ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកកាសែត​ស្ថិត​ក្នុងចំណោម​ទីប្រឹក្សា​ថ្មី​១០៦​រូប​របស់​ក្រសួង​ព័ត៌មាន​
30, Jul 2019 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រះមហាក្សត្រ ព្រះ​កុរ​ណា ព្រះបាទ​សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី កាលពី​ថ្ងៃទី​២៧ ខែកក្កដា បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង និង​ផ្តល់​ឋានៈ​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​ចំនួន​១០៦​បន្ថែមទៀត​។ ក្នុងចំណោម​ទីប្រឹក្សា​ថ្មី​ទាំងនោះ មាន​មួយចំនួន​ជា​អ្នកសារព័ត៌មាន​ដែល​កំពុង​ប្រកប​អាជីព​ផងដែរ​។​

 
​លោកស្រី ទី ម៉ា​រ៉ា ជាទី​ប្រឹក្សា​ដែលមាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ រីឯ​៤២​រូប​ទៀត មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ ដែល​ក្នុងនោះ​២៥​រូប​មាន​ឋានៈ​បន្ថែម​លើ​ការងារ​បច្ចុប្បន្ន​។ 
 
​ក្នុងចំណោម​ទីប្រឹក្សា​៦៣​រូប​ដែលមាន​ឋានៈ​ស្មើ​អគ្គនាយក ដោយ​២១​រូប មាន​ឋានៈ​បន្ថែម​លើ​ការងារ​បច្ចុប្បន្ន នៅ​ក្រសួង​ព័ត៌មាន​ស្រាប់​។ ក្រៅពីនេះ ទីប្រឹក្សា​ដែលមាន​ឋានៈ​ស្មើ​អគ្គនាយក​មួយចំនួន ជា​អ្នកសារព័ត៌មាន​ដែល​កំពុង​ប្រកប​អាជីព​នៅ​ស្ថាប័ន​នានា ក្នុងនោះ​មានដូចជា លោក ជាង សុខា​, លោក វង្ស សុ​ខេង​, លោក នៅ សុ​ភ័ស្ស​, លោក ខៀវ ភិរម្យ ជាដើម​។​
 
​ក្រសួង​ព័ត៌មាន មាន​ទីប្រឹក្សា​ថ្មីៗ​បន្តបន្ទាប់ ដោយ​ការតែងតាំង​ជា​ទ្រង់ទ្រាយ​ធំ​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ការតែងតាំង​ចំនួន​៤៧​រូប កាលពី​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៨ និង​៦៧​រូប​កាលពី​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៩៕









Tag:
 ទីប្រឹក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com