កីឡាអន្តរជាតិ
អន្តរជាតិ
Kolasinac តតាំងជាមួយចោរពីរនាក់ ដែលប៉ុនប៉ងប្លន់ខ្លួន និង Ozil នៅតាមផ្លូវ
×
កីឡាករបាល់ទាត់របស់ Arsenal ពីររូប Mesut Ozil និង Sead Kolasinac ត្រូវបានក្រុមចោប្រដាប់អាវុធប៉ុនប៉ងប្លន់នៅតាមផ្លូវក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ក្លិបកាំភ្លើងធំបញ្ជាក់ថាអ្នកទាំងពីរ ត្រូវបានកំណត់គោលដៅប្លន់ ប៉ុន្តែអាចគេចផុតពីគ្រោះថ្នាក់។
តាមខ្សែវីដេអូដែលថតដោយកាំមេរ៉ាសុវត្ថិភាពបានបង្ហោះលើបណ្តាញសង្គមបង្ហាញថា ខ្សែការពារ Kolasinac បានដេញតាមនិងតតាំងជាមួយចោរមានគ្នាពីរនាក់ដែលមានកាំបិតក្នុងដៃផង នៅតំបន់ Platts Lane ក្នុងក្រុងឡុងដ៍ ប្រហែលម៉ោង៥ល្ងាច។
Kolasinac បានចេញពីរថយន្តដែលរូបគេជិះជាមួយ Ozil ដោយភាពក្លាហាន ដើម្បីប្រឈមមុខជាមួយបុរសពាក់ម៉ាសជិះម៉ូតូដែលបម្រុងប្លន់ពួកគេនៅក្បែឡាននោះ។ អ្នកនាំពាក្យប៉ូលីសក្រុង ពិតជាបានអះអាងថាបុរសទាំងពីរនាក់ដែលជិះម៉ូតូនោះបានព្យាយាមប្លន់សមាជិកក្រុម Arsenal នេះមែន។
VIDEO
យ៉ាងណាក៏ដោយក្លិបមានមូលដ្ឋានក្នុងក្រុងឡុងដ៍បានបញ្ជាក់ថាពួកគេបានទាក់ទងកីឡាករទាំងពីរហើយពួកគេមានសុវត្ថិភាពធម្មតាទេ។
នេះមិនមែនជាករណីប្លន់កីឡាករបាល់ទាត់លើកទីមួយឡើយ។ ក្រៅពី Ozil និង Kolasinac កាលពីឆ្នាំ២០១៦ Andy Carroll ខ្សែប្រយុទ្ធ West Ham ក៏ធ្លាប់ត្រូវចោរប្លន់នៅតាមផ្លូវក្នុងក្រុងឡុងដ៍ម្តងដែរ បន្ទាប់ពីរូបគេចេញពីហ្វឹកហាត់ត្រឡប់ទៅផ្ទះ៕
© រក្សាសិទ្ធិដោយ thmeythmey.com