ពីនេះ ពីនោះ
«ចំអាម» ជាពាក្យត្រូវ «ច្រអាម»ឬ«ចាអាម»ជាពាក្យខុស
×
ជាទូទៅខ្មែរយើងខ្លះមានទម្លាប់ប្រើពាក្យដែលខុសពីវចនានុក្រមខ្មែរ។ ទម្លាប់នេះពិតជាមិនងាយនឹងផ្លាស់ប្តូរឡើយ។ ដើម្បីកែទម្លាប់នេះបានទាល់តែពលរដ្ឋយកចិត្តទុកដាក់លើការប្រើប្រាស់ពាក្យដោយពិនិត្យ និងផ្ទៀងផ្ទាត់នឹងវចនានុក្រមខ្មែរជាមុនសិន។
«ចំអាម»ជាពាក្យត្រឹមត្រូវ តែមិនសូវជាមានអ្នកនិយាយឲ្យចំ និងត្រូវតាមវចនានុក្រមខ្មែរឡើយ ផ្ទុយទៅវិញគេបែរជានិយមនិយាយថា«ច្រអាម» ឬ«ចាអាម»ទៅតាមទម្លាប់មាត់ដែលប្រើ។
«ចំអាម»មានន័យថា រង្វាស់វែងប្រវែងពីត្រឹមចុងមេដៃទៅចុងម្រាមកណ្តាល ញែកតឹងពីគ្នា(ប្រវែង១២ធ្នាប់)៕
© រក្សាសិទ្ធិដោយ thmeythmey.com