អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ប្រកួត Super Data Race របស់ Cellcard នឹង​ទៅដល់​ខេត្តកំពង់ចាម នៅ​ថ្ងៃទី ២៨​កក្កដា​នេះ​
26, Jul 2019 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការប្រកួត Super Data Race របស់​ក្រុមហ៊ុន​សែ​ល​កាត  នឹងធ្វើ​ដំណើរ​ទៅដល់​ខេត្តកំពង់ចាម ដែល​ជាទី​តាំងទី​៤ ដែល​នឹង​រៀបចំ​ព្រឹត្តិការណ៍ ដ៏​ពេញនិយម​មួយ​នេះ​។​
 
​ការប្រកួត ក្នុង​ខេត្តកំពង់ចាម នឹង​ចាប់ផ្តើម​នៅវេលា​ម៉ោង​៤​រសៀល ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ២០១៩ នៅក្នុង​វិទ្យាល័យ​ព្រះសីហនុ​។ ដើម្បី​មាន​សិទ្ធិ​ចូលរួម​ប្រកួត បេក្ខជន​តម្រូវ​ឲ្យ​ទាញយក​កម្មវិធី Super Data Race ពី Google Play ឬ iOS App ។ បន្ទាប់មក​បេក្ខជន​ទាំងអស់ ត្រូវ​ចុះឈ្មោះ​ជាមួយនឹង​លេខ​ទូរស័ព្ទ​របស់​ប្រព័ន្ធ​សែ​ល​កាត របស់​ពួកគេ រួច​ទៅយក​សម្ភារ សម្រាប់​ការប្រកួត នៅ​ស្តង់​សែ​ល​កាត និង​ចូល​តម្រង់​ជួរ នៅក្នុង​វិទ្យាល័យ​ព្រះសីហនុ ដើម្បី​ចាប់ផ្តើម​ការប្រកួត​។ 


 
​កម្មវិធី Super Data Race ជា​កម្មវិធី​បង្កើត ឡើង​សម្រាប់​លើកទឹកចិត្ត​សិស្សានុសិស្ស ទទួលបាន​នូវ​ហ្គេម​សប្បាយៗ តាម​អន​ឡាញ និង​បង្ហាញ​ពី​បណ្តាញ 4G LTE របស់​ប្រព័ន្ធ​សែ​ល​កាត​ដ៏​លឿន​ជាងគេ​បំផុត​នៅ​កម្ពុជា​។ បេក្ខជន​អាច​ទទួលបាន​ឱកាស​ឈ្នះ​រង្វាន់ ដូចជា ទូរស័ព្ទ​iPhone XS Max , iPad , ទូរស័ព្ទ Huawei Nova3i , កាស​AirPods និង​រង្វាន់​ផ្សេងៗ​ទៀត​ជាច្រើន​។ ព្រឹត្តិការណ៍​នេះ ក៏មាន​ការចូលរួម​ពី​តារា​កិត្តិយស​ល្បីៗ​ផងដែរ ដូចជា លោក ថេ​ណា លោក ប៊ុន​ឡេង និង​ក្រុម​តារាចម្រៀង Mustache ដើម្បី​ផ្តល់​ភាពសប្បាយ រីករាយ​ដល់​អ្នកចូលរួម​ទាំងអស់​នៅ​ចុង​កម្ម​ពិធី​។​
 
​លោក អៀន វ៉ា​ត់​សុន​( Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា​៖«​កម្មវិធី Super Data Race នៅតែ​បន្ត​ទទួលបាន​ការចាប់អារម្មណ៍​ពី​អ្នកលេង​ជាច្រើន តាម​បណ្តា​ខេត្ត​នានា​។ កម្មវិធី​ប្រកួត​នេះ បាន​ក្លាយជា​វេទិកា​ដ៏​ពេញនិយម សម្រាប់​យុវវ័យ​ខ្មែរ ទទួលយក​បទពិសោធ​ន៍ ច្នៃប្រឌិត​ថ្មី សម្រាប់​ហ្គេម​អន​ឡាញ និង​រីករាយ​ជាមួយ​ពិភព​ឌីជីថល​»​។ 


 
​លោក អៀន វ៉ា​ត់​សុន ( Ian Watson) បាន​និយាយ​បន្ថែមថា​៖ «​ពួកយើង​ចង់​ធ្វើឱ្យ អតិថិជន​របស់​យើង ទទួលបាន​នូវ​បទពិសោធន៍ ប្រើប្រាស់​ប្រព័ន្ធ​ទំនាក់ទំនង ដ៏​មាន​ល្បឿន​លឿន ដែល​ប្រណាំង​នឺង ពេលវេលា​ដើម្បី​បំបែក​គន្លឹះ​ហ្គ​ម  និង​រីករាយ​ជាមួយ ការភ្ញាក់ផ្អើល​គ្រប់​វគ្គ Super Data Race ថ្មី​របស់​យើង ជាមួយ​បណ្តាញ ដែល​ទទួល​ពានរង្វាន់ ល្បឿន​លឿន​របស់​យើង​»​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ព្រឹត្តិការណ៍​នាពេលខាងមុខ សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់ Cellcard Play៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com