អត្ថបទពាណិជ្ជកម្ម
ពិព័រណ៍​វិទ្យាសាស្ត្រ បេ​ប៊ី​អោត​ឡេ​ត​លើក​ទី 2 នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ
29, Jul 2019 , 5:32 pm        
រូបភាព
ដោយ: ថ្មីៗ
​បន្ទាប់ពី​ជោគជ័យ​ក្នុង​ពិព័រណ៍​វិទ្យាសាស្ត្រ​បេ​ប៊ី​អោត​ឡេ​ត លើក​ទី 1 កាលពីដើម​ខែមិថុនា​ក​ន្ល​ង​មក ឥឡូវនេះ ហាង​លក់ទំនិញ​កុមារ បេ​ប៊ី​អោត​ឡេ​ត យើងខ្ញុំ​នឹង​បង្កើត “​ពិព័រណ៍​វិទ្យាសាស្ត្រ​បេ​ប៊ី​អោត​ឡេ​ត​លើក​ទី 2” ដែលមាន​បងប្អូន​តំណាង​ចែកចាយ​ផលិតផល ម្សៅ​ទឹកដោះគោ ខោ​ទឹកនោម សម្ភារ​លាង​សម្អាត និង​ផលិតផល​ពាក់ព័ន្ធ​ផ្សេងៗ​ជាច្រើន​ទៀត ចូលរួម និង​ផ្តល់​ប្រឹក្សា​ដល់​អតិថិជន​គ្រប់​ស្រទាប់វណ្ណៈ​។​
 
​ពិព័រណ៍​វិទ្យាសាស្ត្រ​បេ​ប៊ី​អោត​ឡេ​ត​លើក​ទី 2 នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី 9-10-11 ខែសីហា ឆ្នាំ 2019 ចាប់ពី​វេលា​ម៉ោង 8 ព្រឹក ដល់​ម៉ោង 8 យប់ នៅ​ទីតាំង​សាខា​វិមានឯករាជ្យ​។ យើងខ្ញុំ នឹង​ពាំនាំ​ម៉ាស៊ីន​វិទ្យាសាស្ត្រ​ជាច្រើន​ប្រភេទ រួមទាំង​មនុស្ស​យន្ត ដែលមាន​ការសហការ​ទទួលបាន​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​គោលបំណង​ពង្រីក​ចំណេះដឹង​របស់​ប្អូនៗ​កុមារ ឲ្យ​បាន​ស្គាល់​ពី​បច្ចេកវិទ្យា នៃ​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ និង​គំនិត​គណនា​ផ្សេងៗ​ផងដែរ ដែល​ហៅ​កាត់​ថា STEM (Science, technology, engineering និង mathematics) ។​


 
​ជម្រើស​សម្រាប់​អ្នក​ម៉ាក់​លោកប៉ា ទទួលបាន​ការ​ថែម​ជូន​ប្រូ​ម៉ូ​សិន​ពិសេសៗ ពី​សំណាក់​ម្ចាស់​ផលិតផល​ជាច្រើន ដែល​បាន​ចូលរួម​សហការ​។ មានការ​ពន្យល់​ពី​រូបវិទ្យា និង​វិទ្យាសាស្ត្រ​ដែល​ទាក់ទង​នឹង​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ ដោយ​លោកគ្រូ អ្នកគ្រូ​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​។​
 
​សូម​នាំ​កូនៗ​របស់​បងប្អូន​មក​ចូលរួម​កុំ​ខាន ដើម្បី​ផ្តល់​ឲ្យ​ពួកគេ​បាន​យល់ដឹង និង​បាន​ប៉ះពាល់​ពី​ម៉ាស៊ីន​អេឡិចត្រូនិក ដែល​បង្ហាញ​ពី​វិទ្យាសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ដល់​មនុស្ស​គ្រប់គ្នា​៕











(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

© រក្សាសិទ្ធិដោយ thmeythmey.com