កីឡាជាតិ
ជាតិ
ភ្នំពេញ​ក្រោ​ន​ស្វាគមន៍​ព្រះខ័ន​រាជ​ស្វាយរៀង​ជា​ជំនួប​ដ៏​ធំ​ក្នុងចំណោម​៤​ប្រកួត​នៅថ្ងៃនេះ​
28, Jul 2019 , 12:30 pm        
រូបភាព
ប្រភពដើមរូបថត៖ គណៈកម្មការបាល់ទាត់ជាតិ (CNCC)
ប្រភពដើមរូបថត៖ គណៈកម្មការបាល់ទាត់ជាតិ (CNCC)
ដោយ: ថ្មីៗ
​ភ្នំពេញ​ក្រោ​ន ប្រើប្រាស់​កីឡដ្ឋាន RSN របស់ខ្លួន រង់ចាំ​ស្វាគមន៍​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង នា​វេលា​ម៉ោង​៦​ល្ងាច​នេះក្នុងជំនួបសប្តាហ៍ទី១៧ នៃក្របខណ្ឌមិត្តហ្វូន ខេមបូឌានលីគឆ្នាំ​២០១៩ ស្រប​ពេលដែល​ណាហ្គា​វើ​លដ៍​តទល់​ជាមួយ​សូល​ទី​ឡូ​អង្គរ​នៅ​ស្តា​ត​ចាស់​។ រីឯ​ជំនួប​នា​វេលា​ម៉ោង​៣ និង​៣០​នាទី បឹងកេត​ទទួល​កំពង់ចាម នៅ​កីឡដ្ឋាន Cambodia Airway របស់ខ្លួន ខណៈ​ម្ចាស់ផ្ទះ​គិរីវង់​សុខ​សែន​ជ័យ ខេត្តតាកែវ ជាមួយនឹង​ឯកសណ្ឋាន​ថ្មី ស្វាគមន៍​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​។​



​ភ្នំពេញ​ក្រោ​ន​រង​ការខកចិត្ត​យ៉ាងខ្លាំង កាលពី​ជើង​ទីមួយ​នៅ​ទឹកដី​ខេត្តស្វាយរៀង ជាមួយនឹង​បរាជ័យ ៥-១​។ សម្រាប់​ជំនួប​នៅថ្ងៃនេះ ក្រុម​ដែល​ដឹកនាំ​បណ្តោះអាសន្ន​ដោយ​លោក ស៊ុំ វណ្ណា ត្រៀមខ្លួន​តបត​វិញ ជាពិសេស​ការចង់​បំបែក​កំណត់ត្រា​មិនទាន់​ស្គាល់​ចាញ់​របស់​ព្រះខ័ន​រាជ​ស្វាយរៀង ដោយ​១៦​ប្រកួត​កន្លងមក ឈ្នះ​១៣​លើក និង​ស្មើ​៣​លើក​។ ទោះបីជា​យ៉ាងណាក៏ដោយ គ្រូបង្វឹក​ស្កុ​ត​ឡេ​ន លោក Conor Nestor ក៏​មិន​អាចធ្វើ​ប្រហែស​ផងដែរ ដោយ​លោក​បន្ត​ដឹកនាំ​ក្រុម​សម្រាប់​ជ័យជម្នះ​បន្ថែមទៀត បន្ទាប់ពី​ចុះកិច្ចសន្យា​បន្ត​ដឹកនាំ​ក្លិប​២​ឆ្នាំ​បន្ថែមទៀត​។​

​សម្រាប់​លទ្ធផល​កាលពី​ម្សិលមិញ ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ​យកឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-២ បន្ទាប់ពី​អង្គ​រថា​យ​ហ្គឺ​រ​ស៊ី​យុវជន​បាទី ៨-៣ រីឯ​អគ្គិសនី​កម្ពុជា​ចាញ់​ភ្ញៀវ​វិសាខា ៧-០៕


Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com