អត្ថបទពាណិជ្ជកម្ម
អេ អឹម ខេ ចូលរួម​ផ្សព្វ​ផ្សាយដំណឹង​នៃ​ការវះកាត់​មាត់​ឆែប ក្រអូម​ឆែប និង​ពិការ​មុខមាត់​ផ្សេងៗ​ដោយ​ឥតគិតថ្លៃ​របស់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​ស្នាមញញឹម​
30, Jul 2019 , 11:42 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត នៃ​អង្គការ​ស្នាមញញឹម​កម្ពុ​ជា សហការ​ជាមួយ​វេជ្ជបណ្ឌិត Jonh Arvier នឹង​ផ្តល់​ការវះកាត់​មាត់​ឆែប ក្រអូម​ឆែប និង​ពិការ​មុខមាត់​ផ្សេងៗ ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​ភាព​ញញឹម នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។  
 
​ដើម្បី​ចូលរួម​ផ្សព្វផ្សាយ​ដំណឹង​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​បន្ត​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​នេះ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​។ អរគុណ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ចំពោះ​ការចែករំលែក​ដំណឹង​ដ៏​មាន​ប្រយោជន៍​នេះ​។ 
 
​សូមជម្រាបថា ការពិនិត្យ និង​ចុះឈ្មោះ​សម្រាប់​ការវះកាត់​មាត់​ឆែប ក្រអូម​ឆែប និង​ពិការ​មុខមាត់​ផ្សេងៗ​ឥតគិតថ្លៃ ចាប់ផ្តើម​ពីថ្ងៃ​ទី ២៤ ខែសីហា ឆ្នា​២០១៩​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​មកកាន់​អង្គការ​ស្នាមញញឹម​កម្ពុ​ជា មជ្ឈមណ្ឌល​ភាព​ញញឹម ជាន់​ទី ៣ អគារ​វះកាត់ និង​កែលម្អ នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ឬ​តាមរយៈ​ទូរ​សព្ទ​លេខ 023 211 405/ 012 655 786 និង 096 846 69 91 ៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)  

© រក្សាសិទ្ធិដោយ thmeythmey.com