អត្ថបទពាណិជ្ជកម្ម
vivo S1 បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ​កម្ពុជា ជាមួយ​គោលដៅ​ថ្មី​ស្របតាម​ស្តាយ​ពេញនិយម​របស់​យុវវ័យ​សម័យថ្មី​
26, Jul 2019 , 3:05 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន vivo ទើបតែ​ប្រកាស​ចេញ​នូវ​ផលិតផល​ថ្មី​បំផុត​របស់ខ្លួន គឺ vivo S1​។ សម្រាប់​ស្មា​ត​ហ្វូ​ន​ត្រកូល S-Series នេះ គឺមាន​ភ្ជាប់​ជាមួយនឹង​ស្លាក​សញ្ញា​ថា «Unlock Your Style» ដែល​តំណាងឱ្យ​គោលដៅ​របស់​អតិថិជន​វ័យក្មេង ដែលមាន​ថាមពល​ខ្លាំង ទាន់សម័យ និង​តែងតែ​ដើរ​ទាន់​និន្នាការ​ចុងក្រោយ​បំផុត ដែល​កំពុងតែ​មានការ​ពេញនិយម​បំផុត​នោះ​។​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ​មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា ប្រព័ន្ធ​ស្កេ​ន​ស្នាម​ម្រាមដៃ​ក្រោម​អេក្រង់ កាមេរ៉ា​ខាងមុខ Selfie ដែលមាន​ទំហំ 32MP ថាមពល​ថ្ម​ធំ ដែលមាន​ទំហំ 4500mAh ជាមួយ​បច្ចេកវិទ្យា Dual-Engine Fast Charging​។ កាមេរ៉ា​ខាងក្រោយ AI ចំនួន ៣ គ្រាប់ និង​ការ​រចនា​ម៉ូដ​ដ៏​ទាន់សម័យ ជាមួយ​ជម្រើស ២ ពណ៌ គឺ ពណ៌​ខ្មៅ Diamond Black និង​ពណ៌​ខៀវ Skyline Blue​។ នេះ​គឺជា​ពណ៌​ដែលមាន​ការពេញនិយម ដែលមាន​ការ​ឌី​ស្សាញ​ជាមួយនឹង​ទម្រង់​នៃ 2.5D ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Vivo S1 មិន​ត្រឹមតែ​ទាក់ទាញ​ខ្លាំង​នោះទេ ប៉ុន្តែ​វា​ក៏​ងាយស្រួល​ក្នុងការ​កាន់​ក្នុង​ដៃ​ថែម​ទៀតផង​។​


 
​តំណាង​ក្រុមហ៊ុន vivo បាន​និយាយថា​៖«​ក្រុមហ៊ុន vivo ចង់​បង្កើន​អ្វី​ដែលជា​សេចក្តីត្រូវការ​របស់​ម​នុស្ស​។ ការស្រាវជ្រាវ​ផ្នែក​ខាងក្នុង របស់​ក្រុមហ៊ុន vivo បង្ហាញ​ពី​ការបែងចែក​ទៅលើ​អ្នកប្រើប្រាស់​វ័យក្មេង​ជាច្រើន​នាក់ ដែល​ចង់បាន​ស្មា​ត​ហ្វូ​ន ដែលមាន​ស្ទា​យ​ថ្មី​ស្រស់ស្អាត និង​ការផ្តល់ជូន​នូវ​មុខងារ​ជាច្រើន ដែល​សក្តិសម​បំផុត នៅក្នុង​ជីវិត​របស់​ពួកគេ​។ នេះ​គឺជា​អ្វីដែល​យើង​ចង់​បំពេញ តាមរយៈ​ស្មា​ត​ហ្វូ​ន  vivo S1 នៅក្នុង​ត្រកូល S-Series នេះ​»​។​
 
​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង ជាមួយនឹង​ការ​ឌី​ស្សាញ​ស្ទា​យ​ដ៏​ទាក់ទាញ​
 
​បើ​និយាយ​អំពី​ការ​ឌី​ស្សាញ​នេះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ​ភ្ជាប់​ជាមួយនឹង​អេក្រង់​ពេញ​គែម Super Amoled Ultra All Screen ។ អេក្រង់​នេះ មាន​ទំហំ 6.38 inch FHD+ កម្រិត​ភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និង​អេក្រង់​បើ​ធៀប​ជាមួយ​តួខ្លួន​របស់​វា គឺ​ដល់​ទៅ ៩០​ភាគរយ ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន Vivo S1 នេះ​គឺ​អស្ចារ្យ​បំផុត​ក្នុងការ​ប្រើប្រាស់ និង​នៅពេលដែល​ទស្សនា​ទៅលើ​វីដេអូ ឬ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ​។ ស្មា​ត​ហ្វូ​ន vivo S1 ភ្ជាប់​ជាមួយនឹង​អេក្រង់​ដែលមាន​កម្រិត​ភាពច្បាស់​ខ្ពស់ ហើយ​វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង់ (In-Display Fingerprint Scanning) ដែល​ផ្តល់នូវ​ភាពងាយស្រួល​ក្នុងការ​ស្កេ​ន​ដោះ​សោរ​បាន​លឿន​បំផុត​ថែមទៀត​។ សម្រាប់​ផ្នែក​ខាងក្រោយ​របស់​ស្មា​ត​ហ្វូ​ន​នេះ​វិញ គឺ​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ​ប្រើប្រាស់​នូវ​ទឹក​ថ្នាំ Nano-Ion ដែល​ធ្វើ​ឲ្យ​ពណ៌​របស់​វា​ស្រស់ស្អាត​មាន​ពន្លឺ​ចាំងចែង​ទាក់ទាញ​បំផុត​។ 


