អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន​ធានារ៉ាប់រង ប៊ី​ម៉ា និង ផាយ ផេ រួមគ្នា​បង្កើន​ការធានារ៉ាប់រង​ដែលមាន​តម្លៃ​សមរម្យ​ដល់​អតិថិជន
27, Jul 2019 , 2:40 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ​៖ ក្រុមហ៊ុន​ធានារ៉ាប់រង ប៊ី​ម៉ា ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ ក្នុង​ការផ្តល់សេវា​សុខភាព និង​សេវា​ធានារ៉ាប់រង​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន​បង់ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ ផាយ ផេ នៅ​ថ្ងៃទី​២៦ កក្កដា ដើម្បី​បង្កើន​លទ្ធភាព​ប្រើប្រាស់​ផលិតផល ដែល​ងាយស្រួល និង​មានតម្លៃ​សមរម្យ​សម្រាប់​អតិថិជន ដែល​មិនទាន់​ទទួលបាន​សេវា​ធានារ៉ាប់រង​នៅ​កម្ពុជា​។ ឥឡូវនេះ​អតិថិជន អាច​ចូលទៅក្នុង​កម្មវិធី ផាយ ផេ នៅក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ ហើយ​បង់ប្រាក់​ផលិតផល​ធានារ៉ាប់រង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ ប៊ី​ម៉ា ត្រឹមតែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ តាមរយៈ​គណនី ផាយ ផេ របស់​ពួកគេ​។​
​អត្រាកំណើន ធានារ៉ាប់រង​នៅ​កម្ពុជា​នៅមានកម្រិត​តិចជាង ១​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស មានន័យថា​ប្រសិនបើ​មាន​ហេតុការណ៍​អាក្រក់​ណា​កើតឡើង ចំពោះ​ប្រជាពលរដ្ឋ គាត់​ត្រូវ​ប្រឈម​នឹង​បន្ទុក​ចំណាយ​ខ្ពស់​សម្រាប់​សុខភាព​។ ផលិតផល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​របស់ ប៊ី​ម៉ា ដែល​ចំណាយ​ចាប់ផ្តើម​ពី ១​ដុល្លារ​ក្នុង​មួយខែ​នេះ អតិថិជន​អាច​ចុះឈ្មោះ យ៉ាង​ឆាប់រហ័ស​ដោយ​មិន​ប្រើប្រាស់​ឯកសារ​។ ប៊ី​ម៉ា ប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទ​ចល័ត បានផ្តល់​ឲ្យ​អតិថិជន​ដែល​មិនចាំបាច់​មានបទពិសោធន៍​ជាមួយ​បច្ចេកវិទ្យា ឬ​មិនមាន​លទ្ធភាព​ប្រើប្រាស់​គណនី​ធនាគារ ទទួលបាន​សេវា​ធានារ៉ាប់រង​និង​សេវា​សុខ​ភាពជា​លើកដំបូង​។ ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន ផាយ ផេ នឹង​អនុញ្ញាតឱ្យ​អតិថិជន​កាន់តែច្រើន​ចុះឈ្មោះ​ប្រើប្រាស់​សេវា​សំខាន់ៗ​ទាំងនេះ​។​
  
 
​លោកស្រី គឹម តុល​អំ នាយក​ប្រតិបត្តិ ក្រុមហ៊ុន​ធានារ៉ាប់រង ប៊ី​ម៉ា បាន​មានប្រសាសន៍ថា ៖« គោលបំណង​របស់ ប៊ី​ម៉ា គឺ​ដើម្បី​ការពារ​អនាគត​របស់​គ្រួសារ​ទាំងអស់ យើង​ចង់​ផ្តល់ ភាពងាយស្រួល​តាមតែ​អាចធ្វើ​បាន ដើម្បី​ឲ្យ​ប្រជាជន​ទាំងអស់​អាច​ប្រើប្រាស់​ផលិតផល​របស់​យើង​។ មានន័យថា ការចាប់ផ្តើម​ភាពជា​ដៃគូ​ថ្មី​នេះ ដើម្បី​ឲ្យ​អតិថិជន​អាច​ប្រើប្រាស់ និង​ជ្រើសរើស​វិធីសាស្ត្រ ទូទាត់​ដែល​សមស្រប​នឹង​ងាយស្រួល​សម្រាប់​ពួកគាត់​។ តាមរយៈ​ភាពជា​ដៃគូរ​ជាមួយ  ផាយ ផេ ដែលជា​ក្រុមហ៊ុន បង់ប្រាក់​តាម​កម្មវិធី​ទូរស័ព្ទ មានការ​រីកចម្រើន​លឿន​បំផុត​មួយ​នៅក្នុង​ប្រទេស​កម្ពុជា យើង​ជឿជាក់ថា អតិថិជន​ច្រើនជាង ២៥ ម៉ឺន​នាក់​នឹង​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​, ធានារ៉ាប់រង​សម្រាក​មន្ទីរពេទ្យ​, ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល និង​សេវា​សុខភាព​តាម​ទូរស័ព្ទ​»​។​
 
