ពាក្យ​ខ្លះ ដែលមាន​ជើង «​ខ​» និង​ជើង «​ស​» នៅ​ខាងចុង អាច​មានន័យ​ដូចគ្នា​
ពីនេះ ពីនោះ / មិនយល់...!
ពាក្យ​ខ្លះ ដែលមាន​ជើង «​ខ​» និង​ជើង «​ស​» នៅ​ខាងចុង អាច​មានន័យ​ដូចគ្នា​
30, Jul 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ជើង​អក្សរ «​ខ​» ដែល​នៅ​ខាងចុង​នៃ​ពាក្យ​មួយចំនួន អាច​ផ្លាស់ប្តូរ​ទៅជា​ជើង​អក្សរ «​ស​» ក៏បាន​។ អត្ថន័យ មិន​ប្រែប្រួល​ឡើយ ទោះជា​ពាក្យ​នោះ បញ្ចប់​ដោយ​ជើង «​ខ​» ឬ ជើង «​ស​»​។


 
​ពាក្យ​ទាំងនោះ មានដូចជា អភិរក្ខ ឬ អភិរក្ស​, រួមរ​ក្ខ ឬ រួមរក្ស​, អារក្ខទេវតា ឬ អារក្សទេវតា​, បក្ខ ឬ បក្ស​, លក្ខណ៍ ឬ លក្សណ៍​, ទុ​រ្ភិ​ក្ខ ឬ ទុរ្ភិក្ស ។​ល​។ 
 
​ទោះ​ពាក្យ​ខាងលើនេះ អាច​សរសេរ​បាន​ពីរ​យ៉ាង ពោលគឺ មួយ ដាក់ ជើង «​ខ​» នៅ​ខាងចុង ហើយ​មួយទៀត ដាក់​ជើង «​ស​» នៅ​ខាងចុង ក៏ដោយ ក៏​មិនមាន​អត្ថន័យ​ខុសគ្នា​ដែរ​។ ជាក់ស្តែង ពាក្យ អភិរក្ខ ឬ អភិរក្ស មានន័យថា «​រក្សា​ដោយ​ប្រយ័ត្ន​»​។ ពាក្យ អភិរក្ខ ឬ អភិរក្ស មិន​អាចមាន​អត្ថន័យ​ផ្សេង​ពីគ្នា ព្រោះតែ​ការផ្លាស់ប្តូរ​ជើង​អក្សរ នៅ​ខាងចុង​នោះទេ​។​
 
​ការបកស្រាយ​នេះ គឺ​យក​វចនានុក្រម​សម្តេច ជួន ណាត ជា​គោល​៕
 

Tag:
 ​ពន្យល់​ពាក្យ​
  ជើ​ងខ​
  ជើង​ស
© រក្សាសិទ្ធិដោយ thmeythmey.com