សេដ្ឋកិច្ច
អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
តោះ​មក​មើល​គម្រោង​ខុន​ដូ ផ្តល់ជូន​អត្រា​ជួល​ត្រលប់​ខ្ពស់បំផុត​នៅ​កម្ពុជា​
27, Jul 2019 , 8:29 am        
រូបភាព
ដោយ: ថ្មីៗ
​នៅពេល​និយាយ​ពី​ការវិនិយោគ​លើ​វិស័យ​លំនៅឋាន ពិសេស​ខុន​ដូ គេ​តែង​គិតដល់​បរិបទ​នៃ​ការរស់នៅ​បែប​ទំនើប ជាមួយ​លំនៅឋាន​លក្ខណៈ​ប្រណិត​។ ប៉ុន្តែ​ទាំងនេះ មិនមែនជា​អ្វី​តែ​ម្យ៉ាង​ដែល​ផ្តល់ជូន​ដោយ​ខុន​ដូ​នោះទេ​។ ការទិញ​ខុន​ដូ គឺអាច​ទទួលបាន​ផលចំណេញ​ជាច្រើន​ទៀត ហើយ​មួយ​ក្នុងចំណោម​នេះ គឺ​ផលចំណេញ​ពី​ការជួល​ត្រលប់ ពី​គម្រោង​ផ្ទាល់​។ គម្រោង​ជាច្រើន បាន​យកចិត្តទុកដាក់​ខ្ពស់ ដល់​ការវិនិយោគ​របស់​អតិថិជន ហើយ​តាមរយៈ​ការជួល​ត្រលប​ប្រចាំឆ្នាំ វា​អាច​ផ្តល់​ទំនុកចិត្ត និង​ឱកាស​ចំណេញ ដល់​អ្នកទិញ បាន​ភ្លាមៗ​។  តើ​អ្វី​ទៅជា​ការធានា​ប្រាក់ចំណេញ​ពី​ការជួល​ត្រលប់ ឬ​Guarantee Rental Return (GRR)? 
 
​ការធានា​ប្រាក់ចំណូល​ពី​ការជួល​ត្រលប់ គឺជា​ការធានា​ផ្តល់ប្រាក់​ចំណេញ តាមរយៈ​គម្រោង​ជួល ក្នុងពេល​អនាគត ដោយ​អ្នក​អភិវឌ្ឍន៍ ឫ​ក្រុមហ៊ុន ដែល​គ្រប់គ្រង​អចលនទ្រព្យ​ផ្តល់ជូន​អ្នកទិញ ដោយ​ផ្នែក​តាម​កិច្ចសន្យា បន្ទាប់ពី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ​-​លក់​។​
 
​ការធានា​ជួល​ត្រលប់ គឺជា​មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត ដែល​អាច​ទទួលបាន​កា​រ​ជួល​ត្រលប់ តាម​ការរំពឹងទុក​ប្រចាំឆ្នាំ​។ ត្រូវ​ចងចាំ​ថា ផលចំណេញ​ដែល​រំពឹងទុក​ប្រចាំឆ្នាំ គឺជា​ទឹកប្រាក់​ទទួលបាន បន្ទាប់ពី​កាត់​ពន្ធ​រួច​។ 
 
​ឧទាហរណ៍ ប្រសិនបើ​អ្នកទិញ​យូ​នី​ត​មួយ ដែលមាន​តម្លៃ ១៩៥,០០០​ដុល្លារ ហើយ​អ្នកទទួលបាន​ការជួល​ត្រលប់ ៨ % ក្នុង​មួយឆ្នាំ នោះ​អ្នកនឹង​ទទួលបាន ១៥,៤០០ ដុល្លារ ក្នុង​មួយឆ្នាំ​។​
​ខាងក្រោម​នេះ ជា​ខុន​ដូ ១២ គម្រោង ដែល​បាន​កំពុង​ផ្តល់ជូន​ផែន​ការជួល​ត្រលប់ ដែល​អ្នកទិញ គួរ​ពិចារណា នៅពេល​ចង់​វិនិយោគ​ខុន​ដូ​នៅ​កម្ពុជា​។  
 
