អចលនទ្រព្យ
អត្ថបទពាណិជ្ជកម្ម
ខុន​ដូ New Landmark នៅ​ក្រុងព្រះសីហនុ​តម្លៃ​ត្រឹមតែ ៤ ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​
29, Jul 2019 , 5:13 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុងព្រះសីហនុ កំពុងមាន​ការរីកចម្រើន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។ លំហូរ​ការវិនិយោគ​ចូល នឹងត្រូវ​ផ្លាស់ប្តូរ​ទីក្រុង​កំពង់ផែ ទៅជា​ទីក្រុង​បែប​រមណីយដ្ឋាន​។ លើសពីនេះ នៅ​សីហនុ នៅតែមាន​ជម្រើស​ដែលមាន​តម្លៃ​សមរម្យ​។ គម្រោង New Landmark កំពុងផ្តល់​ជូន​នូវ​អចលនទ្រព្យ ដែលមាន​តម្លៃ​ចាប់ពី ៤០,០០០ ដុល្លារ​ប៉ុណ្ណោះ​។​
 
​ឆ្នេរ​អូរ​ឈើទាល ជា​មជ្ឈមណ្ឌល​មួយ នៃ​ខេត្ត​ព្រះសីហនុ និង​ជា​ឆ្នេរសមុទ្រ​ដ៏​ពេញនិយម​បំផុត​មួយ នៅក្នុង​ប្រទេស​កម្ពុជា​។ ជា​កន្លែង​ដ៏​ល្អឥតខ្ចោះ សម្រាប់​ក្រុមគ្រួសារ​នៅ​ថ្ងៃ​ឈប់សម្រាក វិស្សមកាល និង​ឱកាស​ជាច្រើន​ទៀត​។ មាន​សណ្ឋាគារ​លំដាប់​ខ្ពស់ កន្លែង​បរិភោគ​អាហារ​សម្បូរបែប និង​មាន​កន្លែង​ធម្មជាតិ​ស្រស់ស្អាត​ជាច្រើន​។​
 
​ឆាប់ៗ​នេះ​នឹងមាន​អគារ​ថ្មី​មួយ​ដែល​ឆក់យក​ក្រសែភ្នែក​នៅក្នុង​ចំណោម​អគារ​ខ្ពស់ៗ​នៅក្នុង​ខេត្ត​ព្រះសីហនុ នោះ​គឺជា​អគារ​របស់​គម្រោង New Landmark​។ គម្រោង​នេះ​ស្ថិតនៅ​ចម្ងាយ​ត្រឹមតែ ២០០ ម៉ែត្រ​ពី​ឆ្នេរ​អូរ​ឈើទាល និង​បែក​ខាងស្តាំ​នៃ​រង្វង់​មូល​តោ​ពីរ​។ 
 
​អគារ​នេះ​តំណាងឱ្យ​និន្នាការ​ថ្មី​មួយ នៃ​ខេត្ត​ព្រះសីហនុ ដោយ​បង្ហាញ​ពី​អត្តសញ្ញាណ​ទីក្រុង​ថ្មី សម្រាប់​ក្រុងព្រះសីហនុ​។ ជាការ​ពិតណាស់ មាន​អគារ​ជាច្រើន នឹង​អនុវត្តតាម New Landmark និង​យក​គំរូ​រចនាបថ​របស់​គ​ម្រោ​ង​នេះ​ផងដែរ​។​
 
​សាងសង់ឡើង​ដោយ​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន China Construction Group គម្រោង New Landmark មាន​ផ្ទៃដី​សរុប ២០០,០០០ ម៉ែត្រការ៉េ​។ នៅក្នុង​បរិវេណ​នេះ មាន​អគារ​ទំនើប​ចំនួន​បួន មាន​អា​ផាត​មេន​សម្រាប់​សម្រាក​លម្ហែកាយ សណ្ឋាគារ​លំដាប់​ផ្កាយ ៥ ក្លិប​កម្សាន្ត​ដ៏​ធំ​មួយ ដែលមាន​ទំហំ ១០,០០០ ម៉ែត្រការ៉េ និង​មាន​តំបន់​ពាណិជ្ជកម្ម​ជាច្រើន​ទៀត​។ ចាប់អារម្មណ៍​គម្រោង New Landmark ចុច​នៅទីនេះ​! 
 
