ជាតិ
រថយន្ត
ចំណុចពិសេសៗដែលគួរឲ្យស្ងើចសរសើរ របស់អគារក្រុមហ៊ុន Mercedes-Benz នៅកម្ពុជា
× អគារតាំងបង្ហាញរថយន្តប្រណីតMercedes-Benz នេះគឺជាអគារដ៏ទំនើបជាងគេ ប្រចាំកម្ពុជា។ អគារនេះមានចំណុចពិសេសៗយ៉ាងច្រើនដែលមនុស្សទូទៅ មិនបានដឹង ហើយចំ ណុចទាំងនោះ គឺពិតជាគួរឲ្យស្ងើចសរសើរ។ អគារតាំងបង្ហាញរថយន្តប្រណីតMercedes-Benz នេះត្រូវបានចុះក្នុងបញ្ជី LEED ដោយមានការទទួលស្គាល់ពីក្រុមហ៊ុនបរិស្ថាននៅសហរដ្ឋអាមេរិក ខណៈអគារដែលជួយដល់បរិស្ថានបែបនេះ មានតែ៥ប៉ុណ្ណោះ នៅកម្ពុជាបច្ចុប្បន្ន។ នៅខាងលើដំបូង មានបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យ ដែលអាចផលិតថាមពលបានដល់៣០ភាគរយនៃតម្រូវការសរុបរបស់ក្រុមហ៊ុន។ ចំណុចពិសេសមួយទៀតនោះ គឺទឹកភ្លៀងដែលធ្លាក់មកពីលើអគារ គឺត្រូវបានត្រងយកមកប្រើប្រាស់ឡើងវិញ។
អគារតាំងបង្ហាញរថយន្តប្រណីតMercedes-Benz នេះគឺជាអគារដ៏ទំនើបជាងគេ ប្រចាំកម្ពុជា។ អ្វីដេលអស្ចារ្យនោះ គឺអគារនេះត្រូវបានចុះក្នុងបញ្ជី LEED ដោយមានការទទួលស្គាល់ពីក្រុមហ៊ុនបរិស្ថាននៅសហរដ្ឋអាមេរិក ដែលជាសមាគមឯករាជ្យមួយ បំពេញការងារលើការវាយតម្លៃអគារបរិស្ថាននៅទូទាំងពិភពលោក។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ន មានអគារតែ៥ ប៉ុណ្ណោះ នៅក្នុងប្រទេសកម្ពុជា ដែលបានការទទួលស្គាល់ ថាជាអគារជួយដល់បរិស្ថានបែបនេះ។ ជាមួយនឹងគោលដៅក៏ជាក់លាក់ ក្រុមហ៊ុន Star Auto Cambodia បានប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីក្លាយជាក្រុមហ៊ុននាំចុលរថយន្តទី១ នៅកម្ពុជា ដែលទទួលបានការទទួលស្គាល់លើគុណភាពអគារ និងជាមជ្ឈមណ្ឌលតាំងលក់រថយន្តដ៏ល្អលើសគេ ប្រកបដោយគុណភាពខ្ពស់ចាងគេ និងឈានមុខគេស្របទៅតាមស្តង់ដារដែលក្រុមហ៊ុនលក់រថយន្ត Mercedes-Benz គួរតែធ្វើ។
នៅទីនេះ បានប្រើប្រាស់បន្ទះស្រូបថាមពលពន្លឺព្រះអាទ្យិដែលមិនផ្តល់ផលប៉ះពាល់ដល់បរិស្ថាន និងមានកម្លាំង១០០គីឡូវ៉ាត ដែលអាចផលិតថាមពលបានរហូតដល់៣០ភាគរយនៃតម្រូវការសរុបរបស់ក្រុមហ៊ុន។ ជាងនេះទៅទៀត វាក៏មានមុខងារជួយកាត់បន្ថយកម្តៅ ដែលជះមកពីលើផ្ទៃដំបូលអគារ ហើយក៏បានចូលរួមចំណែកក្នុងការសន្សំសំចៃការប្រើប្រាស់អគ្គិសនីផងដែរ។
ចំពោះទឹកភ្លៀងដែលធ្លាក់មកពីលើអគារ គឺត្រូវបានត្រងយកមកប្រើប្រាស់ឡើងវិញ ជាពិសេស ដើម្បីជាប្រយោជន៍ស្រោចស្រពរុក្ខជាតិនានានៅតាមសួនច្បារក្នុងបរិវេណអគារ ដើម្បី រក្សានូវបរិស្ថានបៃតងជានិច្ជ។ ទន្ទឹមនឹងនេះ ដើម្បីកាត់បន្ថយលើការប្រើប្រាស់ថាមពលអគ្គិសនី ក្នុងអគារទាំងមូលបានប្រើប្រាស់ប្រភេទអំពូល LED ព្រមទាំងមានបំពាក់ឧបករណ៍ចាប់យកចលនា ដែលត្រូវបានដំឡើងនៅតាមបរិវេណនានា ដើម្បីអាចកំណត់បិទចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ នៅពេលដែលគ្មាននរណាម្នាក់ធ្វើដំណើរឆ្លកាត់ ឬមិនមានវត្តមាននៅក្នុងការិយាល័យ និងបន្ទប់ផ្សេងៗទេនោះ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Star Auto Cambodia ត្រូវបានចំណាយទឹកប្រាក់សាងសង់ អគារតាំងលក់ និងជួសជុលរថយន្តមើកសឺដេស-បេនស៍ (Mercedes-Benz) និងបំពាក់គ្រឿងបរិក្ខាទំនើប ចំនួនជាង ៩លានដុល្លារ សាងសង់លើផ្ទៃដី ៥០០០ម៉ែត្រការ៉េ។ អគារនេះត្រូវបានដាក់សម្ពោធកាលពីចុងខែកុម្ភៈឆ្នាំ២០១៧ ៕
© រក្សាសិទ្ធិដោយ thmeythmey.com