 
​កាមេរ៉ា​ឆ្លាត​វៃ និង​ថត​ច្បាស់​គ្មាន​គូ​ប្រៀប ចាប់ពី​កាមេរ៉ា​ខាងមុខនេះ​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ខាងមុខ 32MP AI Selfie ដែល​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជាច្រើន ដូចជា AI Filter, AI Selfie Lighting, AR Stickers និង AI Face Beauty ។ រូបភាព​ដែល​ចេញពី​កាមេរ៉ា​ខាងមុខ​របស់​ស្មា​ត​ហ្វូ​ន​នេះ គឺ​ច្បាស់​គ្មាន​គូ​ប្រៀប​នោះទេ​។ ស្មា​ត​ហ្វូ​ន Vivo S1 គឺ​ផ្តល់នូវ​ជម្រើស​ជាច្រើន​ទៀត សម្រាប់​ការកែប្រែ​ទៅលើ​រូបភាព​ដែល​កាន់តែ​ទាក់ទាញ ស្រស់ស្អាត​បំផុត​។ សម្រាប់​កាមេរ៉ា​ខាងក្រោយ​វិញ​នោះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ​ភ្ជាប់​ជាមួយនឹង​កាមេរ៉ា​ខាងក្រោយ ៣ គ្រាប់ AI ដែលមាន​ទំហំ 16MP,8MP AI Super-Wide Angle Camera សម្រាប់​ការថត​នៅក្នុង​កម្រិត ១២០ ដឺ​ក្រេ និង 2MP Depth Sensor សម្រាប់​ការថត​រូបភាព Portrait ឬ Bokeh នោះ​។ មុខងារ​ឆ្លាត​វៃ​ទាំងនេះ រួមមាន AI Portrait Framing, Portrait Mode និង Professional Mode ថែមទៀត​។ 
 
​កម្លាំង​ម៉ាស៊ីន​ខ្លាំងក្លា​ដែល​អាច​ជឿជាក់​បាន ស្របទៅតាម​ស្ទា​យ​ថ្មី​នៃ​ការរស់នៅ​
 
​តំណាង​ក្រុមហ៊ុន vivo បាន​និយាយ​បន្តថា​៖«​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Vivo S1 នេះ គឺមាន​ភ្ជាប់​ជាមួយ​លក្ខណៈសម្បត្តិ​ជាច្រើន សម្រាប់​អ្នកប្រើប្រាស់​ដែលជា​យុវវ័យ នៅក្នុង​ការជ្រើសរើស​ស្មា​ត​ហ្វូ​ន​នេះ ដែលមាន​ការ​ឌី​ស្សាញ​ជាមួយនឹង​ស្ទា​យ​ដ៏​ទាក់ទាញ បទពិសោធន៍​នៃ​ការ​ទស្សនា​កាន់តែ​អស្ចារ្យ​នៅលើ​អេក្រង់​ធំ និង​សមត្ថ​ភាពខ្លាំង ដែល​អាច​ជឿជាក់​បាន​នោះ​។ វា​ក៏មាន​មុខងារ​ជាច្រើន​ទៀត​នៅលើ​ស្មា​ត​ហ្វូ​ន Vivo S1 ដូចជា Ultra Game Mode និង In-Display Fingerprint Scanning ដែល​ផ្តល់នូវ​បទពិសោធន៍​ទស្សនា​កាន់តែ​អស្ចារ្យ និង​រីករាយ​ជាទីបំផុត​នោះ​»​។​


 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ មាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ដែល​ងាយស្រួល​ក្នុងការ​រក្សាទុក​នូវ​វីដេអូ តន្ត្រី និង​រូបភាព​ថែមទៀត​។ នៅក្នុង​ការផ្តល់​នូវ​បទ​ពិ​សោ​ន​ធ៍​កាន់តែ​អស្ចារ្យ​នោះ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី Vivo S1 នេះ មាន​ថាមពល​ថ្ម​ដែលមាន​ទំហំ 4,500 mAh ជាមួយ​បច្ចេកវិទ្យា Dual-Engine Fast Charging ថែមទៀត​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ ប្រើប្រាស់​ប្រព័ន្ធ Funtouch OS 9 operating system ចុងក្រោយ​បំផុត ដែល​ផ្អែក​នៅលើ​ប្រព័ន្ធ​ប្រតិបត្តិការ Funtouch OS 9 operating system ជាមួយនឹង​មុខងារ Smart Button និង​AI Jovi ថែមទៀត​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ ភ្ជាប់​ជាមួយនឹង Ultra-Game Mode ជាមួយនឹង Multi-Turbo និង Competition Mode ដែល​ធ្វើ​ឲ្យ​កម្លាំង​ម៉ាស៊ីន​របស់​ស្មា​ត​ហ្វូ​ន​នេះ​ខ្លាំង នៅពេលដែល​លេង​ហ្គេម និង​ការ​សន្សំ​ថាមពល​ថ្ម បាន​ខ្ពស់​ថែមទៀត​។​
 
​កាលបរិច្ឆេទ​នៃ​ការដាក់​លក់​​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ អា​ចរក​ទិញ​បាន ចាប់ពី​ថ្ងៃទី​២១  ខែកក្កដា ឆ្នាំ​២០១៩ នេះ​ជាមួយនឹង​តម្លៃ ២៩៩ ដុល្លារ​៕






(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com