​យូ​នី​ត​ទាំងអស់​នៅ New Landmark ពោរពេញ​ទៅដោយ​ភាព​ប្រណិត​
 
​អា​ផាត​មេន​ប្រណីតៗ គឺ​ល្អឥតខ្ចោះ មិន​ថា​អ្នក​កំពុង​ស្វែងរក​ផ្ទះ​សម្រាប់​សម្រាក​លម្ហែកាយ ឬ​ឱកាស​សម្រាប់​វិនិយោគ​។ យូ​នី​ត​ទាំងនោះ ត្រូវបាន​តុបតែង​យ៉ាង​ល្អិតល្អន់ ហើយ​មាន​សម្ភារ និង​បរិក្ខា​ប្រើប្រាស់ ដែលមាន​ម៉ាក​យីហោ​ល្បីៗ និង​ទំនើបៗ​។​
 
​យូ​នី​ត​នៅ New Landmark មាន​ទំហំ​ផ្សេងៗ​គ្នា ចាប់ពី​យូ​នី​ត​ស្ទូ​ឌី​យោ រហូតដល់​យូ​នី​ត​បន្ទប់​គេង​ពីរ​។ រចនាបថ​ទូទៅ​បំផុត គឺមាន​ទំហំ​ចាប់ពី ៣០ ទៅ ៥១ ម៉ែត្រការ៉េ​។ ទោះជា​យ៉ាងណាក៏ដោយ ប្រសិនបើ​លោកអ្នក​កំពុង​ស្វែងរក​យូ​នី​ត​ខ្នាត​ធំ គម្រោង New Landmark ក៏មាន​យូ​នី​ត​ទំហំ​ធំ​ដល់​ទៅ ១០៦ ម៉ែត្រការ៉េ​ផងដែរ​។​
 
​បច្ចុប្បន្ន គម្រោង New Landmark បានចាប់ផ្តើម​បើក​លក់​អាគារ B មាន ៣៧ ជាន់ ហើយ​គ្រោង​ប្រគល់ជូន​ក្នុង​រយៈពេល ២ ឆ្នាំ​ទៀត​។ នោះ​មានន័យថា ប្រសិនបើ​លោកអ្នក​ទិញ​បាន​លឿន លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ​ដ៏​ច្រើន​។​

​អ្នក​អាច​បង់ប្រាក់​ត្រឹមតែ ៤០,០០០ ដុល្លារ ក្នុង​មួយ​យូ​នី​ត​នៅ New Landmark


 
​សម្រាប់​អ្នកទិញ​ដំបូង គម្រោង New Landmark កំពុងផ្តល់​ជូន​នូវ​តម្លៃ​ដ៏​អស្ចារ្យ​។ ការទិញ​យូ​នី​ត​ណាមួយ នៅ​ជា​ន់ទី ១១ ដល់ទី ១៥ អាច​ផ្តល់ជូន​នូវ​ផលចំណេញ ពី​ការជួល​ត្រឡប់មកវិញ​ក្នុង​អត្រា ១២ ភាគរយ ក្នុង​មួយឆ្នាំ សម្រាប់​រយៈពេល​បី​ឆ្នាំ​។ នេះ​មានន័យថា ប្រសិនបើ​លោកអ្នក​ទិញ​យូ​នី​ត ដែលមាន​ទំហំ ៣០ ម៉ែត្រការ៉េ លោកអ្នក​ចំណាយ​ត្រឹមតែ ៤0,000 ដុល្លារ​ប៉ុណ្ណោះ ដើម្បី​ក្លាយជា​ម្ចាស់​យូ​នី​ត នៅពេលដែល​គម្រោង​នេះ​បានបញ្ចប់​រួចរាល់​។​
 
