កីឡាជាតិ
ជាតិ
FFC បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើសជាតិ U18 ទាំង​២៣​រូប ខណៈ​៥​រូប​ត្រូវបាន​ជម្រុះ​ចេញ​
28, Jul 2019 , 3:06 pm        
រូបភាព
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ ពេលប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១នៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៨ ពេលប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១នៅពហុកីឡដ្ឋានជាតិ, រូបភាពពី FFC
ដោយ:
សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​នៅ​ថ្ងៃទី​២៦ កក្កដា បានបង្ហាញ​បញ្ជី​ឈ្មោះ​ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​១៨​ឆ្នាំ​ទាំង​២៣​រូប សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ AFF U18 Championship 2019 ដែល​រៀបចំ​នៅ​ទីក្រុង​ហូជីមិញ​ប្រទេស​វៀតណាម ចន្លោះ​ពីថ្ងៃ​ទី​៦-១៩ ខែសីហា ឆ្នាំ​២០១៩​។ កីឡាករ ជូ ស៊ី​នទី សៅ វ៉ៃ​ហ្វី ទួត សារ៉ូ​ត លី ម៉ា​ឯល និង អ៊ឹម វី​នុ​ន ដែល​ស្ថិតក្នុង​បញ្ជី​ឈ្មោះ​ប្រមូលផ្តុំ​ហ្វឹកហាត់​ដំណាក់កាល​ទី​១ ត្រូវបាន​ជម្រុះ​ចេញពី​បញ្ជី​ឈ្មោះ​។

 
​ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​មុត​ស្រួច សៀង ច​ន្ធា ដែល​រកបាន​មួយ​គ្រាប់​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្នុង​វគ្គ​ជម្រុះ World Cup ដំណាក់កាល​បឋម​ជាមួយ​ប៉ា​គី​ស្ថាន និង​ខ្សែការពារ​របស់​បឹងកេត សឿត ណា​វ៉ា រួមជាមួយ​យុវជន​វិសាខា អាត អូន​តូច ក៏​ស្ថិតក្នុង​បញ្ជី ទាំង​២៣​រូបនេះ​ផងដែរ​។  
 
​សម្រាប់​ការប្រកួត​នេះ កម្ពុជា អាច​ជួប​ការលំបាក ដ្បិត​ដៃគូ​ពួកគេ​ស្ថិតនៅ​ពូ​ល B ជា​ម្ចាស់ផ្ទះ​វៀតណាម ថៃ អូស្ត្រាលី ម៉ាឡេស៊ី និង​សិង្ហ​បុរី ខណៈ​ពូ​ល A មាន​មី​យ៉ាន់​ម៉ា ហ្វីលីពីន ឥណ្ឌូណេស៊ី ឡាវ ទី​ម័​រ​ខាងកើត និង​ព្រុយ​ណេ​។ សម្រាប់​ការប្រកួត​កន្លងមក​ក​ម្ពុ​ជា​មិនដែល​ឆ្លង​ផុត​វគ្គ​ជម្រុះ​នេះឡើយ​។​
 
​កីឡាករ​ទាំង​២៣​រូប​រួមមាន ប៊ុនធឿន ប៊ុន​ណា​រ៉ុង​, ជា សុខ​ម៉េង​, ជុង មករា​, អ៊ា​ន ពិសី​, ក​យ សា​លីម​, រី លាភ​ផេង​, សៀង ច​ន្ធា​, ថា ច័ន្ទ​ឬ​ទ្ធី​, ធី លៀង​, អាត អូន​តូច​, ញឹម លី​ហួរ​, ស រតនា​, ទូច គឹម​ឆាយ​, វីរៈ ដា​រ៉ា​, វុ​ធ តុលា​, សឿត ណា​វ៉ា​, ចាន់ សុភា​, កែវ ឧ​ត្ត​ម​, មិ​ត សា​ម៉ើ​យ​, ទូច ណា​ឃីម​, សៀន សុ​ភ័​ក្ត្រា​, លឹម ពិសុទ្ធ និង មិន រតនៈ​៕       
 

Tag:
 AFF U18 Championship
  FFC
© រក្សាសិទ្ធិដោយ thmeythmey.com