កីឡាជាតិ
ជាតិ
AFF U15៖ កម្ពុជាបន្តជួបម៉ាឡេស៊ី ក្រោយបរាជ័យក្នុងជំនួបបើកឆាក ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាពេលប្រកួតជាមួយអូស្ត្រាលី, រូបភាពពីហ្វេសប៊ុក FFC
× ក្រុមកីឡាករជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជា ត្រូវបន្តប្រជែងជាមួយ U15 ម៉ាឡេស៊ី សម្រាប់ជំនួបពានរង្វាន់ AFF U15 Championship នៅម៉ោង៣:៣០នាទីរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ នាកីឡដ្ឋាន IPE 2 នៅប្រទេសថៃ។ នៅពូល B នេះដែរ ក្រុម U15 ឡាវ ប៉ះអូស្ត្រាលីនៅម៉ោង៣រសៀល មុនម្ចាស់ផ្ទះថៃ ស្វាគមន៍ព្រុយណេ នៅម៉ោង៦ល្ងាចនាកីឡដ្ឋាន IPE 1 ដូចគ្នា។
នាជំនួបបើកឆាកពូល B នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមយុវជនជម្រើសជាតិអាយុក្រោម១៥ឆ្នាំកម្ពុជាបានបរាជ័យក្នុងលទ្ធផល ៣-១ ក្រោមថ្វីជើងក្រុម U15 អូស្ត្រាលី។ ចំណែក U15 ម៉ាឡេស៊ី លត់ព្រុយណេក្នុងលទ្ធផល ៨-០។ ដូច្នេះសម្រាប់ការប្រកួតនេះ កម្ពុជាអាចទំនងជាជួបការលំបាកបន្តិចសម្រាប់ការប្រកួតលើកទី២របស់ខ្លួន៕
Tag:
AFF U15 Championship
U15 កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com