ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
ដើមខែសីហា តុលាការ នឹងប្រកាសថា មានទោសឬគ្មាន ចំពោះអតីតអ្នកកាសែតអាស៊ីសេរី
26, Jul 2019 , 12:35 pm        
រូបភាព
លោក អ៊ួន ឈិន និង យ៉ាង សុជាមេត្តា ពេលចាកចេញពីតុលាការភ្នំពេញ ក្រោយសវនាការ ត្រូវបានបញ្ចប់
លោក អ៊ួន ឈិន និង យ៉ាង សុជាមេត្តា ពេលចាកចេញពីតុលាការភ្នំពេញ ក្រោយសវនាការ ត្រូវបានបញ្ចប់
សាលាដំបូងរាជធានីភ្នំពេញ បានបញ្ចប់សវនាការលើសំណុំរឿងរបស់លោក អ៊ួន ឈិន និង លោក យ៉ាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ។ ប៉ុន្តែ ចៅក្រម ពុំបានប្រកាសសាលក្រមភ្លាមៗនោះទេ ដោយលើកទៅប្រកាសនៅថ្ងៃទី៩ ខែសីហាឯណោះវិញ។



អ្នកទាំងពីរ បានរងបទចោទចំនួនពីរ គឺបទ​ប្រគល់​ឲ្យ​បរទេស​នូវ​ព័ត៌មាន​ជាអាទិ ដែល​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ការ​ការពារជាតិ ក្រោយ​តុលាការ រកឃើញថា​បាន​ដំឡើង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ផលិត​ព័ត៌មាន ហើយ​បញ្ជូនទៅ​ឲ្យ​ស្ថាប័ន​របស់ខ្លួន ដែលមាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ា​ស៊ី​តោន​នៃ​សហរដ្ឋអាមេរិក​ និងបទផលិត​វីដេអូ​អាសអាភាស៕

Tag:
 អ៊ួន ឈិន
  យ៉ាង សុជាមេត្តា
© រក្សាសិទ្ធិដោយ thmeythmey.com