អត្ថបទពាណិជ្ជកម្ម
ក្រោយ​ទទួលបាន​ការគាំទ្រ​យ៉ាង​លើសលប់​ក្នុង​ទីផ្សារ​កម្ពុជា Nokia 3.2 បញ្ចេញ​ពណ៌​ថ្មី គឺ​ពណ៌​ប្រផេះ​រលោង ដ៏​ស្រស់ស្អាត
30, Jul 2019 , 10:33 am        
រូបភាព
ដោយ: ថ្មីៗ
Nokia3.2 បាន​ចូលមកក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​កាលពី​ថ្មីៗ​នេះ​ប៉ុណ្ណោះ ប៉ុន្តែ​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​អ្នកគាំទ្រ​។ ឥឡូវនេះ Nokia បាន​បន្ថែម​មុខមាត់​ថ្មី​សម្រាប់ Nokia3.2 ដោយបាន​បញ្ចេញ​នូវ​ពណ៌​ថ្មី​យ៉ាង​ស្រស់ស្អាត​គឺ ពណ៌​ប្រផេះ​រលោង​។ វត្តមាន​របស់ Nokia3.2 ក្នុងប្រទេស​កម្ពុជា​នេះ គឺជា​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ដែល​ក្រុមហ៊ុន Nokia បាន​រចនា​ឡើង សម្រាប់​អ្នកមាន​ថវិកា​ស្តួចស្ដើង​។ វា​មានតម្លៃ​ត្រឹមតែ ១៤៥ ដុល្លារ​ប៉ុណ្ណោះ ក្នុង​ទីផ្សារ​កម្ពុជា ដោយ​ភ្ជាប់​ជាមួយ​កាដូ​អាវ​ភ្លៀង​យ៉ាង​ស្រស់ស្អាត​មួយ​កំ​ផ្លេ​។
 
​គួររំលឹកថា HMD GLOBAL បាន​ផលិត​ស្មា​ត​ហ្វូ​ន Nokia3.2 ឡើង ដោយ​រូបរាង​យ៉ាង​ស្រស់ស្អាត​។ វា​មាន​ទម្ងន់ ១៨១ ក្រាម បំពាក់​មកជា​មួយ ISP LCD ទំហំ 6.26 អ៊ី​ញ និង​កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ដង់ស៊ីតេ 269 ppi​។ Nokia3.2 ប្រតិ​ប​តិ្ត​ការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) និង​អាចធ្វើ​ប​ច្ចុ​ប្ប​ភាព​បាន​បន្ថែមទៀត​។​
 
​ទូរ​សព្ទ​នេះ បំពាក់​ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM429 Snapdragon 429 និង CPU Adreno 504​។ ទូរ​សព្ទ​ជំនាន់​ក្រោយ Nokia3.2 មាន​កាមេរ៉ា​ទំហំ 13 MP, f/2.2 ដែល​ធ្វើការ​បានល្អ នៅ​ទី​ងងឹត និង​ផ្នែក​ខាងមុខ​មាន​ទំហំ 5 MP, f/2.2​។ វា​មាន​រ៉េ​ម 3 RAM និង​អង្គ​ផ្ទុក​ទិន្ន័យ 32 GB និង​មាន​ថាមពល​ថ្ម រហូតដល់  4000 mAh​។ HMD Global ក៏បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Asisstant មកជា​មួយ​ផងដែរ​។ កាន់តែ​ពិសេស ក្រៅពី​ការ​ដោះ​សោរ ដោយ​ស្កេ​ន​ក្រយៅដៃ​។​


 
​គូសបញ្ចាក់ថា គ្រប់​ម៉ូ​ឌែ​ល​របស់ Nokia ទាំងអស់ គឺ​ក្រុមហ៊ុន Nokia យកចិត្ត​ទុ​ដាក់​ខ្លាំង នៅក្នុង​ការថែរក្សា​សុវត្ថិភាព និង​អាច​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់ ធ្វើ​បច្ចុប្បន្នភាព​បានជា​រៀងរាល់ខែ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com