១. គម្រោង Blue Bay
​គម្រោង Blue Bay ស្ថិតនៅ​ឆ្នេរ​ឯករាជ្យ នៃ​ខេត្ត​ព្រះសីហនុ ដែល​អគារ​ដំបូង​របស់​គម្រោង លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ១១០,០០០ ម៉ែត្រការ៉េ មាន​កម្ពស់ ៣៧ ជាន់ និង​មាន ១,៤៤៨ យូ​នី​ត​។ ក្នុង​មួយ​យូ​នី​ត​មាន​ទំហំ ៥៥ ទៅ ១១៤ ម៉ែត្រការ៉េ​។ គម្រោង Blue Bay នេះ ក៏មាន​រួមបញ្ចូល​សេវាកម្ម​កម្សាន្ត​ជាច្រើន មានដូចជា​អាង​ហែល​ទឹក​លើដំបូល សួនច្បារ កន្លែង​ហាត់ប្រាណ ផ្សារ​លក់ទំនិញ​រួច​ពន្ធ  និង​កន្លែង​ផ្សេងៗ នៅក្នុង​គម្រោង​ផ្ទាល់​តែម្តង​។ 
​គម្រោង Blue Bay នឹង​បញ្ចប់​ការសាងសង់ និង​ប្រគល់​ផ្ទះ ជូន​អតិថិជន​នៅ​ខែធ្នូ ឆ្នាំ​២០១៩ នេះ​។ យូ​នី​ត​នីមួយៗ​របស់ Blue Bay មានតម្លៃ​ចាប់ផ្តើម​ត្រឹមតែ ៣,៥០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ហើយ​ក្រុមហ៊ុន​ក៏​ផ្តល់ជូន​ការធានា​ជួល​ត្រឡប់​ប្រចាំឆ្នាំ រហូតដល់ ៦៤% សម្រាប់​រយៈពេល ៨ ឆ្នាំ​។ ចាប់អារម្មណ​គម្រោង Blue Bay សូម​ចុច​ទីនេះ​! 
 
២. គម្រោង​The Peak Residences
 គម្រោង​នេះ ស្ថិតនៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ដែលមាន ៥៥ ជាន់ និង ១,០១៤ យូ​នី​ត​។ យូ​នី​ត របស់ The Peak Residences មាន​ទំហំ ៦២ - ១២៧​ម៉ែត្រការ៉េ​។ មិនតែប៉ុណ្ណោះ គម្រោង The Peak Residences ក៏បាន​បំពាក់​ដោយ​គ្រឿង​បរិក្ខារ​ទំនើប​ជាច្រើន ដូចជា ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ខ្សែ​អ៊ីនធឺណិត​ជាដើម ហើយ​អតិថិជន ក៏​អាច​លេង​កម្សាន្ត ជាមួយនឹង​អាង​ហែល​ទឹក បន្ទប់​សោ​ណា សួនច្បារ និង​កន្លែង​ហាត់​កីឡា​ផងដែរ​។​
​គម្រោង The Peak Residences អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន​ឈ្មោះ Oxley Gem (Cambodia) ដែល​ធានា​ការជួល ៧៥% សម្រាប់​រយៈពេល ១៥ ឆ្នាំ​។ គម្រោង​នេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២០ និង​មានតម្លៃ ១៧៦,០០០ ដុល្លារ ក្នុង​មួយ​យូ​នី​ត​។  អ្វីដែល​ពិសេស​នោះ គឺ គម្រោង​នេះ ស្ថិតនៅក្នុង​ទីក្រុង ដែល​អាច​មើល​ទេសភាព​ទីក្រុង​ដ៏​ស្រស់ស្អាត​បំផុត​។ 
 
