អត្ថបទពាណិជ្ជកម្ម
Samsung Galaxy A80 ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង ទាំង​តម្លៃ​, ភាពទំនើប​ទាន់សម័យ និង​កាមេរ៉ា​ល្អ​ឡូយ​ផ្តាច់​គេ​
26, Jul 2019 , 4:35 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី​២៦ កក្កដា ឆ្នាំ ២០១៩៖​ចាប់តាំងពី Samsung Galaxy ស៊េរី A ចេញមក​យើង​ឃើញថា​ទទួលបាន​ការគាំទ្រ​ច្រើន ជាមួយនឹង​រចនាបទ​រូបរាង​ថ្មី បច្ចេកវិទ្យា និង​តម្លៃ​។ តែ​អ្វីដែល​កាន់តែ​ពិសេស និង​គួរឱ្យភ្ញាក់ផ្អើល​បំផុត សម្រាប់​ស្មា​ត​ហ្វូ​ន Samsung Galaxy A80 ស៊េរី​ចុងក្រោយ​ដែល​ទើបតែ​ដាក់លក់​ផ្លូវការ នៅ​កម្ពុជា​ក្នុងពេល​ថ្មីៗ​នេះ គឺ​ពិតជា​ធ្វើឱ្យ​អតិថិ​ន​ទាំងអស់ មានការ​ពេញចិត្ត និង​សរសើរ​មិន​ដាច់​ពី​មាត់​គ្រប់ៗ​គ្នា​។
 
​លោកអ្នក​ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់ ប្រាកដជា​ចង់ដឹង និង​មាន​ចម្ងល់​ថា តើ Samsung Galaxy A80 នេះ​មាន​មន្ត​ស្នេហ៍ ឬ​ចំណុច​ពិសេស​អ្វី​ខ្លះទៅ ទើប​អាចធ្វើឱ្យ​អ្នកប្រើប្រាស់ ដកចិត្ត​ពុំរួច​បែបនេះ​? ដូច​អ្វីដែល​ក្រុមហ៊ុន សាម​សុង បាន​ចុះផ្សាយ​ម្តង​រួចមកហើយ ពី​លក្ខណៈ​ទូទៅ នៅពេល​ចេញលក់​ថ្ងៃ​ដំបូង​។ 


 
​ប៉ុន្តែ​នៅពេលនេះ ក្រុមហ៊ុន​នឹង​លើកយក​ចំណុច​ពិសេស ដែល​អាចធ្វើឱ្យ Samsung Galaxy A80 ជាប់​ចំណាត់ថ្នាក់​ជា​ស្មា​ត​ហ្វូ​ន ដែល​ឡូយ ទំនើប​ទាន់សម័យ និង​មាន​រូបរាង​ស្រស់ស្អាត គួរឱ្យ​ទាក់ទាញ​បំផុត​នោះ​។ Samsung Galaxy A80 មាន​កាមេរ៉ា 48 MP ដែល​ល្អ​ប្លែក​ច្បាស់​ដាច់​គេ​អាច​បង្វិល​មុខក្រោយ ចង់​ថត​ប្លង់​អី ឬ live video ឬ live focus អី ក៏​ទទួលបាន​គុណភាព​រូបល្អ​ឥតខ្ចោះ ជាមួយនឹង​មុខងារ​ទប់​លំនឹង​ដ៏​វៃឆ្លាត (Super Steady)​។ Samsung Galaxy A80 មាន​អេក្រង់​ធំ ដល់​ទៅ 6.7 អ៊ី​ញ ពោលគឺ​ធំ​លើសគេ ក្នុង​ពិភព​ស្មា​ត​ហ្វូ​ន​ប្រចាំឆ្នាំ ភ្លឺ​ច្បាស់​ត្រជាក់​ភ្នែក ជាមួយនឹង​កញ្ចក់​អេក្រង់ Super AMOLED  និង​ការគាំទ្រ​ឱ្យ​លោកអ្នក រីករាយ​ជាមួយ​ការកម្សាន្ត​របស់​អ្នក ដោយ​ការ​សាក​ថ្ម​លឿន (Fast Charging, very fast)​។​


 
​អត់​ទាន់​គ្រប់គ្រាន់​ទេ​! ចំណុច​ដែល​រសើប​បំផុត​គឺ​នៅទីនេះ​! អ្វីដែល​ធ្វើឱ្យ​ពិភពលោក​រួមទាំង​ប្រទេស​កម្ពុជា មានការ​ស្ញប់ស្ញែង មិន​សរសើរ​មិនបាន​នោះ គឺ Samsung Galaxy A80 មានតម្លៃ​បង្គួរ ប៉ុន្តែ​ត្រូវបាន​រចនា​ឡើង និង​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​បំផុត មិន​ចាញ់​កំពូល​ស្មា​ត​ហ្វូ​ន​ដែលមាន​តម្លៃ​ថ្លៃ​ប៉ុន្មាន​នោះទេ​។ ដូច្នេះ​ប្រសិនបើ​លោកអ្នក ចង់បាន​ស្មា​ត​ហ្វូ​ន​ដែល​ឡូយ ទំនើប ប្លែក​ទាក់ទាញ និង​តម្លៃ​សមរម្យ​នោះ ខ្ញុំ​សូម​និយាយ និង​ធានាថា គ្មានអ្វី​ក្រៅពី Samsung Galaxy A80 ទេ​។ ឈប់​សិន​! ខណៈ​នេះ​ជឿ​ខ្ញុំ​តែ 80 % បាន​ហើយ​!  20% ទៀត​សូម​អញ្ជើញ​សាក និង​ចាប់​កាន់​ដោយ​ខ្លួនឯង​សិន​ទៅ លោក​អ្នកនឹង​បានដឹង​ច្បាស់ 100% ហើយ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​មក​សាកសួរ​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ​ផលិតផល សាម​សុង ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​ទៅកាន់​ទូរស័ព្ទ​៖ 1800 203 232 ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com