អត្ថបទពាណិជ្ជកម្ម
​កន្លែង​កម្សាន្ត​សម្រាប់​កុមារ​«​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ ឃី​ដ ផាក​»​សាខា​ទី​១ ដាក់​សម្ពោធ​ជា​ផ្លូវការ​ហើយ​
28, Jul 2019 , 2:04 pm        
រូបភាព
ដោយ: ថ្មីៗ
មជ្ឈមណ្ឌល​កម្សាន្ត​កុមារ ឃី​ដ ផាក សាខា​ទី​១​ថ្មី ចាប់​បើក​ដំណើរការ​ទទួលភ្ញៀវ​ហើយ​ក្នុង​​សប្តាហ៍​នេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​ភ្នំពេញ ជាន់​ទី​១​។ មជ្ឈមណ្ឌល​កម្សាន្ត​កុមារ ឃី​ដ ផាក ជា​កន្លែង​ដ៏​សំខាន់​សម្រាប់​កុមារ​មកលេង​កម្សាន្ត​សប្បាយ និង លំហែកាយ​ក្រោយពី​ការសិក្សា​ប្រកបដោយ​សុខមាលភាព​ល្អ​។
 
​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ ឃី​ដ ផាក សាខា​ទី​១​ថ្មី ត្រូវបាន​បង្កើតឡើង​ដោយមាន​លក្ខណៈ​ស្តង់ដារ​មាន​សម្ភារៈ​បរិក្ខា​កម្សាន្ត​ជាច្រើន​ប្រភេទ តាម​វ័យ​របស់​​កុមារ អាយុ​ចាប់ពី​២ ដល់​១២​ឆ្នាំ ដែលមាន​ដូចជា​៖ និ​ន​ចា​វ៉េ (Ninja Way) ហ្សិ​ប​ឡាញ (Zip Line) ត្រា​ម​ពូ​លីង (trampolines) ឡើង​ជញ្ជាំង (Climbing) អាង​ខ្សាច់ (Sand Pool) និង​មាន​ឧបករណ៍​ជាច្រើន​ទៀត ព្រមទាំង​មាន​កន្លែង​សម្រាប់​អាណាព្យាបាល​អង្គុយ​រង់ចាំ​ខាងក្រៅ​ផងដែរ​។ 
  

 
​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ​យើងខ្ញុំ គឺ​ផ្តោត​សំខាន់​លើ ការ​រចនា​ប្លង់ និង​គំនិត​បង្កើត​ថ្មី​ស្របតាម​បច្ចេកវិទ្យា​ស្តង់ដា​ទំនើប​នា​សម័យ​បច្ចុប្បន្ន​ប្រកបដោយ​បច្ចេកទេស​ត្រឹមត្រូវ ហើយ​ធានា បាន​នូវ​អនាម័យ និង​សុវត្ថិភាព​ខ្ពស់​។ មជ្ឈមណ្ឌល​កម្សាន្ត​កុមារ​យើងខ្ញុំ​មាន​បុគ្គលិក​ជំនាញ​ក្នុងការ​បំរើសេវា​កម្ម​ជូ​ន​ប្រកបដោយ​វិជ្ជាជីវៈ និង​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​បាន​ត្រឹមត្រូវ​។ 
​ដោយមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​អតិថិជន​ទូទៅ មកទល់នឹង​ពេលនេះ មជ្ឈមណ្ឌល​កម្សាន្ត​កុមារ ឃី​ដ ផាក កម្រិតស្តង់ដារ​និង​ទំនើប មាន​ចំនួន​០៥​ទីតាំង​ហើយ នៅតាម​ផ្សារ​ទំនើប និង មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​សក្កដានុពល​ទីផ្សារ​ល្អ ដូចជា​៖ 
  