៣. គម្រោង​គម្រោង ព្រី​នស៍ ហ្គោល​ដិ​ន បេ​
​គម្រោង​នេះ ស្ថិតនៅលើ​ឆ្នេរ​សុខា នៃ​ខេត្ត​ព្រះសីហនុ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ២២,២០១ ម៉ែត្រការ៉េ​។ គម្រោង​នេះ​មាន​អគារ​អា​ផាត​មេន ៤ ដែលមាន​ចំនួន ២,១០០ យូ​នី​ត និង​ផ្សារ​ដែលមាន​កម្ពស់ ៥ ជាន់ ស្ថិតនៅលើ​ផ្ទៃដី ៥០,០០០ ម៉ែត្រការ៉េ​។ លើសពីនេះ គម្រោង​នេះ មាន​កម្ពស់ ៤១ ជាន់ និង​ក្នុង​មួយ​យូ​នី​ត មាន​ទំហំ​ចាប់ពី ៤៥ ទៅ ៧៦ ម៉ែត្រការ៉េ ដែល​នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០១៩​នេះ​។​
​គម្រោង​នេះ អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន ក្រុមហ៊ុន ព្រី​ន​ហ័ន​យូ រៀល​អ៊ី​ស្ទេ​ត ដែល​ធានា​ការជួល ១៦% សម្រាប់​រយៈពេល ២​ឆ្នាំ​។ តម្លៃ​ក្នុង​មួយ​ម៉ែត្រការ៉េ គឺ ២,៣០០​ដុល្លារ ឬ​តម្លៃ​សរុប​១០៣,៨៩១​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ គម្រោង​នេះ ក៏មាន​បំពាក់​បរិក្ខារ​ទំនើប​ដូចជា អាង​ហែល​ទឹក សួនច្បារ កន្លែង​ហាត់ប្រាណ បន្ទប់​សូ​ណា​ជាដើម​។ 
 
៤. គម្រោង Cheerful Bay  
​គម្រោង​នេះ ស្ថិតនៅ​ឆ្នេរ​អូរ​ត្រែះ ខេត្ត​ព្រះសីហនុ ដែល​លាតសន្ធឹង​លើ​ផ្ទៃដី​ចំនួន ៤០,០០០ ម៉ែត្រការ៉េ មាន ៨​អគារ​។ អគារ​ទាំងនោះ សុទ្ធតែ​អាច​មើលឃើញ​ទេសភាព​ឆ្នេរ​ដ៏​ស្រស់ស្អាត​។ ប្លុក H មាន ៣ អគារ ដែលមាន ២៩​ជាន់ ហើយ​ប្លុក G មាន ៥ អគារ ដែលមាន​២០​ជាន់​។ ចំនួន​យូ​នី​ត​សរុប គឺ ៦៨៣ ដែល​យូ​នី​ត​នីមួយៗ មាន​ទំហំ ៥១ ទៅ ៣០៣ ម៉ែត្រការ៉េ​។​
​ក្រុមហ៊ុន Yunnan Jingcheng Group ដែលជា​ក្រុមហ៊ុន​សាងសង់​គម្រោង​នេះ ធានា​ការជួល​ត្រឡប់ ៩៧% សម្រាប់​រយៈពេល ១៥ ឆ្នាំ ហើយ​គម្រោង​នេះ នឹងត្រូវ​បានបញ្ចប់ និង​ប្រគល់ជូន​អតិថិជន នៅ​ខែមិថុនា ឆ្នាំ​២០២១​។ តម្លៃ​សរុប គឺ ៩៩,៤៨០​ដុល្លារ​។ ចំណែកឯ​បរិក្ខារ នៅក្នុង​ខុន​ដូ មាន​លក្ខណៈ​ទំនើប​បំផុត ដូចជា​ម៉ាស៊ីនត្រជាក់ គ្រឿងសង្ហារិម​ជាដើម​។ ចាប់អារម្មណ៍​គម្រោង Cheerfule Bay សូម​ចុច​ទីនេះ​! 
 
៥. គម្រោង La Vista One
​គម្រោង​នេះ មាន​ទីតាំង​ស្ថិតនៅ​ចំណុចប្រសព្វ រវាង​ទន្លេមេគង្គ និង​ទន្លេសាប តំបន់​ជ្រោយចង្វារ​។ គម្រោង​ខុន​ដូ​នេះ មាន​យូ​នី​ត​សរុប​ចំនួន ១,៧៥០ ដែល​យូ​នី​ត​នីមួយៗ មាន​ទំហំ ចាប់ពី ៤៨ ទៅ ១២៧ ម៉ែត្រការ៉េ និង​មាន​កម្ពស់ ៤១​ជាន់​។​
​គម្រោង La Vista One សាងសង់​ដោយ​ក្រុមហ៊ុន Yin Yi Venture​។ គម្រោង​នេះ ក៏មាន​ធានា​ការជួល​ត្រលប់​មកវិញ រហូតដល់ ១៨% សម្រាប់​រយៈពេល ៣ ឆ្នាំ​។ ខុន​ដូ​នេះ មានតម្លៃ ២,២០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។ រីឯ​តម្លៃ​សរុប គឺ​៨០,០០០​ដុល្លារ​។ គេ​រំពឹងថា គម្រោង​នេះ នឹង​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ ២០២១​។ 
 
