HONDA CLICK125i ស៊េរី​ថ្មី របស់​ក្រុមហ៊ុន អិន ស៊ី អិ​ច ចេញលក់​ផ្លូវការ​ហើយ នៅ​ទូទាំងប្រទេស (​មានវី​ឌី​អូ​...)
អត្ថបទពាណិជ្ជកម្ម
HONDA CLICK125i ស៊េរី​ថ្មី របស់​ក្រុមហ៊ុន អិន ស៊ី អិ​ច ចេញលក់​ផ្លូវការ​ហើយ នៅ​ទូទាំងប្រទេស (​មានវី​ឌី​អូ​...)
27, Jul 2019 , 10:54 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន អិន ស៊ី អិ​ច ជា​ក្រុមហ៊ុន​តែមួយគត់​ដែល​ទទួលបាន​សិទ្ធិ​ក្នុងការ​ដំឡើង និង​ចែកចាយ ម៉ូតូ​ម៉ាក ហុងដា និង​ជា​ក្រុមហ៊ុន​លក់​ម៉ូតូ​ឈានមុខ​គេ​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានដាក់​លក់​ជា​ផ្លូវការ​ម៉ូតូ​ម៉ាក  HONDA CLICK125i STRIKING ARRIVAL ស៊េរី​ថ្មី ចាប់ពី​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​តទៅ​។​
 ​ដើម្បី​បំពេញ​នូវ​តម្រូវការ​របស់​អតិថិជន​របស់ខ្លួន ជាពិសេស​សម្រាប់​យុវជន​សម័យថ្មី ម៉ូតូ HONDA CLICK125i ស៊េរី​ថ្មី​នេះ ត្រូវបាន​បំពាក់​ដោយ FRONT COVER បែប V-ARMOR ឡូយ​ជាង​មុនព្រមទាំង STICKER អម​សងខាង​ថ្មី កាន់តែ​ទាក់ទាញ និង​លេចធ្លោ​រួមជាមួយ​ពណ៌​ដ៏​ទាន់សម័យ និង​ពេញនិយម  ចំនូ​ន ៣​ពណ៌​សម្រាប់​ជ្រើសរើស​ដូចជា ពណ៌​ស ពណ៌​ក្រហម និង​ពណ៌​ខ្មៅ ដើម្បី​នាំ​លោកអ្នក​ទៅដល់​គោលដៅ​ដោយ​សុវត្ថិភាព ឈ្នះ​រាល់​ឧបសគ្គ​ប្រចាំថ្ងៃ និង​ធ្វើ​ឲ្យ​ជីវិត​ពោ​ពេញ​ដោយ​ភាព​រីករាយ​។​
 
 



​ម៉ូតូ HONDA CLICK125i ស៊េរី​ថ្មី មាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា​៖

 
 
-​ ​NEW V-ARMOR FRONT COVER WITH DUAL LED HEADLIGHT: ថ្មី​! FRONT COVER បែប V-SHAPE បង្កើន​ភាព​ស្ព័​រ​លើស​មុន ព្រមជាមួយ​ចង្កៀង​មុខ DUAL LED ដែលជា LED ជំនាន់​ចុងក្រោយ ផ្តល់នូវ​ពន្លឺ​ដ៏​មុត​ស្រួច ច្បាស់​ល្អ និង​ស្ថិតក្រោម​ក្រសែភ្នែក​របស់​អ្នក​គ្រប់គ្នា​។​
-​ ​NEW SLEEK STICKER DESIGN: តែម​ថ្មី​! បាន​រចនា​បន្ថែម​ទៅលើ​តួ​ម៉ូតូ កាន់តែ​ស្ព័​រ កាន់តែ​មុត​ស្រួច​។​
-​ ​FULL DIGITAL METER WITH IDLING STOP SYSTEM (ISS): កុង​ទ័​រ FULL DIGITAL បង្ហាញ​គ្រប់​មុខងារ​ដូចជា ល្បឿន ចំងាយចរ នាឡិកា ភ្លើង​សញ្ញា​ឈប់​រយៈពេល​ខ្លី ភ្លើង​ជូនដំណឹង ការ​គណនា​ប្រេងសាំង និង​មុខងារ​ផ្សេងៗ​ទៀត​សម្រាប់​ការប្រើប្រាស់​គ្រប់​តួនាទី​។​
-​ ​SPORTY CAST WHEEL WITH COMBINED BRAKE SYSTEM (CBS): សំបក​កង់​បែប​ស្ព័​រ​ថ្មី ជា​ប្រភេទ​សំបក​កង់​គ្មាន​ពោះវៀន អម​ជាមួយ​ប្រព័ន្ធ​ហ្វ្រាំង CBS ដើម្បី​ធ្វើឱ្យ​អ្នកមាន​ទំនុកចិត្ត​ក្នុងការ​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​។​
-​ ​LED TAIL LIGHT: ភ្លើង​កន្ទុយ​ក្រោយ​ភ្លឺ​រំលេច​ដោយ LED ទំនើប​ផ្តល់​ពន្លឺ​ច្បាស់​គ្រប់​កាលៈទេសៈ​។​
-​ ​SPORTY MUFFLER: បំពង់​ស៊ី​ម៉ាំង​ថ្មី​! បែប​ស្ព័​រ​ធ្វើឱ្យ​ការបើកបរ​កាន់តែ​រំភើប​។​
-​ ​SMART TECHNOLOGY: កម្លាំង​ខ្លាំង​ដោយ​បណ្តុំ​បច្ចេកវិទ្យា​ទំនើប ជំនះ​រាល់​ឧបសគ្គ​គ្រប់​ទីកន្លែង ជាមួយ​ម៉ាស៊ីន​ប្រកបដោយ​ប្រសិទ្ធិភាព​។​
-​ ​PGM-FI: បច្ចេកវិទ្យា​ដ៏​ទាន់សម័យ​ពី​ប្រទេស​ជប៉ុន PGM-FI (Programmed Fuel Injection) ដែល​ផ្តល់ អត្ថ​ប្រ​យោ​ជ​ន៌​ដូចជា​៖
•​ HIGHER PERFORMANCE: ធ្វើអោយ​ម៉ាស៊ីន​មាន​ចំហេះ​សព្វ និង​ប្រសិទ្ធភាព​ខ្ពស់​។​
•​ EFFICIENT FUEL CONSUMPTION: បច្ចេកវិទ្យា​សន្សំសំចៃ​ប្រេងសាំង​បាន​ខ្ពស់​។​
•​ ​LOWER EMISSION&ENVIRONMENT FRIENDLY: កម្រិត​បញ្ចេញ​ជាតិពុល​ទាប ដែល​គិតគូរ​ពី ផលប៉ះពាល់​ដល់​បរិស្ថាន​។​
 
 
​គួរ​បញ្ជាក់ដែរថា​៖ អតិថិជន​ទាំងអស់ អា​ចរក​ទិញ​បាន​នៅ​គ្រប់​បណ្ដា​ហាង​លក់​ម៉ូតូ​ហុងដា​ទាំងអស់​ទូទាំងប្រទេស ចាប់ពី​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០១៩​នេះ​តទៅ​។ លេខ​ទំនាក់ទំនង​សម្រាប់​ព័ត៌មាន​បន្ថែម​៖ 010 922 922 ឬ ចូលទៅ​កាន់​គេហទំព័រ www.ncxhonda.com.kh
​ 


 

Tag:
 MSA
© រក្សាសិទ្ធិដោយ thmeythmey.com