​ប៊ី​ម៉ា ចាប់ផ្តើម​ដំណើរការ​ក្នុងប្រទេស​កម្ពុជា​ឆ្នាំ ២០១៤ និង​កំពុង​បម្រើសេវា​ធានារ៉ាប់រង​ដល់​អតិថិជន​ជាង​កន្លះ​លាន​នាក់ និង​បាន​ផ្តល់ប្រាក់​សំណង​ជាង ១ លាន​ដុល្លារ​ជូន​ដល់​អតិថិជន​។ តាមរយៈ​ការច្នៃប្រឌិត និង​ការបង្កើន​កិច្ចសហការ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សេវាកម្ម​បង់ប្រាក់​នានា ប៊ី​ម៉ា នឹង​អាច​សម្រេចបាន​នូវ​គោលដៅ​របស់ខ្លួន ក្នុង​ការផ្តល់​ការណែនាំ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្រជាពលរដ្ឋ​ដែល​មិនទាន់​យល់​ពី​តម្លៃ និង​សារៈសំខាន់​នៃ​ធានារ៉ាប់រង​។ 
  
 
​លោក ថូ​ម៉ាស ពុ​កូ​នី នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន ផាយ​ផេ បាន​ឲ្យ​ដឹងថា​៖«​ផាយ ផេ ក្នុងនាម​ជា​ក្រុមហ៊ុន​បង់ប្រាក់​តាម​ទូរស័ព្ទ យើង​កំពុង​ផ្តោតលើ​ការកែលម្អ​ឲ្យ​កាន់តែ​ប្រសើរឡើង សម្រាប់​ប្រជាជន​ក្នុងការ​ទទួលបាន និង​អាច​បង់ថ្លៃ​សេវា​សំខាន់ៗ ដូចជា ការបង់ប្រាក់​ធានារ៉ាប់រង​អាយុជីវិត​ជាដើម​។ យើង​មាន​មោទកភាព​ក្នុងការ​សហការ​ជាមួយ ប៊ី​ម៉ា ដើម្បី​ជួយ​ពង្រីក​ការធានារ៉ាប់រង​ជីវិត​ដល់​សហគមន៍​កាន់តែ​ធំ​ទូលាយ - រួម​ជាមួយគ្នានេះ​ផងដែរ ក៏បានផ្តល់​ភាពងាយស្រួល​សម្រាប់​ប្រជាជន ក្នុងការ​បង់ប្រាក់​ធានារ៉ាប់រង​ប្រចាំខែ​តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ដែល​មិនចាំបាច់​ប្រើ​សាច់ប្រាក់ »​។ 
 
​អតិថិជន​របស់ ផាយ ផេ អាច​ទទួលបាន​សេវា​ធានារ៉ាប់រង​អាយុជីវិត​, គ្រោះថ្នាក់​បុគ្គល និង​សេវា​សុខភាព​តាមរយៈ​កម្មវិធី​នេះ ដែល​ចំណាយ​ចាប់ពី ១ ដុល្លារ​ក្នុង​មួយខែ​។ អតិថិជន​នឹង​ទទួលបាន​សំណង​រហូតដល់ ៥,០០០ ដុល្លារ​សម្រាប់​ផលិតផល​គ្រោះថ្នាក់​បុគ្គល​ត្រឹមតែ ១ ដុល្លារ​ក្នុង​មួយខែ និង ៥,០០០ ដុល្លារ​សម្រាប់​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត ដោយ​ចំណាយ​ត្រឹមតែ ២.៤០ ដុល្លារ​ក្នុង​មួយខែ​។ ប៊ី​ម៉ា ផ្តល់ជូន​អតិថិជន​ក្នុង​ការបង់​ធានារ៉ាប់រង​ប្រចាំខែ​ជាមួយ​គម្រោង​សុខភាព​។ អតិថិជន​ដែល​បង់ប្រាក់​ធានារ៉ាប់រង នៅក្នុង​ខែ​នេះ នឹង​ទទួលបាន​ធានារ៉ាប់រង​នៅ​ខែ​បន្ទាប់​។ ការបង់ប្រាក់​ធានារ៉ាប់រង​ពេញលេញ អតិថិជន​នឹង​ទទួល​អត្ថប្រយោជន៍ និង​សំណង​ពេញលេញ​។​
  