៦. គម្រោង​លីង​ណាន​ហ្គា​ដិ​ន​
​គម្រោង​នេះ ស្ថិតនៅ​មហាវិថី​ហ៊ុនសែន សង្កាត់​ចាក់អង្រែ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដែលមាន​ចំនួន​យូ​នី​ត​សរុប ១,៩០២ និង​មាន​៣៣​ជាន់​។ យូ​នី​ត​នីមួយៗ នៅក្នុង​គម្រោង​នេះ​មាន​ទំហំ​ចាប់ពី ៦៦ ទៅ ១៤៥ ម៉ែត្រការ៉េ ដែលមាន​ពី  ១ ទៅ ៤ បន្ទប់​គេង ជាមួយនឹង​រានហាល​ខាងមុខ​។ បន្ទប់​នីមួយៗ មាន​បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ​។   
​គេ​រំពឹងថា គម្រោង​នេះ នឹង​បញ្ចប់​ការសាងសង់​របស់ខ្លួន​នៅ​ឆ្នាំ ២០២០ ហើយ​គម្រោង នឹង​ប្រគល់​ផ្ទះ​ជូន​អតិថិជន​នៅ​ឆ្នាំ​ដដែល​។ ក្រុមហ៊ុន ក៏​ធានា​ការជួល​ត្រឡប់ ៣៥% សម្រាប់        រយៈពេល ៥​ឆ្នាំ​។ តម្លៃ​ក្នុង​មួយ​ម៉ែត្រការ៉េ​គឺ ២,១០០​ដុល្លារ និង​តម្លៃ​សរុប​គឺ ១៣៨,៥៧៩ ដុល្លារ​។​
 
៧. គម្រោង The Peninsula Private Residence
​គម្រោង Peninsula Private Residence ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ ដែលជា​តំបន់ ដែលមាន​ការអភិវឌ្ឍ​ឆាប់រហ័ស​។ គម្រោង​នេះ​មាន ២៥ ជាន់ និង​មាន ១៥៥ យូ​នី​ត​។ ក្នុង​មួយ​យូ​នី​ត​មាន​ពី ១ ទៅ ៤ បន្ទប់​គេង ជាមួយ​រានហាល និង​មាន​ទំហំ​ពី ៤២.១២ ទៅ ១២៩.៥៨ ម៉ែត្រការ៉េ​។​
 
Peninsula Private Residence ធានា​ការជួល​ត្រឡប់ ៨% សម្រាប់​រយៈពេល ២​ឆ្នាំ​។ គម្រោង​នេះ នឹងត្រូវ​បញ្ចប់ ហើយ​ប្រគល់​ផ្ទះ​នៅ​ឆ្នាំ​២០២០​។ យូ​នី​ត មានតម្លៃ​២,០២០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ និង​តម្លៃ​សរុប ១១៣,៤៤៣​ដុល្លារ​។​
 
៨. គម្រោង New Landmark
​គម្រោង​នេះ សាងសង់​លើ​ផ្ទៃដី​ចំនួន ១៤,៤៦៨ ម៉ែត្រការ៉េ ដែលមាន​ចំនួន​យូ​នី​ត​សរុប​៣,៤១៩​។ យូ​នី​ត​នីមួយៗ មាន​ទំហំ​ពី ៣១ ទៅ ១០៦ ម៉ែត្រការ៉េ​។ ខុន​ដូ​នេះ មាន​កម្ពស់ ៣៧​ជាន់​។ ការសាងសង់ គ្រោង​បញ្ចប់​នៅ​ឆ្នាំ​២០២១ ហើយ​ត្រូវ​ប្រគល់ជូន​អតិថិជន នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០២១ សម្រាប់​អគារ B​។ លើសពីនេះ​ទៀត អគារ​C មាន ៣៧​ជាន់ ដូច​អគារ B ដែរ និង​អគារ A មាន ៣៣ ជាន់​។​
 
