អត្ថបទពាណិជ្ជកម្ម
ម៉ូតូ Zoomer X ៥០​គ្រឿង ត្រូវបាន​ប្រគល់ដល់ដៃ​អ្នកឈ្នះ​រង្វាន់​ពី​ការចាប់​ឆ្នោត​សំបក​កេស​
29, Jul 2019 , 3:20 pm        
រូបភាព
ដោយ: ថ្មីៗ
​រង្វាន់​ម៉ូតូ Zoomer X ចំនួន​៥០​គ្រឿង ត្រូវបាន​ប្រគល់ដល់ដៃ​អ្នកឈ្នះ ពី​ការចាប់​ឆ្នោត​សំបក​កេស​ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស ជា​លើក​ទី​៣ ខណៈ​ម៉ូតូ​ចំនួន​១៥០​គ្រឿង​ផ្សេងទៀត​កំពុង​រង់ចាំ​អតិថិជន​បន្ត​។
 
​លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ចូលរួម​អបអរសាទរ ដល់ អតិ ថិ​ជន ដែល​បានឈ្នះ​រង្វាន់​ម៉ូតូ Zoomer X ទាំង​៥០​គ្រឿង​។ លោកស្រី​ក៏​ក្រើនរម្លឹក ដល់ អតិថិជន ដែល​ជាវ​ផលិតផល ខ្មែរ ប៊ែ​វើ​រី​ជី​ស រួមមាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​វើក​, ទឹកក្រូច​អាយ​ស៍​, ទឹក​ផ្លែឈើ​ជូ​ប​, និង​ទឹកបរិសុទ្ធ​កម្ពុជា​ទៅ​ពិសា ឬ​លក់​បន្ត កុំ​ភ្លេច​កាត់​សំបក​កេស រួចហើយ​បំពេញ​ឈ្មោះ ដាក់​ទៅក្នុង​ធុង​ឆ្នោត​នៅតាម​ដេប៉ូ និង​តូប​លក់ទំនិញ​ចាប់ហួយ​គ្រប់​ខេត្ត​ក្រុង ដែល​នៅ​ជិត​លោកអ្នក ដើម្បី​មានឱកាស​ឈ្នះ​រង្វាន់​ម៉ូតូ Zoomer X នេះ នៅ​ខែ​បន្ទាប់ៗ​ទៀត​រហូតដល់​ខែកញ្ញា ឆ្នាំ​២០១៩​នេះ​។​


 
​កម្មវិធី​កាត់​សំបក​កេស​ផ្សងសំណាង​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស កំពុង ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ពីមួយ​ខែ​ទៅ​មួយខែ​។ នេះ​បើតាម​ចំនួន​កើនឡើង​សន្លឹកឆ្នោត ដែល​បានដាក់​ចូលរួម​ផ្សងសំណាង​រហូត​ទៅដល់​២០​ម៉ឺន​សន្លឹក សម្រាប់​ខែ​នេះ​។ 
 
​សំបក​កេស​ដែល​បានដាក់​ផ្សេង​សំណាង គឺ​មកពី​ណ្តា​ល​ខេត្ត​ផ្សេងៗ​រួមមាន ស្វាយរៀង កណ្តាល កែប កំពត កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ធំ បាត់ដំបង ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប ព្រះវិហារ រតនគិរី និង​មណ្ឌលគិរី​។​
 
​ព័ត៌មាន​លម្អិត លោកអ្នក​អាចធ្វើ​ការទាក់ទង​បាន​តាមរយៈ​ទូរស័ព្ទ​លេខ ០៦១/០៦៧/០៦៩ ៩០២ ៩០២៕ 




 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com