អត្ថបទពាណិជ្ជកម្ម
មក​ដឹង​ពី​មូលហេតុ ដែល​ធ្វើ​ឲ្យ Huawei Y9 2019 ទទួលបាន​ការគាំទ្រ​ខ្លាំង​លើសលុប​
26, Jul 2019 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​២៥ កក្កដា ឆ្នាំ​២០១៩៖ Huawei Y9 2019 បានបង្ហាញ​វត្តមាន​ជា​ផ្លូវការ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​ទទួលបាន​ការគាំទ្រ​យ៉ាងគំហុក ពោលគឺ​លើសលុប​តែម្តង​។ ជាក់ស្តែង កាលពី​ថ្ងៃ​ប្រកា​សលក់​ដំបូង មាន​អតិថិជន​ជាច្រើន​រាប់រយ​អ្នក បាន​ទៅ​តម្រង់​ជួរ​បន្តកន្ទុយ​គ្នា​ចាំ​ទិញ​។
 
​អ្នក​ប្រាកដជា​ឆ្ងល់​ហើយ​ថា តើ​ស្មា​ត​ហ្វូ​ន​នេះ មាន​ភាព​ទាក់ទាញ​អ្វីខ្លះ​? ហេតុអ្វី​បានជា វា​ធ្វើ​ឲ្យ​អតិថិជន​ទប់ចិត្ត​មិនបាន​ដូច្នេះ​?
 
​ ​ចំណុច​ទីមួយ​
 
Huawei Y9 2019 ជា​ស្មា​ត​ហ្វូ​ន​កាមេរ៉ា Pop-up Selfie កាលី​ប ទាន់សម័យ ទំហំ 16MP សែ​ល​ហ្វី​ស្អាត​កប់​សេរី​។ មាន​អេក្រង់​លាត​ពេញ​ផ្ទៃ​ទំហំ 6.59 អ៊ី​ញ គ្មាន​ស្នាម​ឆក និង​តម្លៃ​រំជើបរំជួល ត្រឹមតែ $239 តែប៉ុណ្ណោះ​។ ស្មា​ត​ហ្វូ​ន​ប្រ​ភ​ទ​កាមេរ៉ា​ផុស ម៉ាក​ដទៃ​មានតម្លៃ​រហូតដល់​ទៅ​ជាង $300 ឯណោះ​។ អីចឹង​មិនចាំបាច់​ចំណាយ​ដល់​ទៅ​ជាង $300 ទៀត​ទេ ប្រសិនបើ​អ្នក​ពេញចិត្ត​ស្មា​ត​ហ្វូ​ន​បែបនេះ​។​
 
​ ​ចំណុច​ទី​ពីរ​
 
​ស្មា​ត​ហ្វូ​ន​នេះ បំពាក់​ដោយ​កាមេរ៉ា​ក្រោយ​បែប AI ឆ្លាត​វៃ រហូតដល់​ទៅ​បី​គ្រាប់​។ កាមេរ៉ា​ទីមួយ មាន​ទំហំ 2MP(f/2.4) ជា Bokeh Sensor ។ កាមេរ៉ា​ទី​ពីរ ទំហំ 16MP( f1.8) និង​កាមេរ៉ា​បី ទំហំ 8MP ដែល​អាច​ថត Ultra-Wide បានល្អ​ជាទី​គាប់ចិត្ត​។ សម័យ​នេះហើយ បើ​ប្រើ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ផុស កាមេរ៉ា​បី​គ្រាប់ បាន​ស្ទាវ ហើយ​រក​ឯណា​បាន តម្លៃ​តែ​ជាង $200 សោះ​។ កាមេរ៉ា​ម៉ា​អែម មុខងារ​ម៉ា​ឡូយ ថត​បាន​ម៉ា​ស្រលាញ់​អីចឹង​។ 

​ ​ចំណុច​ទី​បី​
 
ROM មាន​ទំហំ​ធំ 128GB ROM 4GB ដំណើរការ​ដោយ Kirin 710F ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន​នេះ ដំណើរការបាន​លឿន និង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android EMUI9.0 ថាមពល​ថ្ម​ធំ 4000mAh សាក​ថ្ម​បាន​លឿន និង​ប្រើ USB type C​។ លើសពីនេះទៅទៀត Huawei Y9 2019 មាន​ជម្រើស​បី​ពណ៌​ឡួ​យ​ឆាយ គឺ​ពណ៌​បៃតង (Emerald green) ពណ៌​ខៀវ (Sapphire blue) និង​ពណ៌​ខ្មៅ (Midnight black)​។​
 
​ម៉េចៗ​គិតគូ ទិញ Huawei Y9 2019 មួយ​ហ្នឹង​គេ​ដែល​ទៅ បើ​ពិសេស​ទាំង​តម្លៃ ទាំង​គុណភាព​អីចឹង​អីៗ​។ អ្នក​អាច​ជាវ​នៅ​ហាង​ទូរ​សព្ទ​ដែល​នៅ​ជិត​អ្នក​បំផុត​!
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់​
Facebook: Huawei Mobile ៕
 
 
 

















(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com