កីឡាអន្តរជាតិ
អន្តរជាតិ
Ronaldo ថា នឹក Madrid ខ្លាំងណាស់​!
30, Jul 2019 , 9:57 am        
រូបភាព
Ronaldo និងមិត្តស្រី  Georgina Rodriguez ពេលទទួលពាន MARCA Leyenda (MARCA Legend) ។ រូបថត AFP
Ronaldo និងមិត្តស្រី Georgina Rodriguez ពេលទទួលពាន MARCA Leyenda (MARCA Legend) ។ រូបថត AFP
ដោយ: រួបរួម
Cristiano Ronaldo បាន​លើកឡើងថា គេ​ពិតជា​នឹក​ក្រុង​ម៉ា​ឌ្រី​ដ​យ៉ាងខ្លាំង​។ ខ្សែប្រយុទ្ធ​ឆ្នើម​ព័រ​ទុយ​ហ្គា​ល់​ដែល​កំពុង​លេង​ឲ្យ Juventus រូបនេះ បាន​ត្រឡប់​ទៅ​ក្រុង​របស់​អេ​ស្ប៉ា​ញ ដើម្បី​ទទួល​ពានរង្វាន់ Marca Leyenda កាលពី​ថ្ងៃទី​២៩ ខែកក្កដា​។​

 
«​ខ្ញុំ​រំពឹងថា នឹង​ត្រឡប់​មកកាន់​ម៉ា​ឌ្រី​ដ​វិញ​នាពេល​ឆាប់​ខាងមុខ​»​។ នេះ​ជាការ​អះអាង​របស់ Ronaldo ក្រោយ​ទទួលពាន Marca Leyenda ដែល​ផ្តល់​ដោយ​កាសែត​កីឡា Marca សម្រាប់​អ្នក​ប្រកប​កីឡា​អាជីព​ល្អ​ជាងគេ​នៅ​អេ​ស្ប៉ា​ញ​។ ចាប់ពី​ឆ្នាំ​១៩៩៧​មក អ្នកកីឡា​ជាង​៤០​នាក់​ទទួលបាន​ពានរង្វាន់​ប្រកបដោយ​កិត្យានុភាព​នេះ​។​
 
Ronaldo បាន​ចំណាយពេល​មួយ​ទសវត្សរ៍​នៅ Real Madrid ដោយបាន​ឈ្នះ Ballon d’Or ៤​លើក​ក្នុងចំណោម​៥​លើក ឈ្នះ Champions League ៤​លើក ឈ្នះ La Liga ២​លើក ឈ្នះ Copa de Rey ២​លើក ជាមួយនឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​សរុប​៤៥០​គ្រាប់​ក្នុងចំណោម​ការប្រកួត​៤៣៨​លើក មុនពេល​ចូលរួម​ជាមួយ Juventus​។​
 
​ខ្សែប្រយុទ្ធ​រូបនេះ បាន​អះអាងថា គេ​មានការ​នឹករលឹក​ជានិច្ច​ក្រោយ​ការ​ចេញពី Real Madrid​។ «​ខ្ញុំ​នឹក​ទាំង​មែន​ឆេ​ស្ទ័​រ និង​ម៉ា​ឌ្រី​ត ប៉ុន្តែ​ដោយសារ​ខ្ញុំ​រស់នៅ​ច្រើន​ឆ្នាំ​នៅ​ម៉ា​ឌ្រី​ត កូនៗ​ខ្ញុំ​កើត​នៅទីនេះ ដូច្នេះ​ខ្ញុំ​នឹក​ម៉ា​ឌ្រី​ត​ជាង​»​។ Ronaldo បានលើកឡើង​យ៉ាង​ដូច្នេះ​៕

Tag:
 Ronaldo
© រក្សាសិទ្ធិដោយ thmeythmey.com