​គម្រោង​នេះ សាងសង់​ដោយ ក្រុមហ៊ុន Wan Heng Run Investment ហើយ​ក្រុមហ៊ុន ធានា​ជួល​ត្រឡប់ ៣៦% សម្រាប់​រយៈពេល ៣ ឆ្នាំ​។ យូ​នី​ត មានតម្លៃ ១,៩០០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ និង ៤០,០០០ ដុល្លារ សម្រាប់​តម្លៃ​សរុប​។​
 
៩. គម្រោង Sky Park Condo
​គម្រោង Sky Park Condo ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ នៅ​ខេត្តសៀមរាប​។ គម្រោង​នេះ មាន​ចម្ងាយ​ត្រឹមតែ ៥ នាទី​ពី​ផ្សារ​ទំនើប Heritage Walk , ៨​នាទី ពី​ផ្សារ​ចាស់​, ១០​នាទី ពី​អាកាសយានដ្ឋាន​អន្តរជាតិ និង​ប្រាសាទអង្គរវត្ត និង​ពី​ផ្សារលើ តែ ១៥​នាទី​ប៉ុណ្ណោះ​។ អភិវឌ្ឍ​លើ​ផ្ទៃដី​ចំនួន ៥,៦០០ ម៉ែត្រការ៉េ មាន​កម្ពស់ ៤​ជាន់ ហើយ​ក្នុង​មួយ​ជាន់​មាន ១០ យូ​នី​ត​។ ក្នុង​មួយ​យូ​នី​ត មាន​ទំហំ ៧២ ទៅ ១៣៨ ម៉ែត្រការ៉េ​។​
 
​ក្រុមហ៊ុន Hunter Estate ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍ​គម្រោង​នេះ កំពុងផ្តល់​ជូន​ការជួល​ត្រឡប់ ក្នុង​អត្រា​១២% សម្រាប់​រយៈពេល ២​ឆ្នាំ​។ យូ​នី​ត​ក្នុង​គម្រោង​នេះ មានតម្លៃ​ត្រឹមតែ ៩១៤ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ ឬ ៦៧,០០០​ដុល្លារ សម្រាប់​តម្លៃ​សរុប​។ ខុន​ដូ បំពាក់​ដោយ​បរិក្ខារ​ទំនើបៗ មាន​អាង​ហែល​ទឹក និង​បន្ទប់​សោ​ណា​ជាដើម​។​
 
១០. គម្រោង​ឆ្នេរសមុទ្រ​មរកត​
​គម្រោង​នេះ ស្ថិតនៅ​ចម្ងាយ ២០០​ម៉ែត្រ ពី​ច្រកទ្វារ​ចូល​ឈូង​សមុទ្រ​ថៃ នៅ​ខេត្ត​ព្រះសីហនុ ដែលមាន​បន្ទប់​ស្នាក់នៅ ចំនួន ៥៣៦ យូ​នី​ត​។ 
​គម្រោង​នេះ សាងសង់​ដោយ​ក្រុមហ៊ុន​ក្រុមហ៊ុន ជាន​ឈ័​ង អូ​នើ រៀល​អ៊ី​ស្ទេ​ត ឯ​.​ក ដែល​ធានា​ការជួល​ត្រឡប់ ២៤% ក្នុង​យៈ​ពេល ៣​ឆ្នាំ​។ យូ​នី​ត​នេះ មានតម្លៃ ២,០៥០​ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ និង​តម្លៃ​សរុប​ត្រឹមតែ ៦០,១៤៧​ដុល្លារ ក្នុង​មួយ​យូ​នី​ត​។ ខុន​ដូ មាន​បំពាក់​ដោយ​គ្រឿងសង្ហារិម និង​បរិក្ខារ​ទំនើបៗ​ដូចជា ឧបករណ៍​បន្ទប់ទឹក​,​ម៉ាស៊ីនត្រជាក់​,​ទូទឹកកក និង​ទូរទស្សន៍​សុទ្ធសឹង​ជា​ម៉ាក​ល្បីៗ និង​យីហោ​ផ្សេងៗ​ទៀត​។​
​ដំណាក់កាល​ដំបូង​នៃ​គម្រោង​នេះ គឺ​ខុន​ដូ​សម្រាប់​ស្នាក់នៅ ដែលមាន ៣០ ជាន់ ដែលមាន​ទំហំ ៤០ ទៅ ៥០​ម៉ែត្រការ៉េ​។ គម្រោង​នេះ គ្រោង​បញ្ចប់​ការសាងសង់ នៅ​ឆ្នាំ​២០២១​។​
 