 
1-​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​ភ្នំពេញ (AEON Phnom Penh Mall)
2-​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល​សែន​សុខ​ស៊ី​ធី (AEON Sen Sok City Mall) 
3-​ផ្សារ​ដឹ​ហេ​រិ​ថេ​ក​វ៉ក ខេត្តសៀមរាប (The Heritage Walk, Siem Reap)
4-​ផ្សារ​អ៊ិ​ច​ឆេង​ស្វ៊ែ (Exchange Square Mall) 
5-​ផ្សារ​ទំនើប មិ​ឌ​ថោ​ន​(Midtown Mall) 
  
 
​និង​បន្ត​ការសាងសង់​ពីរ​កន្លែង​ទៀត​នៅ​ទីតាំង ប៊ី​ឃេ វ៉​ឡី​ម៉​ល (BK Valley Mall) ដែល​នឹង​រួចរាល់​នៅ​ចុងឆ្នាំ​២០១៩ និង នៅ​ប៉េង​ហួត​ដាយ​មិន​ផ្លេ​ស (PH Diamond Place) ដែល​នឹង​រួចរាល់​នៅ​ខែមិថុនា ឆ្នាំ​២០២០ ខាងមុខនេះ​។  
 
​លោក មាស សុ​ភ័​ក្រ នាយក​គ្រប់គ្រង​បាន​មានប្រសាសន៍ថា ៖ «​ក្រុមហ៊ុន​ក៏មាន​ផែន​ការបន្ត​ការវិនិយោគ​បន្ថែមទៀត មិន​ថា​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្តាល​ខេត្ត ដោយ​ក្រុមហ៊ុន​កំពុង​សិក្សា​មើល​ពី​លទ្ធភាព ឱកាស​វិនិយោគ និង​ក៏​សូម​ស្វាគមន៍​ដៃគូរ​សហការ​វិនិយោគ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​ផងដែរ ហើយ​យើង​ស​ង្ឈឹ​មយ៉ាង​មុតមាំ​ថា នឹងមាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​អតិថិជន​ទាំងអស់​» ។  
 
 
​ព​ត័​មាន​បន្ថែម​៖ 
​មជ្ឈមណ្ឌល​កម្សាន្ត​កុមារ ឃី​ដ ផាក ចាប់​បើក​ដំណើរការ​ពី​ម៉ោង ៩​ព្រឹក ដល់​ម៉ោង​១០​យប់ និង​ទទួលភ្ញៀវ​កុមារ ចាប់ពី​អាយុ ២ ឆ្នាំ​ដល់​១២ និង កម្ពស់​ចាប់ពី ៦០cm​ដល់ ១៤៥cm
​ចាប់​បើក​ជា​រៀងរាល់ថ្ងៃ ពីថ្ងៃ​ច័ន្ទ ដល់​ថ្ងៃអាទិត្យ​។ រីឯ​តម្លៃ​សំបុត្រ ថ្ងៃ​ច័ន្ទ ដល់​ថ្ងៃ​សុក្រ តម្លៃ ៤​ដុល្លារ និង ថ្ងៃ​ចុង​សប្តាហ៍ និង​ថ្ងៃ​បុណ្យជាតិ តម្លៃ​៦ ដុល្លារ​។ ក្នុងនោះ​មជ្ឈមណ្ឌល​យើង ក៏មាន​បើកទទួល​ការរៀបចំ​កម្មវិធី​ខួបកំណើត​ផងដែរ​។ សម្រាប់​តម្លៃ​កម្សាន្ត​ជា​ក្រុម​តាម​សាលារៀន​ឯកជន​នឹងមាន​ការប្រមូល​សិន​ពិសេស​។​
 
​សូម​ទំនាក់ទំនង​មក​ក្រុមការងារ​យើងខ្ញុំ តាមរយៈ​៖ 
​លេខ​ទូរស័ព្ទ ០៩៨ ២៥០ ៥៥៩ និង ០៨១ ៥០២ ៥៥៥ ឬ តាមរយៈ​អ៊ីមែល​៖ [email protected]
Facebook: Kids Park Cambodia
 
















(​អត្ថបទ​ពាណិជ្ជកម្ម​)


© រក្សាសិទ្ធិដោយ thmeythmey.com