អត្ថបទពាណិជ្ជកម្ម
ស្ទើរ​មិន​ជឿ រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​ទាំងនេះ​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​ច​រា​រណ៍​បាន​ច្រើន​ដល់​ម្លឹ​ង​
29, Jul 2019 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុង​ទីក្រុង​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ម៉ូតូ​ដែល​ធ្វើ​ចរាចរណ៍​លើផ្លូវ​មាន​ចំនួន​ច្រើនជាង​រថយន្ត ដោយសារ​វា​មាន​រូបរាង​តូច តម្លៃថោក និង​ងាយស្រួល​ប្រើប្រាស់ នៅក្នុង​ទីក្រុង​ដែលជា​រឿយៗ​មានការ​កកស្ទះ​ចរាចរណ៍​។ ជាការ​ពិតណាស់ ម៉ូតូ​ធ្វើ​ឲ្យ​ការបើកបរ​នៅលើ​ផ្លូវ​មាន​ភាពរ​ងាយស្រួល ប៉ុន្តែ​វា​ក៏បាន​ចូលរួមចំណែក​យ៉ាង​ធំ ក្នុង​ការរីក​រាលដាល​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅក្នុង​ទីក្រុង​ផងដែរ​។​
 
​គ្រោះថ្នាក់​ចរាចរណ៍​ភាគច្រើន កើតឡើង​ដោយ​ការបើកបរ​គ្មាន​សណ្ដាប់ធ្នាប់ និង​មិន​គោរព​ច្បាប់​ចរាចរណ៍​។ ឧទាហរណ៍ ដូចជា​នៅ​ទីក្រុង​ភ្នំពេញ នៅពេល​មានការ​កកស្ទះ​ចរាចរណ៍ យើង​តែងតែ​ឃើញ​មាន​ម៉ូតូ​ជិះ​នៅលើ​ច​ញ្ចើ​ម​ផ្លូវ ឬ​ជិះ​បញ្ច្រាស់ទិស​ក៏មាន​។ បញ្ហា​នេះ មិន​ត្រឹមតែ​បង្ក​គ្រោះថ្នាក់​សម្រាប់​អ្នកជិះ​ម៉ូតូ​នោះទេ សូម្បីតែ​អ្នកជិះរថយន្ត ក៏​រង​ការប៉ះពាល់​ផងដែរ​។  យ៉ាងណាមិញ សព្វថ្ងៃ​យើង​សង្កេតឃើញថា​មាន​និន្នាការ​ផ្សព្វផ្សាយ និង​ការអប់រំ​ជាច្រើន ទាក់ទង​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​បំណង​ការពារ និង​កាត់បន្ថយ      អត្រា​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​លើកកម្ពស់​ការគោរព​ច្បាប់​ចរាចរណ៍​ជាដើម ក៏ប៉ុន្តែ​បញ្ហា​ទាំងនេះ ត្រូវការ​ចំណាយពេល​យូរ​ដើម្បី​ដោះស្រាយ​។ 
 
​ដូច្នេះហើយ​សម្រាប់​អ្នកជិះរថយន្ត គួរ​ជ្រើសរើស​រថយន្ត​ដែលមាន​បច្ចេកវិទ្យា​ឆ្លាត​វៃ ដែល​អាចជួយ​សម្រួល និង​បង្កើន​ការប្រុងប្រយ័ត្ន​នៅពេល​បើកបរ  ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​ផ្សេងៗ ក្នុងស្ថានភាព​ផ្លូវ​ដែល​ចង្អៀត ឬ​ផ្លូវ​ដែលមាន​ម៉ូតូ​ចរាចរណ៍​ច្រើន ជាពិសេស គឺ​នៅក្នុង​ទីក្រុង​ភ្នំពេញ​តែម្ដង​។ 

​ខាងក្រោម​នេះ គឺជា​បច្ចេកវិទ្យា​មួយចំនួន​ដែល​អ្នក​គួរ​ពិចារណា មុន​ទិញ​រថយន្ត​ថ្មី​៖
 
​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)៖​ជា​ប្រព័ន្ធ​មួយ​ដែល​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ នៅពេល​អ្នកបើករថយន្ត​ចេញពី​គន្លង​ផ្លូវ​របស់ខ្លួន ដោយ​ចៃដន្យ​។ ពេលនោះ ប្រសិនបើ​កាមេរ៉ា​ផ្នែក​ខាងមុខ​រថយន្ត ចាប់បាន​សញ្ញា​រថយន្ត​ដែល​កំពុងបើក​ចេញពី​គន្លង​ផ្លូវ នោះ​ប្រព័ន្ធ​នេះ នឹង​ផ្ដល់ដំណឹង​ជូន​អ្នកបើកបរ ដោយ​ផ្តល់​ភាព​រំ​ញ័រ ទៅលើ​ចង្កូតរថយន្ត ដើម្បី​ឲ្យ​អ្នកបើក​ចូល​គន្លង​វិញ ជៀសវាង​ការ​ប៉ះ​ម៉ូតូ ឬ​រថយន្ត​ដទៃ​ដែល​កំពុងធ្វើដំណើរ​។ 


