អត្ថបទពាណិជ្ជកម្ម
ពេលទំនេរ ក៏​អា​ចរក​ចំណូល​ថែម​បានដែរ​! កុំ​ឲ្យ​វា​កន្លងទៅ​ឥតប្រយោជន៍​
26, Jul 2019 , 5:10 pm        
រូបភាព
ដោយ: ថ្មីៗ
​ធ្វើការ​យូរ​ឆ្នាំ​ហើយ ហេតុអ្វី​មិន​សល់​អ្វី​? ជា​សំណួរ​ដែល​តែងតែ​ត្រូវបាន​ចោទសួរ​ច្រើន​ពី​យុវជន​។ ពិតណាស់ ចង់​សល់​លុយ​លុះត្រាតែ​យើង មាន​ផែនការ​ហិរញ្ញវត្ថុ​ច្បាស់លាស់ គួបផ្សំ​នឹង​ការ​សន្សំសំចៃ​ផង​។ ម្យ៉ាងទៀត ការចំណាយ​ពេលវេលា​ទំនេរ​លោកអ្នក ឲ្យ​មាន​ប្រយោជន៍ ក៏​អាចជា​ប្រភព​ចំណូល​បន្ថែម​ដល់​លោកអ្នក​ដែរ​។​
 
​ចំណូល​តែ​ពី​ប្រាក់ខែ​តែមួយ​មុខ ទំនងជា​មិន​គ្រប់គ្រាន់​ឡើយ​សម្រាប់​យុវជន​មួយចំនួន ដែលមាន​តម្រូវការ​ចំណាយ​ច្រើន ឬ​ចង់​មាន​ប្រាក់​សន្សំ​ច្រើន​សម្រាប់​ការចំណាយ​ទៅ​អនាគត​។ បច្ចុប្បន្ន​មានការ​ងារ​មួយចំនួន​ដែល​លោកអ្នក ក៏​អា​ចរក​ចំណូល​បន្ថែម ពី​ពេលវេលា​ទំនេរ​របស់លោក​អ្នកផង​ដែរ​។ លោកអ្នក​ក៏​រាប់បញ្ចូល​ការងារ​នេះ ជាការ​ងារ​ក្រៅ​ម៉ោង​របស់​អ្នក​បានដែរ​។ 


 
​លោកអ្នក អាច​បើក​ជា​ហាង​ការ​ហ្វេ​នៅផ្ទះ បើសិនជា​អ្នកចេះ​ថត ឬក៏​Design អ្នក​អាចយ​កវា​ធ្វើជា​ការងារ​ក្រៅ​ម៉ោង​របស់​អ្នក​បាន​។ ជម្រើស​មួយទៀត លោកអ្នក​អាច​ជ្រើសរើស​ការរត់ PassApp ដែលជា​របរ​មួយ​កំពុង​ពេញនិយម​ផងដែរ​នាពេល​បច្ចុប្បន្ន ហើយក៏​ផ្ដល់ប្រាក់​ចំណូល​បន្ថែម​ដល់​លោកអ្នក​ថែមទៀត​។​
 
​ជាក់ស្ដែង វត្តមាន​កម្មវិធី​ហៅ​កង់​បី ឬ​តាក់ស៊ី​តាម​ទូរ​សព្ទ​ដៃ PassApp ក្នុងប្រទេស​កម្ពុជា​នេះ​បាន​ជួយ​សម្រួល​ដល់​ជីវភាព​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ជាច្រើន ទាំង​ក្នុង​ទីក្រុង និង​តាម​បណ្ដា​ខេត្ត និង​ទីប្រជុំជន​ផងដែរ​។ បច្ចុប្បន្ន PassApp មាន​ដៃគូ​បើកបរ រហូតដល់​ទៅ​ប្រមាណ ៣ ម៉ឺន​នាក់​ឯណោះ​។ 


 
​ក្រៅតែពី​ផ្ដល់​ចំណូល​ជាច្រើន​សម្រាប់​អ្នក​ហើយ PassApp ក៏​ជា​របរ​មួយ​ដែល​សុច្ចរិត​ផងដែរ និង​មាន​សេរីភាព​បំផុត ព្រោះ​របរ​នេះ​គឺ​អ្នក​ឯករាជ មិន​ចាំ​មានការ​គ្រប់គ្រង​ពី​នរណាម្នាក់​ថា​ត្រូវ​ចូលធ្វើការ​ម៉ោង​ប៉ុន្មាន ចេញ​ម៉ោង​ប៉ុន្មាន​នោះទេ​។  ដូចគ្នានេះដែរ លោកអ្នក​ក៏​មិនចាំបាច់​ត្រូវការ​ដើមទុន​ច្រើន ដើម្បី​រត់ PassApp នោះទេ​។ លោកអ្នក​គ្រាន់តែ​ភ្ជាប់​ធ្វើជា​ដៃគូ​បើកបរ​របស់ PassApp ហើយក៏​ជួល ឬ​បង់​រំលស់​ម៉ូតូ​កង់​បី បានដែរ បើសិនជា​អ្នក​គ្មាន​លទ្ធភាព​ក្នុងពេល​ចាប់ផ្តើម​របរ​នេះ​។​
 
​គួររំលឹកថា PassApp គឺជា​ក្រុមហ៊ុន​កក់​ធ្វើដំណើរ​ដំបូង និង​ធំជាងគេ​នៅ​ប្រទេស​កម្ពុជា ដោយ​បច្ចុប្បន្ននេះ PassApp មាន​ចំនួន​អ្នក Download ប្រើប្រាស់ 5​លាន​នាក់​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Pass App
© រក្សាសិទ្ធិដោយ thmeythmey.com