អត្ថបទពាណិជ្ជកម្ម
PassApp កំពុងរួមចំណែកលើកស្ទួយជីវភាពអ្នកបើកបរដៃគូរាប់ពាន់នាក់
× PassApp ជាកម្មវិធីទូរសព្ទដៃមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចហៅរ៉ឺម៉កកង់បី ឬតាក់ស៊ីជិះបាន ពីគ្រប់ទីកន្លែង គ្រប់ពេលវេលា។ កម្មវិធីទូរសព្ទមួយនេះ ត្រូវបានបង្កើតឡើង និងបានប្រឡូកចូលក្នុងទីផ្សារកម្ពុជាមុនគេ ហើយក៏ទទួលបានគាំទ្រលើសលប់ពីសំណាក់អ្នកប្រើប្រាស់ដែរ។
ក្រៅពីបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋខ្មែរ កម្មវិធីទូរសព្ទដៃដ៏ពេញនិយមមួយនេះ ក៏បានរួមចំណែកជំរុញជីវភាពប្រជាពលរដ្ឋខ្មែររាប់ម៉ឺននាក់ផងដែរ ខណៈបច្ចុប្បន្ន PassApp មានដៃគូជាអ្នកបើកបរប្រមាណ ៣ ម៉ឺននាក់។ មានន័យថា ដៃគូបើកបរទាំងនោះ ក៏ទទួលបានចំណូលពីការបើកបររបស់ខ្លួនជារៀងរាល់ថ្ងៃដែរ តាមរយៈ កម្មវិធីPassApp នេះ។
ក្រៅពីនេះ PassApp ក៏បានរួមចំណែកកែប្រែមុខមាត់ ក្នុងការដឹកជញ្ញូន ជាពិសេសនៅទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជននានាទូទាំងប្រទេសកម្ពុជាផងដែរ។ បើទោះជាមានការទ្រដ៏ច្រើនពីសំណាក់អ្នកប្រើប្រាស់ ហើយនិន្នាការនេះ កំពុងកើនឡើងក៏ដោយ PassApp នៅតែខិតខំពង្រឹងសេវាកម្មរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ និងផ្តល់ជូននូវជម្រើសធ្វើដំណើរកាន់តែងាយស្រួលបន្ថែមទៀតដល់អ្នកប្រើប្រាស់ និងផ្តល់ចំនូលកាន់តែច្រើនដល់ដៃគូបើកបររបស់ខ្លួន។
កក់ការធ្វើដំណើររបស់លោកអ្នកឥឡូវនេះ ជាមួយ PassApp ដែលជាកម្មវិធីហៅកង់បី និងតាក់ស៊ី ដ៏ពេញនិយមជាងគេនៅកម្ពុជា។ ងាយស្រួល រហ័ស មានសុវត្ថិភាព និងតម្លាភាពជាមួយ PassApp ៕
អត្ថបទពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com