរនាជំនួបដណ្តើមខ្សែក្រវាត់ទម្ងន់ស្រាល IBF ជាមួយកីឡាករព័រតូរីកូ Subriel Matias។ កីឡាកររូបនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ផងដែរ ប៉ុន្តែនៅតែមិនអាចស្រោចស្រង់ជីវិតបាន។
ការស្លាប់របស់អ្នកប្រដាល់រហូតដល់ទៅពីររូបត្រឹមរយៈពេលពីរថ្ងៃ បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកពាក់ព័ន្ធក្នុងអាជីពនេះផងដែរ។ អ្នកផ្គូផ្គងកីឡាប្រដាល់ដ៏ល្បីឈ្មោះលោក Kalle Sauerland បានសម្តែងការសោកស្តាយដោយបង្ហោះលើបណ្តាញសង្គមរបស់លោកថានេះជាសប្តាហ៍ដ៏សោកសៅបំផុតសម្រាប់អ្នកប្រដាល់៕
Tag:
ប្រដាល់
Hugo Santillan
© រក្សាសិទ្ធិដោយ thmeythmey.com