អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន vivo S1 ទើបតែ​ចេញលក់​ផ្លូវការ​បាន​ពីរ​ថ្ងៃ​សោះ លក​អស់ពី​ស្តុក​បាត់ទៅហើយ​!
29, Jul 2019 , 4:37 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយ​បង្ហាញ​វត្តមាន​ជា​ផ្លូវការ​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ក៏ដូចជា​ការប្រកាស​ចេញ​លក់បាន​ចំនួន​ពីរ​ថ្ងៃ​មក ស្មា​ត​ហ្វូ​ន ស្មា​ត​ហ្វូ​ន vivo S1 ត្រូវបាន​ក្រុមហ៊ុន vivo បញ្ជាក់ថា​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពី​អ្នកប្រើប្រាស់​នៅ​កម្ពុជា​។ គិត​ត្រឹម​ថ្ងៃនេះ គឺមាន​ការលក់​រហូត​ដល់​អស់ពី​ស្តុក​បាត់ទៅហើយ​។ នេះ​ស​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន​នេះ គឺ​ពិតជា​អាច​ទាក់ទាញ​ចិត្ត​អ្នកប្រើប្រាស់​ខ្លាំង​មែនទែន ទាំង​រូបរាង សមត្ថភាព ក៏ដូចជា​តម្លៃ និង​កញ្ចប់​ប្រូ​ម៉ូ​សិន​។​
 
​គួរ​បញ្ជាក់ថា ស្មា​ត​ហ្វូ​ន vivo S1 គឺជា​ស្មា​ត​ហ្វូ​ន​ត្រកូល S-Series ដែលមាន​មានភ្ជាប់​ជាមួយនឹង​ស្លាក​សញ្ញា​ថា "Unlock Your Style" ដែល​តំណាងឱ្យ​គោលដៅ​របស់​អតិថិជន​វ័យក្មេង ដែលមាន​ថាមពល​ខ្លាំង ទាន់សម័យ និង​តែងតែ​ដើរ​ទាន់​និន្នាការ​ចុងក្រោយ​បំផុត ដែល​កំពុងតែ​មានការ​ពេញនិយម​បំផុត​។ 


 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ គឺមាន​លក្ខណៈពិសេស​ជាច្រើន​ដូចជា ប្រព័ន្ធ​ស្កេ​ន​ស្នាម​ម្រាមដៃ​ក្រោម​អេក្រង់ កាមេរ៉ា​ខាងមុខ Selfie ដែលមាន​ទំហំ 32MP ថាមពល​ថ្ម​ធំ ដែលមាន​ទំហំ 4500mAh ជាមួយនឹង​បច្ចេកវិទ្យា Dual-Engine Fast Charging កាមេរ៉ា​ខាងក្រោយ AI ចំនួន 3 គ្រាប់ និង​ការ​រចនា​ម៉ូដ​ដ៏​ទាន់សម័យ​។ ស្មាន​ហ្វូ​ត​នេះ មាន​២ ពណ៌​សម្រាប់​ជ្រើសរើស គឺ​ពណ៌​ខ្មៅ Diamond Black​និង​ពណ៌​ខៀវ Skyline Blue​។​
 
​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ​មាន​រ៉េ​ម​ទំហំ 6GB និង​ម៉េ​មូ​រី​ក្នុង​ម៉ាស៊ីន​ទំហំ 128GB ដែល​ងាយស្រួល​រក្សាទុក​វីដេអូ តន្ត្រី និង​រូបភាព​ថែម​ទៀតផង​។ ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី vivo S1 នេះ ភ្ជាប់​ជាមួយនឹង​អេក្រង់​ពេញ​គែម Super Amoled Ultra All Screen​។ អេក្រង់​នេះ មាន​ទំហំ 6.38 inch FHD+ កម្រិត​ភាពច្បាស់ 1080×2340 កម្រិត aspect ratio 19.5: 9 និង​អេក្រង់ បើ​ធៀប​ជាមួយនឹង​តួខ្លួន​របស់​វា គឺ​ដល់​ទៅ 90% ដែល​ធ្វើ​ឲ្យ​ស្មា​ត​ហ្វូ​ន Vivo S1 នេះ គឺ​អស្ចារ្យ​បំផុត​ក្នុងការ​ប្រើប្រាស់ នៅពេលដែល​ទស្សនា​ទៅលើ​វីដេអូ ឬ​នៅលើ​បណ្តាញ​ទំនាក់ទំនង​សង្គម​នោះ​។ 


 
​ស្មា​ត​ហ្វូ​ន vivo S1 ភ្ជាប់​ជាមួយនឹង​អេក្រង់​ដែលមាន​កម្រិត​ភាពច្បាស់​ខ្ពស់ ហើយ​វា​ក៏មាន​ភ្ជាប់​ជាមួយនឹង​ប្រព័ន្ធ​ស្កេ​ន​ក្រ​យ៉ៅ​ដៃ​ក្រោម​អេក្រង់ (In-Display Fingerprint Scanning) ដែល​ផ្តល់នូវ​ភាពងាយស្រួល ក្នុងការ​ស្កេ​ន​ដោះ​សោរ​បាន​លឿន​បំផុត​ថែមទៀត​។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការបន្ថែម សម្រាប់​អិ​ថិ​ជន​ដែលជា​អ្នកគាំទ្រ​ស្មា​ត​ហ្វូ​ន vivo S1 ថ្មី​នេះ ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា បានប្រកាសថា ស្តុក​ថ្មី​សម្រាប់​ស្មា​ត​ហ្វូ​ន vivo នឹង​ចាប់ផ្តើម​ចូល​នៅ​ដើមខែ​សីហា​ខាងមុខនេះ​។ ដូច្នេះហើយ​សម្រាប់​អ្នក​ដែល​មិនបាន​ទិញ​ស្មា​ត​ហ្វូ​ន​នេះ កាលពី​សប្តាហ៍​មុន​នោះ អាច​កក់​ទុក​មុន​ស្មា​ត​ហ្វូ​ន​ថ្មី​នេះ​បាន​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ក្រុមហ៊ុន vivo ឬ​ចូលទៅ​កាន់ Page ផ្លូវការ​របស់​ក្រុមហ៊ុន vivo Cambodia ដើម្បី​ទទួលបាន​ព័ត៌មាន​ជាក់លាក់​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​)  
 

© រក្សាសិទ្ធិដោយ thmeythmey.com