១១. គម្រោង​The View
 គម្រោង​នេះ មាន​ទីតាំងនៅ​បឹង​កេងកង​១ ចំការមន នៃ​រាជធានី​ភ្នំពេញ​។ គម្រោង​នេះ មាន​កម្ពស់ ៣៣ ជាន់ បែង​ចែកជា​ខុន​ដូ និង​សេវាកម្ម​អា​ផាត​មេន ដែលមាន​ចំនួន ៣២០ យូ​នី​ត ។ យូ​នី​ត​នីមួយៗ មាន​ទំហំ​ពី ២៦ ទៅ ៦១ ម៉ែត្រការ៉េ​។ មាន​សន្តិសុខ​យាមកាម ២៤​ម៉ោង ដែល​ធ្វើ​ឲ្យ​អតិថិជន អាច​ទទួលបាន​អារម្មណ៍​សុវត្ថិភាព​។​
​គម្រោង​នេះ សាងសង់​ដោយ​ក្រុមហ៊ុន Grand RichFortune ហើយ​ក្រុមហ៊ុន​ធានា​ជួល​ត្រលប់ ក្នុង​អត្រា ១៩% ក្នុង​រយៈពេល ៥​ឆ្នាំ​។ គម្រោង​នេះ បានបញ្ចប់​ការសាងសង់ របស់ខ្លួន​នៅ​ឆ្នាំ ២០១៨​។ កន្លងទៅនេះ គម្រោង​នេះ ក៏មាន​បន្ទប់​អា​ផាត​មិន សម្រាប់​ជួល​ក្នុងតម្លៃ ១,០០០ ដុល្លារ ក្នុង​មួយខែ​ផងដែរ​។ អតិថិជន អាច​រីករាយ​ជាមួយនឹង​បរិក្ខារ និង​កន្លែង​លំហែកាយ​ផ្សេងៗ ដូចជា​អាង​ហែល​ទឹក សួនច្បារ ដោយមាន​ទេសភាព​ទីក្រុង​ដ៏​ស្រស់ស្អាត​ផងដែរ​។​
 
១២. គម្រោង Baoli Mansion
​គម្រោង Baoli Mansion គឺជា​គម្រោង​ប្រណិត និង​ស្រស់ស្អាត ដែល​នឹង​ឈរ​ជាទី​សម្គាល់​ថ្មី​មួយ នៅក្នុង​ទីក្រុង និង​ផ្តល់ជូន​ឱកាស​វិនិយោគ​ល្អ​បំផុត ការជួល​ត្រលប់​ក្នុង​អត្រា ១៦% ក្នុង​រយៈពេល ២ ឆ្នាំ​។ 
 
Baoli Mansion មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សហព័ន្ធរុស្ស៊ី ជិត​ស្ថានីយ៍​រថភ្លើង និង​ត្រឹមតែ​១៥​នាទី ពី​ព្រលានយន្តហោះ​។ Baoli Mansion ព័ទ្ធជុំវិញ​ដោយ​ស្ថាប័នរដ្ឋ​សំខាន់ៗ ស្ថាប័ន​អប់រំ និង​ស្ថាប័ន​ពាណិជ្ជកម្ម ផ្សារ​ទំនើប សេវាកម្ម​កម្សាន្ត​ជាច្រើន នៅក្នុង​ទីក្រុង​។ 
Baoli Mansion នឹងមាន​លំនៅឋាន​ប្រណិត ដែលមាន​ទំហំ​ចាប់ពី ៤៥ ម៉ែត្រការ៉េ ដល់ ៥៥ ម៉ែត្រការ៉េ​។ នៅក្នុង​គម្រោង Baoli Mansion មាន​ផ្តល់ជូន​សេវាកម្ម​ដូចជា ចំណតរថយន្ត សេវាកម្ម​ថែរក្សា​លំនៅឋាន កន្លែង​ហាត់ប្រាណ ហាង​កាហ្វេ ភោជនីយដ្ឋាន និង​បា​៕
 
​(អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com