កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជាត្រូវប្រជែងជាមួយថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត
×
ក្រុមកីឡាជម្រើសជាតិហ្វ៊ុតសាលកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយថៃ មីយ៉ាន់ម៉ា និងទីម័រខាងកើត សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ AFF Futsal Championship ប្រចាំឆ្នាំ២០១៩ ដែលរៀបចំនៅទីក្រុងហូជីមិញប្រទេសវៀតណាម ចន្លោះពីថ្ងៃទី២១-២៧ ខែតុលា ឆ្នាំ២០១៩។ ចំណែកពូល B មានម្ចាស់ផ្ទះវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងអូស្ត្រាលី។
សម្រាប់ជំនួបបើកឆាកនៅថ្ងៃទី២១ តុលា កម្ពុជាត្រូវប៉ះវៀតណាម មុនជួបមីយាន់ម៉ា និងទីម័រខាងកើតជាបន្តបន្ទាប់នៅថ្ងៃទី២២ និង២៣ ខែឆ្នាំដដែល។ នេះជាការបង្ហាញខ្លួនលើកទី៥របស់កម្ពុជា តាំងពីព្រឹត្តិការណ៍នេះបានឡើងនៅឆ្នាំ២០០១។ សម្រាប់ការចូលរួម៤លើកកន្លងមក កម្ពុជាធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៤ពីរលើកនៅឆ្នាំ២០០៣ និង ២០០៦ ខណៈពីរលើកទៀតធ្លាក់ត្រឹមវគ្គចែកពូល។
កម្ពុជាសម្រេចបញ្ជូនកីឡាករឲ្យចូលរួមព្រឹត្តិការណ៍នេះឡើងវិញនៅឆ្នាំ២០១៨ ក្រោយខកខានចូលរួម៥លើកពីឆ្នាំ២០០៣ដល់ឆ្នាំ២០១៧។ សម្រាប់ការចូលរួមនៅឆ្នាំ២០១៨ កម្ពុជាដែលស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា បានរងបរាជ័យទាំង៣ប្រកួតក្នុងពូលរបស់ខ្លួន៕
Tag:
បាល់ទាត់
AFF Futsal Championship
© រក្សាសិទ្ធិដោយ thmeythmey.com