អត្ថបទពាណិជ្ជកម្ម
OPPO Reno FC Barcelona Special Edition ក្លាយជា​ប្រធានបទ​ក្ដៅ​ថ្មី ក្រោយ​ល្បីល្បាញ OPPO Automobile Lamborghini Find X កាល​ពាក់​ពី​កណ្តាល​ឆ្នាំ​២០១៨
26, Jul 2019 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​មកដល់ពេលនេះ ទូរស័ព្ទ​ម៉ូ​ឌែ​ល​ថ្មី​របស់ OPPO Reno FC Barcelona Special Edition បាន​កំពុង​ក្លាយជា​ប្រធានបទ​សំខាន់​មួយ ចំពោះ​អ្នក​ដេញ​ស៊េរី​ទូរស័ព្ទ ក្នុង​ការជជែក​ដេញដោល​គ្នា លើ​សមត្ថភាព និង​តម្លៃពិត​ប្រាកដ​របស់​វា ដោយសារតែ​វា​មាន​លក្ខណៈពិសេស​ខុសពី​ស៊េរី​ទូរស័ព្ទ Reno ធម្មតា ដោយ​វា​បាន​រចនា​ឡើង​ក្នុង​ទម្រង់​ថ្មី​សន្លាង​តែម្តង ដែល​បាន​សហការគ្នា​យ៉ាង​ជិតស្និទ្ធ​ជាមួយ Brand ក្លិប​បាល់ទាត់​ដ៏​ល្បី​នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង នៅលើ​ពិភពលោក​គឺ​ក្លិប FC Barcelona​។
 
​សូម​រំលឹកថា នាពេល​កន្លងមក​ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO ចាប់ផ្តើម​សហការគ្នា ជាមួយ​ក្លិប Barca តាំងពី​ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ​២០១៥ កន្លងទៅ រហូតមកដល់​ពេលនេះ គឹ​មាន​រយៈពេល​ជិត​៣​ឆ្នាំ​ហើយ​។ ហើយ​ម៉ូ​ឌែ​ល Reno 10X គឺជា​ម៉ូ​ឌែ​ល​ជំនា​ន់ទី​៤ បន្ទាប់ពី​ម៉ូ​ឌែ​ល R7 Plus, R9 , R11 ។ កាលពី​ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន​ទូរស័ព្ទដៃ OPPO និង ក្លិប Barca ក៏បាន​ប្រកាសថា នឹង​បន្ត​សហការគ្នា ក្នុង​រយៈពេល​៣​ឆ្នាំ​ខាងមុខ​ទៀត ជាពិសេស​ម៉ូ​ឌែ​ល OPPO Reno FC Barcelona Special Edition នេះ​គឺជា​សក្ខីភាព​ដែល​មិនអាច​កាត់ថ្លៃ​បាន ព្រមទាំង​មានតែ​មួយគត់​នៅលើ​លោក ក្នុងការ​បង្កើត Brand Image រវាង​ភាគី​ទាំងពីរ​។  


 
​ដូច្នេះ សូម​ក្រ​ឡែក​មើល​ម៉ូ​ឌែ​ល​ចុងក្រោយ Special Edition ជាមួយ Brand Barcelona ដ៏​ល្បី​មួយ​នេះ​វិញ គឺថា​មិន​ចាញ់​ម៉ូ​ឌែ​ល​មុនៗ​ឡើយ បើ​ប្រៀបធៀប​ជាមួយ OPPO Automobile Lamborghini Find X វិញ គឺថា​កប់​ស៊េរី​តែម្តង ព្រោះ​កាលពី​ជំនាន់ OPPO Automobile Lamborghini Find X ពាក់កណ្តាល​ឆ្នាំ​២០១៨ មក​ស្រុក​ខ្មែរ​មានតែ​ចំនួន​១០​គ្រឿង​ប៉ុណ្ណោះ ដែលមាន​តម្លៃ​រហូតដល់​ទៅ $1,999  ដែល​ធ្វើ​ឲ្យ​អ្នក​និយម​លេង​ទូរស័ព្ទ និង​គាំទ្រ​ម៉ាក​រថយន្ត​ស្ព​ត Lamborghini ឈ្លក់​វង្វេង​នឹង​ម៉ូ​ឌែ​ល​នោះ​ខ្លាំងណាស់​។ ពួកគេ​បាន​ដណ្តើម​គ្នា​ទិញ ហើយ​មាន​អ្នក​ខ្លះទៀត ហ៊ាន​ឲ្យ​តម្លៃ​លើសពី​តម្លៃ​កំណត់​លក់​របស់​ក្រុមហ៊ុន​ថែមទៀត​ផង ព្រោះតែ​វា​ជា​ប្រភេទ​ទូរស័ព្ទ​ដែល​ពិសេស​ខ្លាំងជាងគេ​កាលពី​ជំនាន់​នោះ​។ កាលណោះ OPPO Automobile Lamborghini Find X បាន​រចនា​ឡើង ដោយ​ភ្ជាប់​ជាមួយនឹង Brand រូប​សញ្ញា​គោព្រៃ តំណាង​ឲ្យ​រថយន្ត​ស្ព​ត​ដ៏​ល្បីល្បាញ​លើ​ពិភពលោក ស្អាត​ទាំង​ឈុត​តែម្តង​។ ដូច្នេះ​ចាំមើល​ថា OPPO Reno FC Barcelona Special Edition ជំនា​ន់ទី​៤​នេះ​វិញ ថា​វា​មានតម្លៃ​ប្រហាក់ប្រហែល​ប៉ុន្មាន​ដែរ​? ហើយ​អ្វីដែល​កាន់ Surprise អ្នក​ដេញ​ស៊េរី​ទូរស័ព្ទ និង Fan Barcelona ជាង​មុន​ទៅទៀត​នោះ គឺ​ម៉ូ​ឌែ​ល​នេះ​នឹង​មក​ស្រុក​ខ្មែរ តែត្រឹម​៦៨​គ្រឿង​ប៉ុណ្ណោះ​! មិនដឹង​យ៉ាងម៉េច​យ៉ាងណាទេ​លើក​នេះ​!! មានតែ​ចាំ​តាមដាន​ទស្សនា​ជា​បន្ត​៕






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com