 
​ប្រព័ន្ធ​សុវត្ថិភាព​មួយទៀត​គឺ ប្រព័ន្ធ​ផ្តល់ដំណឹង​គ្រោះថ្នាក់​ជុំវិញ​រថយន្ត (Blind Spot Information System) រួម​ជាមួយនឹង​ប្រព័ន្ធ​ប្រាប់​ដំណឹង​ពេល​មាន​រថយន្ត​ពី​ខាងក្រោយ​រថយន្ត (Cross Traffic Alert) អាច​បង្ហាញ​អ្នកបើកបរ នៅពេល​ដែលមាន​រថយន្ត​មកពី​ផ្នែក​ខាងក្រោយ ដែល​មើលមិនឃើញ ខណៈពេលដែល​កំពុងបើក​បរ ឬ​រៀបនឹង​ចូល​ចត​។ ប្រព័ន្ធ​ប្រាប់​ដំណឹង (Cross Traffic Alert) នេះ​ប្រើ​សំឡេង និង​ផ្ដល់​ជា​សញ្ញា​ប្រាប់​អ្នកបើកបរ នៅពេល​មាន​អ្នក​ថ្មើរជើង ឬ​ម៉ូតូ​ឆ្លងកាត់ នៅ​ខាងក្រោយ​រថយន្ត​។ 




 
​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ (Pre-collision Assist with Autonomous Emergency Braking)​។ ប្រព័ន្ធ​ទាំងពីរ​នេះ ប្រើ​រ៉ា​ដា និង​កា​ម៉េ​រា​ខាងមុខ ដើម្បី​ចាប់​ឧបសគ្គ ដូចជា​រថយន្ត​ខាងមុខ ឬ​អ្នក​ថ្មើរជើង​កំពុង​ឆ្លងផ្លូវ​ខាងមុខ​។ បន្ទាប់មក វា​នឹង​ផ្ដល់​សញ្ញា​ដល់​អ្នកបើកប​រ ក្នុងករណី​អ្នកបើកបរ នៅតែ​មិន​ឆ្លើយតប នោះ​រថយន្ត នឹង​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្តិ​។ 


 
​ប្រព័ន្ធ​សុវត្ថិភាព​ដែល​បាន​រៀបរាប់​ខាងលើនេះ បច្ចុប្បន្ន​យើង​សង្កេតឃើញ វា​មាន​បំពាក់​នៅលើ​រថយន្ត​មួយចំនួន​តូច ហើយ​ក្នុងនោះដែរ រថយន្ត Ford Everest 2019 ក៏មាន​បំពាក់​បច្ចេកវិទ្យា​នេះ​ផងដែរ​។ 
 
Ford Everest ម៉ូ​ដែល​ថ្មី 2019 ជា​រថយន្ត SUV ដែល​ទទួលបាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​សំណាក់​អតិថិជន​ទាំង​គុណភាព សមត្ថភាព និង​បច្ចេកវិទ្យា​។ កាន់តែ​ពិសេស​ជាងនេះទៅទៀត ថ្មីៗ​នេះ​ក្រុមហ៊ុន  RMA Cambodia ដែលជា​តំណាង​ចែកចាយ​ផ្តាច់មុខ​រថយន្ត Ford នៅ​កម្ពុជា បានដាក់​ចេញ​នូវ​ប្រសិន​ពិសេស​មិន​ធ្លាប់មាន​ពីមុនមក សម្រាប់​រថយន្ត Ford Everest 2019 ដោយមាន​ផ្តល់ជូន​តម្លៃ​ពិសេស ត្រឹមតែ $75,000 តែប៉ុណ្ណោះ (​ដែលមាន​តម្លៃ​ដើម $79,900)​។  មិនតែប៉ុណ្ណោះ​លោកអ្នក​ក៏​អាច​បង់​រំលស់ ដោយ​បង់​មុន​ត្រឹមតែ 20% រឺ $15,000 និង​បង់​ប្រចាំខែ​ត្រឹមតែ $996/​ខែ​ប៉ុណ្ណោះ​។ សូម​ប្រញាប់​រួសរាន់​ឡើង ការផ្ដល់ជូន​នេះ​មាន​រយៈពេល​កំណត់​។ 
 
​សូម​អញ្ជើញ​មក​ទទួលយក​អត្ថប្រយោជន៍​ទាំងអស់នេះ នៅ​អគារ​តាំង​បង្ហាញ​រថយន្ត​ទាំងបី​របស់ Ford​ដែល​រួមមាន​៖
 
•​ ​ទីតាំង​ទី​1: អគារ​លេខ 444 មហាវិថី​ព្រះមុនីវង្ស ទល់មុខ​ក្រសួង​ដែនដី​នគរ​រោ​ប​នីយកម្ម​និង​សំណង់ ទូរស័ព្ទ​ទំនាក់ទំនង 023 214 214
 
•​ ​ទីតាំង​ទី​2: នៅតាម​បណ្តោយ​ផ្លូវ​ទៅកាន់​អាកាសយានដ្ឋាន​អន្តរជាតិ​ពោ​ចិន​តុង 
​ទូរស័ព្ទ​ទំនាក់ទំនង 023 890 880
•​ ​ទីតាំង​ទី​3: អគារ​លេខ 593 ផ្លូវជាតិ​លេខ​6 ខេត្ត​សៀម​រាម​
​ទូរស័ព្ទ​ទំនាក់ទំនង 063 766 063
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ 012 333 975៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com