​តម្លៃ​មធ្យម​នៃ​យូ​នី​ត​គឺ ១,៩០០ ដុល្លារ ប៉ុន្តែ​លោកអ្នក អាច​កាត់កង​មកវិញ​បាន​យ៉ាងច្រើន​ជាមួយនឹង​ការជួល​ត្រឡប់មកវិញ​។ មិនចាំបាច់​បង់ប្រាក់​ពេញ​ឡើយ ដែល​នេះ​ជា​ជម្រើស​ល្អ​បំផុត​។ 
 
​គម្រោង New Landmark ជា​កន្លែង​ទំនើប​ទាន់សម័យ​
 
New Landmark គឺជា​សហគមន៍​អេកូ​វ័យឆ្លាត​ដំបូង​គេ នៅ​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បានកំណត់​ឲ្យ​ប្រើប្រាស់ QR កូដ សម្រាប់​ត្រួតពិនិត្យ​ការចេញចូល ចាក់សោរ​ដោយ​ប្រើ​ស្នាម​ម្រាមដៃ ប្រើ​អ៊ីនធឺណិត ឥតគិតថ្លៃ ទឹក​ម៉ាស៊ីន​ដែល​អាច​ពិសា​បាន ទីលាន​វាយ​កូន​ហ្គោល ទីលាន​វាយ​តេ​នី​ស និង​ផ្លូវ​ថ្មើ​ជើង​។​
 
​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ធំ​ទូលាយ ដែល​គ្របដណ្តប់​លើ​អាជីវកម្ម​ជាច្រើន ដូចជា​ហាង​ទំនិញ  ធនាគារ ភោជនីយដ្ឋាន​ចិន និង​អឺរ៉ុប ហាង​កាហ្វេ ហាង​កែ​សម្ផស្ស ស្ប៉ា កន្លែង​ហាត់ប្រាណ អាង​ហែល​ទឹក​ឯកជន​លើដំបូល និង​កន្លែង​ជាច្រើន​ទៀត​។​
 
New Landmark ក៏មាន​មជ្ឈមណ្ឌល​វប្បធម៌ សាលប្រជុំ​សាធារណៈ ចំណតរថយន្ត​ក្រោម​ដី​ដ៏​ធំ និង​ជា​អគារ​ទឹក​រាំ​ដំបូង​គេ នៅ​ក្រុងព្រះសីហនុ​។​
​មាន​ចំងាយ ១ គីឡូម៉ែត្រ នៃ​គម្រោង​នេះ មាន​សណ្ឋាគារ ភោជនីយដ្ឋាន ហាង​លក់រាយ ហាង​ទំនិញ​រួច​ពន្ធ និង​កាស៊ីណូ​ធំៗ ព្រមទាំង​កន្លែង​កម្សាន្ត​ជាច្រើន​ទៀត ដូចជា​សណ្ឋាគារ Gobo East សណ្ឋាគារ​វិមាន​ខ្សាច់​ស សណ្ឋាគារ និង​កាស៊ីណូ Jin Bei ដែល​ធ្វើ​ឲ្យ​ជីវិត​មាន​ភាពស្រស់​បំព្រង និង​រីករាយ​។​
 
​សូមកុំ​ឲ្យ​ឱកាស​នេះ​កន្លង​ហួស​ឲ្យ​សោះ​។ លោកអ្នក​អាចមាន​ផ្ទះ​ក្នុង​ក្តី​សុ​បិ​ន្ត​របស់លោក​អ្នក​ដោយ​ចំណាយ​ក្រោម ៥០,០០០ ដុល្លារ​ប៉ុណ្ណោះ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com