 
​អំពី ប៊ី​ម៉ា​
​ប៊ី​ម៉ា ប្រើប្រាស់​បច្ចេកវិទ្យា​ទូរស័ព្ទ ក្នុង​ការផ្តល់​សេវាកម្ម​ធានារ៉ាប់រង និង​ផលិតផល​ធានារ៉ាប់រង​ផ្នែក​សុខភាព ដែល​ងាយស្រួល  មានតម្លៃ​សមរម្យ ចំពោះ​អតិថិជន​ដែលមាន​ការលំបាក​ក្នុងការ​ទទួល​សេវា​ផ្នែក​សុខភាព នៅ​ទីផ្សារ​កំពុង​រីកចម្រើន និង​ក្រុមគ្រួសារ​ដែល​មិនអាច​ទទួលបាន​សេវា​ទាំងនេះ តាម​ប្រព័ន្ធ​ចែកចាយ​បែប​បុរាណ​។ ទម្រង់​បច្ចេកទេស​របស់ ប៊ី​ម៉ា គឺ​ការផ្តល់​នូវ​លក្ខណៈ​ងាយស្រួល​ដល់​អតិថិជន​នូវ​បទពិសោធន៍​ដោយ​គ្មាន​ក្រដាស​និង​ភាពបត់បែន ជាមួយនឹង​ភ្នាក់ងារចែកចាយ​ផលិតផល​និង​ផ្តល់​ការណែនាំ​ដល់​អតិថិជន​។ លក្ខណៈ​ងាយស្រួល​របស់​បច្ចេកទេស​នេះ គឺជា​គន្លឹះ​នៃ​ភាព​រីកចម្រើន​របស់ ប៊ី​ម៉ា ដែល​ទទួលបាន​អតិថិជន​រហូតដល់​ជាង ៣៣ លាន​អ្នក​នៅក្នុង​ទីផ្សារ​ទាំង ១២ ទូទាំង​អាហ្វ្រិក អាស៊ី និង​អាមេរិក​ឡាទីន​។ ប៊ី​ម៉ា បញ្ជាក់ថា ពិតជា​អាចធ្វើ​ទៅបាន​ដើម្បី​បម្រើ​សេវាកម្ម​ទៅ​អតិថិជន​សក្តានុពល និង​ប្រកបដោយ​និរន្តរភាព​។ ប៊ី​ម៉ា ធ្វើ​ការងារ​ជាមួយ​ផ្នែក​បម្រើ​សេវាកម្ម​ទូរគមនាគមន៍​ទូរស័ព្ទ ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ រួមជាមួយ​ផ្នែក​រីកចម្រើន​ផ្សេងទៀត​។ គ្រប់​ដៃគូរ​សហការ កំពុង​ចូលរួម​ជាមួយ​បេសកកម្ម​របស់ ប៊ី​ម៉ា ដើម្បី​បម្រើសេវា​ដល់​អតិថិជន​ដែល​ពិបាក​ក្នុងការ​ទទួលបាន​សេវា​នានា ដែលមាន​រហូតដល់ ៩៣​ភាគរយ នៃ​អតិថិជន​ទាំងអស់​ទូទាំង​ពិភពលោក​ដែលមាន​ចំណូល​តិចជាង ១០ ដុល្លារ ក្នុង​មួយថ្ងៃ និង ៧៥​ភាគរយ កំពុង​ត្រៀម​ទទួលយក​នូវ​សេវា​ធានារ៉ាប់រង​ជា​លើកដំបូង​របស់ខ្លួន​។​
 
 
​អំពី ប៊ី​ម៉ា កម្ពុជា​
​ក្រុមហ៊ុន​ធានារ៉ាប់រង ប៊ី​ម៉ា (BIMA) បានចាប់ផ្តើម​ប្រតិបត្តិការ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ខែមេសា​ឆ្នាំ ២០១៤ និង​បានចាប់ផ្តើម​ផ្តល់ជូន​សេវា​ធានារ៉ាប់រង ដែលមាន​តម្លៃ​សមរម្យ​និង​ងាយស្រួល ជាមួយ​សេវា​ធានារ៉ាប់រង​សុខភាព ធានារ៉ាប់រង​អាយុជីវិត និង​ធានារ៉ាប់រង​គ្រោះថ្នាក់​បុគ្គល​។ ការចុះឈ្មោះ​ធានារ៉ាប់រង​ជាមួយ ប៊ី​ម៉ា មាន​ភាពងាយស្រួល ដោយ​បច្ចុប្បន្ន BIMA មាន​អតិថិជន​ចុះឈ្មោះ​ជិត មួយ​លាន​នាក់​នៃ​គ្រប់​ផលិតផល​របស់ខ្លួន​។ រហូតមកដល់​បច្ចុប្បន្ន ប៊ី​ម៉ា បាន​ចំណាយ​ប្រា​ក់ជាង មួយ​លាន​ដុល្លារ​ក្នុងការ​ផ្តល់​សំណង​ជូន​ដល់​អតិថិជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
 
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com