ពីនេះ ពីនោះ
«​សង្កេត​» ជា​ពាក្យ​ខ្មែរ ចំណែក​«​អង្កេត​»​ជា​ពាក្យ​កម្ចី​ពី​បារាំង
28, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពាក្យ​«​សង្កេត​»​មានន័យ​ខុសពី​ពាក្យ «​អង្កេត​» ដែលជា​កម្ចី​ពី​បារាំង​ដែល​សរសេរ​ជា Enquête​។



«​សង្កេត​» ជា​ភាសាសំស្ក្រឹត និង​បាលី មានន័យថា ការកំណត់​,​ការ​មត់គ្នា​, ការ​ណាត់គ្នា​,​ប្តេជ្ញា​គ្នា​, ការយល់​ព្រមជាមួយ​, ការត្រួត​ពិនិត្យមើល​ឲ្យ​ដឹង​ច្បាស់លាស់​។ ខ្មែរ​យើង​ប្រើពាក្យ​«​សង្កេត​»​ជា​កិរិយាសព្ទ សំដៅលើ ការត្រួតពិនិត្យ​,​ចំណាំ​, គ្នេរគ្នាន់​, រំពឹងមើល​ឲ្យ​ឃើញ​ជាក់​។ សង្កេតការណ៍​បោះឆ្នោត ដើម្បី​ពិនិត្យ​ស្ថានភាព​នៅពេល​បោះឆ្នោត​។ 
 
​ចំណែក «​អង្កេត​» ជា​ពាក្យ​កម្ចី​ពី​បារាំង Enquête សំដៅលើ​ការ​ស៊ើបសួរ​បញ្ជាក់​សាក្សី និង​ជា​ដំណើរ​រក​ឲ្យ​ដឹង​ការណ៍​ពិត​។ អាជ្ញាអង្កេត មន្ត្រី​ដែល​តុលាការ​ចាត់​ឲ្យ​ទៅ​ស៊ើប​ពិនិត្យ​បញ្ជាក់​ការណ៍​ឲ្យ​ឃើញ​ពិត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com