កំណាព្យ
ពីនេះ ពីនោះ
សង្គមជាតិ
ល្មម​ឈប់​ធ្វើ​ផ្លូវ​ជាប់​ហើយ​…
28, Jul 2019 , 9:30 am        
រូបភាព
រូពភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
រូពភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
ដោយ: ថ្មីៗ
​បទ នាគ​កៀវ​ក្រវ៉ាត់​
-​ជាប់​ឈ្មោះ​មិនល្អ​ត​ច្រើន​ឆ្នាំ​ ​ឆ្នាំ​ច្រើន​កើន​ស្រាំ​ស្រាយ​ឡើង​យ៉ាប់​
​យ៉ាប់​ឡើង​បើ​ទុក​មុខ​ដួល​ផ្កាប់​ ​ផ្កាប់​ដួល​អួល​អាប់​ប្រាប់​តាម​ត្រង់​។​
-​ត្រង់​តាម​សំគាល់​រាល់​កិច្ចការ​ ​ការ​កិច្ច​ឯណា​ត្រូវ​សាងសង់​
​សង់​សាង​ផ្លូវ​លូ​ហាក់​គ្មាន​ប្លង់​ ​ប្លង់​គ្មាន​តាម​ចង់​សង់​ឃើញ​ជាប់​។​
 
-​ជាប់​ឃើញ​ខូច​ខូងរូង​កាយ​ញឹក​ ​ញឹក​កាយ​ធ្លាយ​ទឹក​ខូច​ញឹកញាប់​
​ញាប់​ញឹក​មន្ត្រី​ចុះ​ធ្វើ​ជាប់​ ​ជាប់​ធ្វើ​បើ​រាប់​ជាប់​លេខ​ល្អ​។​
 
-​ល្អ​លេខ​លូ​ផ្លូវ​ត្រូវធ្វើ​ញឹក​ ​ញឹក​ធ្វើ​យប់​ព្រឹក​ប៉ះ​ជួ​សត​
​ត​ជួស​ទើប​ចប់​កប់​លូ​ថ្ម​ ​ថ្ម​លូ​បានល្អ​ត​ចាក់​ផ្លូវ​។​
 
-​ផ្លូវ​ចាក់​មិនយូរ​លូ​ផ្លូវបែក​ ​បែកផ្លូវ​រាស្ត្រ​ស្រែក​ចុះ​ប៉ះប៉ូវ​
​ប៉ូវ​ប៉ះ​ដូច​អាវ​ម្តេច​ជាប់​ផ្លូវ​ ​ផ្លូវ​ជាប់​ពិត​ត្រូវ​កូនចៅ​តាម​។​
 
-​តាម​ចៅក្រសួង​លោក​ប្រាមប្រាប់​ ​ប្រាប់ប្រាម​តាមច្បាប់​ហើយ​ចាត់​ហាម​
​ហាម​ចាត់​កាត់​កិច្ច​ឈ្លេច​ច្បិច​ច្បាម​ ​ច្បាម​ច្បិច​ខ្វេះ​ខ្វាម​ស៊ី​លើ​ក្រោម​។​
 
-​ក្រោម​លើ​លកលៃ​ឈប់​កិបកេង​ ​    កេងកិប​ក្អាង​ក្អេង​ឃើញ​លុយ​ចោម​
​ចោម​លុយ​គេ​សូក​ដាក់​ក្នង​ស្រោម​ ​ស្រោម​ក្នុង​លើ​ក្រោម​ល្មម​ឈប់​ទៅ​?
 

© រក្សាសិទ្ធិដោយ thmeythmey.com